សកម្មភាពបទល្មើសមួយគួអោយស្អប់ខ្ពើម ហើយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឫស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថី ចំណុច៧០៧ នៃGPS ត្រង់ បង្គោល២៥(១) ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដែលគេតែងហៅថាប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន និងមេឈ្មួញដែលមានអំណាចពេញទំហឹងកាងរកស៊ីខុសច្បាប់នៅទីនោះ។
តាមប្រភពពត៌មានពីប្រជាជន នៅតំបន់នោះបានអោយដឹងថា លោកប៊ិច បានប្រើ គំនៀបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នុងពីបងប្អូនជនជាតិឌុបម៉ូតូ ឫឈ្មួញតូចៗ ដែលលួចដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅទីនោះត្រូវលោកប៊ិចទិញ ស្តុកទុកដោយអោយតំលៃទាប បើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោកប៊ិចយកទៅលក់បន្តអោយឈ្មួញវៀតណាមនូវតំលៃខ្ពស់ដើម្បីចំណេញ ប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។មិនត្រឹមតែប៉ុណ្ណោះប្រភពពត៌ មានដដែល បានអោយដឹងទៀតថាលោកប៊ិចបានអោយឈ្មួញវៀតណាមឈ្មោះតឹង ដែលគេហៅថា(តឹងច)យកកម្លាំងវៀតណាមចូលមកដីខ្មែរ អាឈើកកោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោកប៊ិច ដឹកចេញ រួចតម្រូវអោយមេឈ្មួញវៀតណាម(តឹងច) បង់អោយលោកប៊ិចក្នុងមួយម៉ែតគូប មួយរយដុល្លាទៅមួយរយហាសិបដុល្លា លោកប៊ិចបានចាត់ចែងអោយជនជាតិវៀតណាមនោះសង់រោងនៅខាងក្រោយប៉ុស្តិ៍ចំងាយ ប្រហែល៤០ម៉ែត្រដើម្បីងាយស្រួលលោកប៊ិចការពារ។0
តាមប្រភពព័ត៌មានដដែរបានអោយដឹងទៀតថា នៅក្នុងបន្ទប់ប៉ុស្តិ៍របស់លោកប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នុង ដែលលោកប៊ិចទិញបានហើយទើបនាំទៅលក់អោយឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នុងមកលក់នៅតំបន់នេះត្រូវឆ្លងកាត់ការបង់ជូនលោកប៊ិច ឫលោកប៊ិចតម្រូវអោយឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់អោយប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០០ដុល្លា។
លោកប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមិនអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាច លោកប៊ិចដែរជួនកាលទៀតលោកប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញ់មានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអាញ់ទេនៅក្នុងខេត្តរតនគីរី និងគ្មានអ្នកណាហ៊ានដកអាញ់ចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអាញ់ចេញពីប៉ុស្តិ៍នេះបាន។ចំពោះបុគ្គលឈ្មោះប៊ិចនេះ អ្នកសារព័ត៌មានជ័យជំនះថ្ងៃ៧មករាយើងមិនអាចរកការបំភ្លឺបានទេ ព្រោះពេលទៅដល់បុស្តិ៍មិនជួបលោកសោះគឹជួបតែកូនចៅថាមេឡើងទៅខេត្តបា ត់ហើយពីរបីថ្ងៃទៀតទើបមក សួរអ្វីក៏មិនដឹងដែរបានឱ្យតែលេខទូរសព្ទ័ តែលេខនោះមិនអាចទាក់ទងបានទេ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានយើងចេញផុតមួយសន្ទុះមកក៏មាន ប្រភពគេខលប្រាប់យើងថា ឈ្មោះនេះបានឡូឡាប្រទោសារយា់ងខ្លាំងថាសារព័ត៌មានឯងចុះអីក៏ចុះទៅ។ ដូច្នេះតួនាទីដែលលោកប៊ិចមកនៅព្រំដែននេះមិនមែនជាបុព្វហេតុការពាព្រំដែន ការពារទឹកដី ការពារប្រជាជន និងកំចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅប៊ិចធ្វើប្រធានប៉ុស្តិ៍នេះដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសំដីក្អេងក្អាងរបស់លោកថា លោកមានខ្នងក្នុងខេត្តនោះប្រហែលជា គ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ ។
ដោយ ភួង ផុន






អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
| ថ្ងៃនេះ | 156 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6317 | នាក់ |
| ខែនេះ | 6317 | នាក់ |
| ឆ្នាំនេះ | 288969 | នាក់ |
| សរុប | 57640365 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

