សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអាកាសធាតុ

ដោយៈ ពៅ សំអូន ខេត្តបាត់ដំបង ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1834

សកលវិទ្យាល័យបាត់ដំបង បានរៀបចំសន្និសិទអ្នកជំនាញ និងវគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយទប់ទល់នឹង ការបំរែបំរួលកំពស់ទឹក ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់១៤ ខែកញ្ញា ឆ្នាំ២០១២។

លោក តូច វិសាល សុខ សកលវិទ្យាធិការសកលវិទ្យាល័យបាត់ដំបង បានមានប្រសាសន៍ និងបញ្ហាញនូវការគ្រប់គ្រងក្នុងសកលវិទ្យាល័យបាត់ដំបងថាៈ សកលវិទ្យាល័យបានរៀបចំ
ដំណើរទស្សនកិច្ចទៅកាន់តំបន់ទន្លេសាប ដែលរងប៉ះពាល់ដោយទឹកជំនន់ អញ្ជើញ អ្នកវិទ្យាសាស្រ្តវ័យក្មេង ផ្តល់និក្ខេបបទទាក់ទងទៅនឹង ការគ្រប់គ្រងគ្រោះមហន្តរាយ ផ្តោតសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ ការបំរែបំរួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ត្រូវបានគេគិតថា នឹងកើនឡើងនៅតំបន់ជាច្រើន ពាសពេញ ពិភពលោក។ បើយោងតាម Global Climate Scenarios ដែលបានបោះពុម្ភផ្សាយក្នុង IPCC។

តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលឥទ្ធិពល ពីការបំរែបំរួលអាកាសធាតុ ដែលកើត ឡើងជាប្រចាំ នឹងធ្វើឲ្យបាត់បង់ជីវិតមនុស្សរាប់រយនាក់ ជារៀងរាល់ឆ្នាំ និងខូចខាត ទ្រព្យសម្បត្តិគិតជាថវិកាអស់ ថវិការរាប់កោដដុល្លា។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍន៍សេដ្នកិច្ចសង្គមយ៉ាងឆាប់រហ័ស កំនើនប្រជាជន និងបច្ចេកវិទ្យាទំនើប របស់ពិភពលោកបាន បង្កើនភាពងាយរងគ្រោះដល់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ របាយការណ៍ដែលបោះពុម្ភដោយ IPCC SREX នាពេលថ្មីៗនេះ ក្រោមចំណងជើងថា Managing the Risks of Extreme Events and Disasters to Advance Climate Adaptation បានលើកឡើងពី តំរូវការដើម្បីបង្កើនការគ្រប់គ្រងគ្រោះមហន្តរាយ និងការវិវឌ្ឍន៍យុទ្ធសាស្រ្ត សម្របសម្រួលដ៏មានប្រសិទិ្ធភាព ដើម្បីឆ្លើយតបទៅនឹង បំរែបំរែលអាកាសធាតុ។ សន្និសិទថ្ងៃនេះ មានគោលបំណងដោះដូរបទពិសោធ៍ រំលែកឧបសគ្គ ដោយប្រមូលនូវ អ្នកជំនាញវិទ្យាសាស្ត្រ អ្នកបង្កើតគោលនយោបាយ និងអ្នកអាជីពទាំងឡាយ ដើម្បីរកនូវ វិធីសាស្ត្រសម្រាប់ស្រាវជ្រាវរួមគ្នាលើប្រធានបទ ការគ្រប់គ្រង និង វាយតំលៃហានិភ័យ ប្រកបដោយប្រសិទិ្ធភាព។ ទិដ្ឋភាពខុសៗគ្នានៃDRMនឹងធ្វើការផ្តោតសំខាន់លើ សេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្រ ធម្មជាតិ និងបញ្ហាបច្ចេកទេស តាមរយ: ការត្រួតពិនិត្យលើការកើនឡើងកំពស់ទឹក និងប្រព័ន្ធប្រកាសអាសន្ន ការវិភាគសិ្ថតិបែបប្រូបាបសំរាប់ ទស្សទាយបំរែបំរួលអាកាសធាតុ ផលប៉ះពាល់នៃការអភិវឌ្ឍន៍ ថាមពលវារីអគ្គិសនី និងការគ្រប់គ្រងវិធីសាស្រ្តប៉ាន់ស្មាន ភាពងាយរងគ្រោះ ការបង្ការគ្រប់គ្រងគ្រោះមហន្តរាយ និងតួនាទីរបស់ការគ្រប់ គ្រងអាងស្តុកទឹក(តំបន់ទន្លេមេគង្គ) សំរាប់ ការគ្រប់គ្រងគ្រោះមហន្តរាយ។

គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបានកើតឡើងក្នុងឆ្នាំ ២០១១ នៅប្រទេសថៃ កម្ពុជា វៀតណាម នឹងដើរតួទៅជាករណីសិក្សាក្នុងការសិក្សាពីមូលហេតុ សំរាប់ការស៊ើបអង្កេតពីបញ្ហាគ្រោះ មហន្តរាយដែលធ្ងន់ធ្ងរទាំងនេះហើយដាក់បញ្ចូលក្នុងសកម្មភាពសំខាន់ៗ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន2414ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1781ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2371ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន2007ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន3040ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1878ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1940ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1817ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1705ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1857ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4644នាក់
ម្សិលមិញ    1958នាក់
សប្ដាហ៍នេះ    6612នាក់
ខែនេះ    10969នាក់
ឆ្នាំនេះ   228061នាក់
សរុប   57579457នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2026 ម៉ោង 19:14