នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ នេះ មានផ្ទុះការតវ៉ា មួយរវាង សិប្បករ ខាងផ្នែកសិប្បកម្ម ចម្លាក់ឈើ ជាមួយក្រុមហ៊ុនចំរុះ សិប្បករអង្គរ នៅមន្ទីរអប់រំចាស់ ភូមិស្ទឹងថ្មី សង្កាត់ស្វាយ ដង្គុំ ក្រុងសៀមរាប ដែលបច្ចុប្បន្នក្រុមហ៊ុនចំរុះសិប្បករអង្គរ កំពុងដំណើរការ ។
ព្រឹកមិញនេះ មានអ្នកតវ៉ាប្រមាណ ១០០នាក់ ដែលតំណាងឲ្យសិប្បករប្រមាណ ៣០០នាក់ ដោយមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ រាប់សិបនាក់ ចុះអន្តរាគមន៍ និងសម្របសម្រួល។
អ្នកតំណាងនៃសិប្បករ ដែលបានផ្ទុះការតវ៉ា ជាមួយក្រុមហ៊ុនចំរុះសិប្បករអង្គរ បានឲ្យដឹងថា ពួកគាត់សុំទាមទារ ឲ្យខាងក្រុមហ៊ុនគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគឺមាន ៤ចំណុច ទី១-សូមរៀបចំឲ្យមានប្រាក់ឈ្នួលគោលសម្រាប់សិប្បករទាំងអស់ (គិត តាមមធ្យមភាគ) ទី២-សុំឲ្យនិយោជកចចារ លើចំនួនម៉ោងផលិត រូបថ្មី សារជាថ្មី ទី៣-សូម ឲ្យក្រុមហ៊ុនឈប់បង្ខំសិប្បករធ្វើការផលិតដែលមានតម្លៃទាបជាងម៉ោងគោល និងទី៤- សូម ឲ្យក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ឈ្នួល គោលដល់សិប្បករនៅពេលក្រុមហ៊ុនមិនអនុញ្ញាត ឲ្យកម្មករធ្វើការងារមានស្រាប់ ឬគ្មានការងារឲ្យធ្វើ ។
លោកវរសេនីយទោ ស៊ុន សាន អធិការនគរក្រុងសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ នឹងសម្របសម្រួលក្នុងការពិភាក្សា ស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ ដោយណាត់ពេលជួប ពិភាក្សា ដោះស្រាយគ្នា នៅឯសាលាក្រុងសៀមរាប ក្នុងពេលឆាប់ៗ។ខាង ក្រុមហ៊ុនបានសម្រេចចេញសេចក្ដីបង្គាប់ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បដិសេធនូវការទាមទារ របស់ពួកគេ ទាំង៤ចំណុច ត្រលប់វិញ៕ ដោយ ជខ






ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
| ថ្ងៃនេះ | 648 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6809 | នាក់ |
| ខែនេះ | 6809 | នាក់ |
| ឆ្នាំនេះ | 289461 | នាក់ |
| សរុប | 57640857 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:07 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

