ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្ស សេរី​ឧ​ត្ត​ម​

ដោយៈ ​រតនគិរី ថ្ងៃទី 14 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 1751

ដោយមានការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ វែកមុខឃាតក ដែលបានរៀបគម្រោងគិតទុកជាមុន សម្លាប់លោក ហង្ស សេរីឧត្តម ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន កាសែត វរជនខ្មែរ ប្រចាំខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីតុលាការបានបង្ហាញឲ្យឃើញពីតម្រុយ និងពន្លឺក្នុងការបំបែកសំណុំរឿងឃាតកម្មបិទមុខមួយនេះ ។ ជាក់ស្តែងកាលពីព្រឹកម៉ោង ៩ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ូលិសបានរកឃើញកន្លែងធ្វើឃាតលោក ហង្ស សេរីឧត្តម ហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃរួចមក ដែលការរកឃើញកន្លែងធ្វើឃាតនេះ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះនៅក្នុងផ្ទះមួយដាច់ ស្រមាលពីគេបន្តិច កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងសាកសួរ ដើម្បីស្វែងរកជនដៃដល់។

ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដរតនគិរី លោក ជា សុភក្ដ្រ បានដឹក នាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះទៅឆែកឆេរផ្ទះរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មទៅលើលោក ហង្ស សេរីឧត្តម ដែលត្រូវគេសម្លាប់ រួចញាត់ចូលក្នុងគូទរថយន្ដ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះរបស់មន្ដ្រីអាវុធហត្ថឈ្មោះ អាន ប៊ុនហេង ហៅអេង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលង់ ទល់មុខវិមានសពកម្ពុជា-វៀតណាម ខាងក្រោយតារាងបាល់ទាត់មួយ ហើយនៅក្បែរនោះមានហាងផឹកស៊ីមួយកន្លែងគេនិយមហៅថា ហាងដើមទឹកដោះ ឬហាងចំការដូង ប៉ុន្ដែខណៈដែលកម្លាំងនគរបាលនិងអាជ្ញាធរ មូលដ្ឋាន ចុះឆែកឆេរនោះ ឈ្មោះ អាន ប៊ុនហេង  ជាម្ចាស់ផ្ទះរូបនេះ រត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការប៉ូលិសបាន អានដីកាឆែកឆេរ ជូនដល់ម្ចាស់ផ្ទះដើម្បីចូលត្រួតពិនិត្យរកមើលវត្ថុតាងបទល្មើស ពាក់ព័ន្ធនឹងការធ្វើឃាតលោក ហង្ស សេរីឧត្តម  ។ ជាមួយគ្នានេះប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន ឈ្មោះអ៊ាន ប៊ុនហេង ហៅអេង ខណៈហៅឱ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ លោកអ៊ាន ប៊ុនហេង បើទោះណាមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សភាពបែបនេះធ្វើឱ្យគេសង្ស័យទៅលើរូបលោកខ្លាំងមែនទែន ព្រោះតែគាត់ជាម្ចាស់ផ្ទះហើយស្បែកជើងពណ៌ខ្មៅ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់គាត់។

អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែជាភរិយារបស់លោក ហង្ស សេរីឧត្តម បានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២ ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយមកគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងអ្វីទេ ។ រហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។

មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់ គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំ ហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន។ ពាក់ព័ន្ធករណីនេះផងដែរ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្កោលទោសចំពោះអំពើឃាតកម្មដ៏សាហាវឃោរឃៅលើលោក ហង្ស សេរីឧត្តម និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខក្រុមជនល្មើសដើម្បី នាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ការរកឃើញតម្រុយរបស់ក្រុមឃាតកដែលធ្វើឃាតលោក ហង្ស សេរីឧត្តម ទទួលបានការកោតសរសើរពីមតិជាតិនិងអន្តរជាតិ ហើយគ្រប់គ្នាបាននគាំទ្របេសកកម្មដ៏មានតម្លៃរបស់មន្ត្រីតុលាការ និងសមត្ថកិច្ច នគរបាល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2280ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2518ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1846ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4358ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2248ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1734ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1602ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1603ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1550ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1595ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      542នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    8985នាក់
ខែនេះ    10778នាក់
ឆ្នាំនេះ   124295នាក់
សរុប   57475691នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 07:08