ពលរដ្ឋនៅតាមដងផ្លូវគ្រួសក្រហមពីឃុំ តាលោ រហូតដល់ ឃុំ បឹងខ្នារ បាននិយាយថាយ៉ាងហោចណាស់ក៏មានរថយន្តដឹកអុសនិងគោយន្តដឹកធ្យូង ជាងម្ភៃគ្រឿងដែរក្នុងមួយថ្ងៃៗដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ បាកាន។តែលោកមេព្រៃទាំងនោះមិនរវល់មើលទេព្រមទាំងបើកភ្លើងខៀវឲ្យ ដឹកម៉ាសប្បាយទៀតផងឲ្យតែបានលុយដាក់ក្នុងហោប៉ៅ ។
ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពួកគាត់បានឃើញ មានរថយន្តដឹកអុសនិងធ្យូងតែពេលយប់ៗទេជួនកាលបើគេដឹកពេលថ្ងៃ គឺមានការគ្របតង់ដើម្បីបិទបាំងភ្នែកមហាជននិងដើម្បីកុំឲ្យ សមត្ថកិច្ចចាប់អារម្មណ៍។លុះដល់ពេលក្រោយមកស្រាប់តែរថយន្តដឹកអុស ទាំងនោះបែរជាដឹកនៅពេលថ្ងៃតែម្ដងដោយមិនមានការគ្របឬបិទបាំង នោះទេ ព្រោះពួកគេបានស្គាល់ចិត្តថ្លើមជំនាញ និងសមត្ថកិច្ចអស់ហើយ និយាយរួមឲ្យតែបង់លុយ ទៅជាការស្រេចទៅហើយ ។
រីឯពលរដ្ឋជាច្រើនដែលរស់នៅចំណុចត្រពាំងកកោះ និងស្រះស្ដេច ក្នុងភូមិប្រហាល ឃុំតាលោដែលមានមុខរបរកាត់អុសលក់នោះបានឲ្យដឹងថា សព្វថ្ងៃនេះអុសមួយម៉ែត្រគុប លក់បាន១៥០០០រៀលគឺគេមកទិញដល់កន្លែងតែម្ដង។បើតាមសម្ដីម្ចាស់ រថយន្តបាននិយាយប្រាប់ពួកគាត់ថាអុសនេះយកទៅលក់ឲ្យអ្នកដុតឡឥដ្ឋ និងឡក្បឿងដោយមិនបានចំណេញប៉ុន្មាននោះទេ ព្រោះប្រេងក៍ថ្លៃ ហើយបង់ផ្លូវជាហូរហែទៀតផង គឺ ៣០០០០រៀល ក្នុងមួយជើងឡាន ។
ចំណែកពលរដ្ឋម្នាក់ដែលនៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្តនិងគោយន្តដឹកអុសនិងធ្យូងចំនួន២០ទៅ៣០ គ្រឿងដែរ ដែល តែងតែឈប់បង់លុយ ឲ្យមេព្រៃក្នុងមួយថ្ងៃ មិនដែលខាននោះទេ។ អ្នកខ្លះបាននិយាយ ថាធ្វើជាមន្ត្រីមេព្រៃគឺមានការងាយស្រួលណាស់ចងតែអង្រឹងដេកនៅ ក្បែរផ្លូវ គេយកលុយមកឲ្យ ដល់កន្លែងតែម្ដង មិនថាយប់ឬថ្ងៃទេ គិតទៅស្រួលទាល់តែមែនទែន ទោះបីព្រៃឈើ រលាយអស់យ៉ាងណាក៏ដោយ មេព្រៃគាត់មិនខ្វល់នាំតែឈឺក្បាល គិតតែយកលុយដាក់ក្នុង ហោប៉ៅទៅវាជាការស្រេចបាត់ទៅហើយ ។
លោក ពិន សង្គមឧត្ដម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១២ថា សព្វថ្ងៃនេះលោក កំពុងជាប់រវល់ ចុះវាស់វែងដីធ្លីមិនបាននៅកន្លែងទេ ស៊ឹងតែបាត់បង់ការងារជំនាញរបស់ខ្លួនទៅហើយ ។ ការដឹកជញ្ជូន អុសគុប និងធ្យូងនោះ តាមច្បាប់គឺមិនអនុញ្ញាតឲ្យដឹកជញ្ជូនទេនេះជាជនឆ្លៀតឱកាសនៅពេល ដែលឃើញជំនាញកំពុងជាប់រវល់៕
ឯកឧត្ដម ឆេង គីមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មានចំណាត់ការបែបណា ចំពោះមន្ដ្រីរដ្ឋបាលព្រៃឈើ ដែលដេកចាំយកលុយបែបនេះ។






បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
| ថ្ងៃនេះ | 791 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9234 | នាក់ |
| ខែនេះ | 11027 | នាក់ |
| ឆ្នាំនេះ | 124544 | នាក់ |
| សរុប | 57475940 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 10:30 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

