បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1501

គេសង្កេតឃើញថា គ្លីនីកឯកជនរបស់ជនជាតិ វៀតណាម ចិត្ត ខ្មែរ បាន បើកដំណើរការជាបន្តបន្ទាប់ស្ទើតែរាប់មិនអស់ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំទាន់មានគ្លីនីកណាមួយដែលល្បីថាពូកែខាងព្យាបាលគួរអោយជឿ ទុកចិត្តបាន ហើយមានតំលៃធូថ្លៃសំរាប់អ្នកក្រីក្រនោះទេ គឺតែងតែលេចលឺពាក្យថា មានតំលៃកប់ពពក ឬព្យាបាលមនុស្សស្លាប់ជាហួរហែតែប៉ុណ្ណោះ។

កាលពី៦-១០ឆ្នាំមុនពេលដែលគ្លីនីកឯកជនទើបតែវាយលុកចូលខេត្ត សៀមរាបដំបូង ធ្វើអោយប្រជាពលរដ្ឋផ្អើលឆោឡោបែកទឹកបាក់ដីសំដៅទៅរកសេវា កម្មឯកជន ព្រោះពួកគេធុញទ្រាន់និងសេវាកម្មរដ្ឋដែលមានភាពយឿតយ៉ាវ នឹងគំរោះគំរើយមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ហើយមានការយកលុយក្រោមតុជាថ្នូរនឹងការផ្តល់ថ្នាំល្អៗ ហើយរហ័សពិនិត្យព្យាបាល។

រយះពេល៤-៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកធ្លាប់ចូលព្យាបាលក្នុងគ្លីនីកឯកជនបានក្រវី ក្បាលដូចគោស្រាំងទិច ហើយបន្លឺវាចារអស់ជំនឿថា ពួកក្រុមគ្លីនីកឯកជនមួយចំនួនដែលពួកគាត់ធ្លាប់ចូលព្យាបាល គឺកាប់ឆៅ ហើយម្យ៉ាងទៀតគ្មានឃើញមានវេជ្ជបណ្ឌិតណាពិតប្រាកដនោះទេ។ ពលរដ្ឋធ្លាប់ប្រាប់ទៀតថា បើមានអ្នកណាឈឺធ្ងន់បន្តិចគឺក្រុមគ្រូពេទ្យទាំងនោះហាក់ភ័យស្លន់ ស្លោ រាងតែមិនស្រួលបញ្ជួនអោយទៅព្យាបាលនៅមន្ទីពេទ្យខេត្តដដែល។

បើតាមការបង្ហើបអោយដឹងពីបុគ្គលិកក្នុងមន្ទីពេទ្យឯកជនមួយចំនួន បានអោយដឹងថា គ្លីនីកភាគច្រើនទាំងនោះគឺគ្មានវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាគដ សំរាប់ប្រចាំការព្យាបាលអ្នកជំងឺទេ គឺក្រុមថៅកែដែលមានលុយបើកគ្លីនីកអស់នោះ បានជួលអោយវេជ្ជបណ្ឌិតខ្មែរដែលមានសញ្ញាប័ត្រត្រឹមត្រូវអោយឈរ ឈ្មោះជំនួស ដើម្បីធ្វើច្បាប់ពីក្រសួងសុខាភិបាល ហើយយកមកដាក់តាំងបង្អូតអ្នកជំងឺ។

ការលាក់លៀមព័ត៌មានអាស្រូវពីមន្ទីពេទ្យឯកជននៅតែមានរហូតមក ដល់ពេលបច្ចុប្បនេះ មិនតែប៉ុណ្ណោះ ភាពអសកម្មរបស់មន្ទីសុខាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត ដោយមិនរឹតបន្តឹងទៅលើគ្លីនីកទាំងនោះ ដែលជាហេតុធ្វើអោយគ្លីនីកដែលមិនស្របច្បាប់ត្រឹមត្រូវ មិនគោរពក្រមសីលធម៌ យកតំលៃដូចចាប់ជំរិត គ្មានសមត្ថភាពពិតប្រាកដក្នុងការព្យាបាលអ្នកជំងឺ ដែលបណ្តាលអោយមានមនុស្សស្លាប់ដោយខុសបច្ចេកទេស នៅតែបន្តបើកទ្ធារព្យាបាលជញ្ជគ់ឈាមរាស្រ្តខ្មែរយកលុយត្រឡប់ទៅ ស្រុកគេវិញដដែល។

ព័ត៌មានចចាមអារាមថា នៅពេលមានគ្លីនីកណាមួយព្យាបាលមនុស្សស្លាប់ដោយខុសបច្ចេកទេស ខាងក្រសួងសុខាភិបាលតែងអោយមន្រ្តីចុះមកត្រួតពិនិត្យ ស្រាវជ្រាវរកមូលហេតុពិត តែមន្រ្តីទាំងនោះមិនទាន់មកដល់ផងត្រូវបាន អស់លោកមន្រ្តីតាមខេត្តរៀបចំកម្មវិធីសប្បាយៗដូចជា ញាំបាយ ចូលខារ៉ាអូខេ អោបស្រីក្មេង ចូលហីបហប់ឡើយពុលអត់មានពេលចុះត្រួតពិនិត្យអីទេ ភ្ញាក់ដឹងខ្លួនឡើងមានស្រោមសំបុត្រសំរាប់ទិញប៊ិចនិងក្រដាស ដើម្បីសរសេររបាបការណ៍ល្អៗជូនថ្នាក់លើតាមសំណើរ។

ធម្មតាពលរដ្ឋភាគច្រើនលោកពុំបានដឹងថា គ្លីនីកណាល្អ គ្លីនីកណាមិនល្អនោះទេ បើគាត់មិនធ្លាប់ចូលព្យាបាលជំងងឺ ម្យ៉ាងវិញទៀតពេលឈឺគឺភ័យណាស់ ទៅដល់ពេទ្យណាគឺចូលពេទ្យហ្នឹងសិន ស្រាប់តែគិតលុយលក់គោ លក់ស្រែ ប្រចាំប្លង់ដី ព្រោះវាថ្លៃខ្វះលុយ ដល់ពេលដឹងហួសពេលអស់ ស្រួលមិនស្រួល ជំងឺត្រូវមើល២ថ្ងៃ ពន្យាឡើងកន្លះខែក៏មាន ដើម្បីបានប្រាក់ច្រើនគ្រាន់ទុកចែកមន្រ្តីជំនាញចាយខ្លះ និងសន្សំមួយចំនួនទុកនៅពេលមានរឿនគ្រាន់ប៉ាវអ្នកចុះស៊ើបអង្កេតផង បើមិនកាប់ឆៅពីអ្នកជំងឺមេចនឹងកើត។

រឿងសំខាន់ដែលមិនអាចស្រោចស្រង់បាននោះគឺ អ្នកកាសែតពិបាកក្នុងការស្នើសុំឯកសារទាក់ទងនឹងមន្ទីពេទ្យទាំង នោះពីមន្ទីសុខាភិបាល ដែលគ្រាន់តែអស់លោកមន្រ្តីជំនាញឆ្លើយថា ជាប់ប្រជុំ ឬជាប់រវល់នោះជាការស្រេច ដែលជាលេសគេចវេសមិនចង់អោយគេដឹងរៀងថា គ្លីនីកណាពិត គ្លីនីកណាក្លែងក្លាយមិនត្រូវតាមបច្ចេកទេស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1902ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2285ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2304ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1796ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1702ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1626ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1879ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1644ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2408ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1996ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:06