រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 11:44 នាទី ចំនួនអានៈ 1788

ខេត្តសៀមរាប៖ មនុស្ស​មួយ​គ្រួសារ​បី​នាក់​មាន​ឪ​ពុក​ម្តាយ​និង​កូន​ស្រី​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ពេល​ជិះម៉ូតូ​ឌុប​គ្នាចេញ​ពី​ផ្ទះបម្រុង​ទៅចម្ការ​ត្រូវរថ​យន្តទាហាន​ដឹក​ឈើបុក​ចំ​ពី​មុខ​កាល​​ពី​វេ​​លា​ ម៉ោង៦ល្ងាច​ថ្ងៃទី២១​ ខែកញ្ញា ​ឆ្នាំ២០១២​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦៧​ ដែល​ត​ភ្ជាប់​ពី​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ផ្លូវ​ជាតិ​លេខ​៦ ខេត្ត​សៀម​រាប ​ស្ថិត​ក្នុង​ភូមិ​ខ្នារ​ង្វះ ឃុំ​ឃុន​​រាម​ ស្រុក​បន្ទាយ​ស្រី ត្រង់​ចំណុច​ខាង​ត្បូង​ស្នាក់​ការ​បរិស្ថាន។​

ជន​រង​គ្រោះ​ទី១-ឈ្មោះ ទូច តាញ់​ អាយុ៤០ឆ្នាំ​ជាឪពុក ​ទី២-ឈ្មោះ ​សែម សៅ អាយុ​៣៨ឆ្នាំ​ ជា​ប្រពន្ធ​ និង​ទី៣-ឈ្មោះ ​តាញ់ សុណាន​ អាយុ១២ឆ្នាំ​ ជាកូន​ស្រី។ ​អ្នកទាំង​បីជិះ​ម៉ូតូម៉ាក​សេ​១២៥​ ពណ៌ខ្មៅ​ ផលិត​ឆ្នាំ​២០០៤​ ពាក់​ស្លាក​ សៀម​រាប ​1A-8609​ ក្នុង​ដំណើរ​ច្រាស​ទិស​ពី​ត្បូង​ទៅ​ជើង។​ចំ​ណែក​រថ​យន្ត​ទា​ហាន​ដឹក​ឈើ​ដែល​បង្ក​ហេតុ​​ម៉ាក ​GMC​ ពណ៌​ត្រេអ៊ី​គ្មាន​ស្លាក​លេខ​ដឹក​ឈើ​ពេញ​ប្រៀប​បើក​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ទិស​ដៅ​ចូល​មក​ក្រុង​សៀម​រាប។​​

សាក្សី​នៅ​ក្បែរ​ កន្លែង​កើត​ហេតុ​និយាយ​ថា​កាល​ពី​ព្រ​លប់​ថ្ងៃ​កើត​ហេតុ​គេ​បាន​ឃើញ​ឡាន​ដឹក​ឈើ​ពណ៌​ទា​ហាន​មួយ​គ្រឿង​ដែល​ធ្លាប់​ដឹក​ឈើ​ជា​ប្រ​ចាំ​បើក​បោះ​ពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាង​ជើង​ដែល​ទំ​នង​បើក​រត់​គេច​ពី​មេ​ព្រៃ​ផង។​

លោក​អនុ​សេនីយ៍​ទោ ​ហឿល សារ៉ែម​ នាយ​ផ្នែក​នគរ​បាល​ចរា​ចរណ៍​ស្រុក​បន្ទាយ​ស្រី​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​​កើត​​ហេតុ​លោក​បាន​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​ដោយ​ប្រគល់​សាក​សព​ឲ្យ​ទាំង​យប់។​ ម៉ូតូរង​គ្រោះ ​និង​រថ​យន្ត​ដឹក​ឈើខាង​លើ​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​ប៉ុស្តិ៍​នគរ​បាល​ឃុន​រាម​ រង់​ចាំដោះ​ស្រាយ​តាម​ច្បាប់។​

នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​នេះ ​សាច់ញាតិ​ជន​រង​គ្រោះ ​លោក ហ៊ាន​ គារ​ អាយុ​៤១​ឆ្នាំ ​បាន​ប្រាប់​ថា​លោក​និង​សាច់​ញាតិ​មួយ​ចំ​នួន​ទៀត​នឹង​ប្តឹង​ទាម​ទារ​សំ​ណង​ ៥.០០០​ ដុល្លារ​ សម្រាប់​ទាំង​មនុស្ស​ស្លាប់​ទាំង​ម៉ូតូ។​ លោក​បន្តថា​ ជំ​ហាន​មួយ​ គឺ​ប្តឹង​នៅ​ប៉ុស្តិ៍ តែ​បើភាគី​ខាង​រថ​យន្ត​មិន​ព្រម​សង​ទេ ​គឺ​ប្តឹង​បន្ត​ទៅ​តុ​លា​ការ​ពីព្រោះ​ស្គាល់​អត្ត​សញ្ញាណ​អ្នក​បើក​រថ​យន្ត​ហើយ។​

អ្នក​យក​ព័ត៌​មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១២ នេះបានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2485ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1877ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1719ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1824ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1632ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1742ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន553ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1778ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1655ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1850ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      362នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6352នាក់
ខែនេះ    76064នាក់
ឆ្នាំនេះ   473072នាក់
សរុប   57824468នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:28