អគ្គិភ័យកំណាចមួយដែលបង្កឡើង ដោយសារផ្ទុះធុងហ្គាស បានបំផ្លាញផ្ទះប្រជាពលរដ្ឋ តូច ធំ សង់ជាប់ៗគ្នាចន្លោះពី៤០ទៅ៥០ខ្នង ស្ថិតនៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ និងបណ្តាលឲ្យប្រជាពលរដ្ឋប្រុសស្រីចំនួន៧នាក់ រង របួសធ្ងន់ស្រាលក្នុងនោះធ្ងន់៤ស្រាល៣នាក់។ស្
នងការនគរបាលខេត្ត ព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា ដែលដឹកនាំកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់ បានប្រាប់ឲថាផ្ទះប្រជាពលរដ្ឋចន្លោះពី ៤០ ទៅ ៥០ខ្នង ដែលសង់ជាប់ៗគ្នា នៅតំបន់នោះ ត្រូវបានបំផ្លាញទាំងស្រុងដោយអគ្គិភ័យដែលបណ្តាលមកពីផ្ទុះធុងហ្គាសពី ផ្ទះប្រជាពលរដ្ឋម្នាក់។បើតាមលោក តាក់ វណ្ណថា អន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យតាំងពីពេលកើតហេតុ នៅវេលាម៉ោង ១២ រហូតដល់ ម៉ោង ៣ទៀបភ្លឺ ទើបរលត់ទាំងស្រុង។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានគេរាយការណ៍ថា ជាតំបន់អនាធិបតេយ្យផងដែរ ពីការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា សូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលធ្វើឲ្យខូចខាត និងបំផ្លាញទ្រព្យសម្បត្តិ៕ដោយ CCKNEWS






កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
| ថ្ងៃនេះ | 543 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8750 | នាក់ |
| ខែនេះ | 78462 | នាក់ |
| ឆ្នាំនេះ | 475470 | នាក់ |
| សរុប | 57826866 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

