លោកសង្ឃក្លែងក្លាយចំនួន២នាក់ ត្រូវបានកំលាំងអធិការដ្នាននគរបាលក្រុងព្រៃវែង សហការជាមួយមន្ទីរធម្មការខេត្តធ្វើការឃាត់ខ្លួនបាន នៅខណៈពេលកំពុងបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាតពីប្រជាពលរដ្ឋ និងក្រុមអាជីវករដោយភ្លេចគិតពីពេលវេលា និងទីតាំងដែលសង្ឃមិនគួរទៅ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ២០១២ នៅក្នុងផ្សារធំខេត្តព្រៃវែង បន្ទាប់ពីប្រជាពលរដ្ឋមានការសង្ស័យ ដោយឃើញលោកសង្ឃដើរបិណ្ឌបាតម៉ោង១២ថ្ងៃត្រង់ ហើយនៅក្នុងផ្សារត្រីទៀត ទើបរាយការណ៌ទៅ សមត្ថកិច្ច និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ លោកវរៈសេនីយ៌ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែងបានអោយដឹងថា សង្ឃក្លែងក្លាយទាំង២នាក់នេះទី១ឈ្មោះ ឡូ ធា អាយុ២៣ឆ្នាំ និងទី២ឈ្មោះ បូ វ៉េ អាយុ២៨ឆ្នាំអ្នកទាំង២មានទីលំនៅក្នុងភូមិស្រម៉ ឃុំត្រពាំង ស្រុកមេសាង ខេត្តព្រៃវែង។ បន្ទាប់ពីចាប់ខ្លួនបាន នៅលើខ្លួនជនបោកប្រាស់ទាំង២នាក់នេះសមត្ថកិច្ចដកហូតបានវត្ថុតាង ស្បង់ចីវគ្រងលើខ្លួន១គូ បាត១គូ ថង់យាម១គូ ឆត្រ័១គូ លុយ៤មឺុនរៀល និងកាតសង្ឃចំនួន២ប៉ុន្តែកាតនោះ មិនមែនជាកាតរបស់ជនកំហូចទាំង២នាក់នេះទេ។
ប្រភពដដែលនេះបានបន្តទៀតថាក្រោយពីឃាត់ខ្លួនបានភ្លាម សមត្ថកិច្ចក៏បាននាំជនសង្ស័យទាំង២នាក់នេះ ទៅកាន់ទីអារាមវត្តសុវណ្ណរង្សី ធ្វើការសួរនាំដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរធម្មការខេត្តផងដែរ។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនទាំង២បានឆ្លើយសារភាពថា ពួកខ្លួនមិនមែនជាសង្ឃនោះទេ ប៉ុន្តែដោយសារតែមិនមានការងារធ្វើ ហើយឃើញព្រះសង្ឃដើរបិណ្ឌបាតបានលុយស្រួលៗក៏នឹកឃើញបែកគំនិត បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាតពីប្រជាពលរដ្ឋនៅតាមផ្ទះ និងតាមផ្សារបែបនេះតែម្តងទៅ។ ជនសង្ស័យដដែលនេះបានបន្តទៀតថា សំភារៈរបស់សង្ឃទាំងអស់រួមទាំងកាតសង្ឃផង ដែលគេប្រើបន្លំដើរបិណ្ឌបាត បោកប្រាស់ប្រជាពលរដ្ឋនេះគឺពួកគេបានទិញពីភ្នំពេញ មិនបានលួចរបស់សង្ឃអង្គណានោះទេ ហើយសកម្មភាពបន្លំដើរបិណ្ឌបាតនេះ មុនដំបូងពួកគេមានអារម្មណ៌ភ័យខ្លាចគេចាប់បានដែរ ប៉ុន្តែពេលដើរបានលុយស្រួលៗយូរៗទៅ ក៏លែងខ្លាចហើយចាប់យក អាជីពដើរបោកប្រាស់នេះតែម្តងទៅ ដែលមកដល់ពេលត្រូវចាប់ខ្លួនបាននេះគឺជិត១ខែមកហើយ។
តាមរយៈការឆ្លើយសារភាពរបស់ជនកំហូចទាំង២នាក់នេះ សមត្ថកិច្ចបានសំរេចប្រគល់វត្ថុតាងទាំងអស់ទៅ អោយមន្ទីរធម្មការខេត្ត រីឯជនទាំង២សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់៕ ប្រភពដើមពី KSMC






យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:13 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

