មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ថា បានប្រើប្រព័ន្ធតុលាការ គំរាមប្រជាពលរដ្ឋ នៅឃុំស្វាយរំពារ និងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងជម្លោះដីធ្លីមួយនៅទីនោះ ហើយយ៉ាងនេះក្ដី អាជ្ញាធរដែនដីបានទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាបានកាន់កាប់ដីធ្លីនៅតំបន់នេះ តាំងពីសម័យអតីតរដ្ឋកម្ពុជា មកម្ល៉េះ។
ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ នៅក្នុងឃុំចំនួន២ គឺឃុំស្វាយរំពារ និងឃុំត្រងិល បានប្រតិកម្មតវ៉ាចំពោះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដែលបានមកបង្ខំឲ្យគាត់ផ្ដិតមេដៃប្រគល់ដីនេះ មកឲ្យខណ្ឌរដ្ឋបាលព្រៃឈើគ្រប់គ្រង ដោយគំរាមថា បើមិនព្រមផ្ដិតមេដៃទេ គេនឹងឲ្យតុលាការកោះហៅ។
ស្ត្រីអ្នកភូមិឈ្មោះ ភិន សាវឿន អាយុ ៤៨ឆ្នាំ ជាប្រជាពលរដ្ឋនៅឃុំត្រងិល គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ កញ្ញា ថា កាលពីព្រឹកថ្ងៃទី២០ កញ្ញា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានមកគំរាមបង្ខំឲ្យគាត់ផ្ដិតមេដៃ ប្រគល់ដីចម្ការរបស់គាត់ ដែលមានទទឹង ៨០ម៉ែត្រ និងបណ្ដោយ ១៨០ម៉ែត្រ។
គាត់បន្តថា ដីនេះគាត់បានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨២ រហូតមក ពុំដែលអាក់ខាននោះទេ។ ស្រាប់តែឥឡូវ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បែរជាមកប្រាប់ថា ដីនេះជាដីគម្របព្រៃឈើរបស់រដ្ឋ ហើយគេឲ្យគាត់ផ្ដិតមេដៃប្រគល់ដីនេះមកឲ្យខណ្ឌរដ្ឋបាលព្រៃឈើគ្រប់គ្រងវិញ។ បើគាត់រឹងទទឹង គេនឹងឲ្យតុលាការចេញដីកាកោះហៅយកទៅដាក់គុក៖ «បើនិយាយពីជីវប្រវត្តិដីចម្ការនេះ គឺតាំងពីខ្ញុំនៅជាមួយឪពុកម្ដាយខ្ញុំ តាំងពីឆ្នាំ១៩៨៣ រហូតមក ខ្ញុំកាន់កាប់រហូត។ ខ្ញុំចង់ឲ្យខាងនិស្សិតចុះមកវាស់វែងដីធ្លីនេះឲ្យខ្ញុំបានកាន់កាប់ស្របច្បាប់»។
មេឃុំស្វាយរំពារ គឺលោក ឌី អឿន បានពន្យល់ចំពោះបញ្ហានេះថា ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងបង្កបង្កើនផលនេះ គឺជាដីដែលអាជ្ញាធរភូមិ-ឃុំ បានបែងចែកឲ្យប្រជាពលរដ្ឋតាមលក្ខណៈជាក្រុមសាមគ្គី តាំងពីឆ្នាំ១៩៨២ មក។ លោកថា ដីខ្លះ អ្នកភូមិធ្វើស្រែ ឯដីខ្លះជាដីចម្ការដែលមានដាំស្វាយចន្ទី ជាដើមុ៕ ដោយ CCKNEWS






ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
-ចរិតប្ញកពារដូចប្រុស
-ចាត់ចែងក្នុងគ្រប់រឿង
-ប្រកែកយកឈ្នះគ្មានហេតុផល
-ចូលចិត្តប្រើហិង្សា
-ចូលចិត្តយកឈ្នះដោយគ្មានហេតុ
-អួតអាងក្រអឺក ក្រទម
-ចំណាយពេលវេលាឥតមានប្រយោជន៍
-គ្មានការងារធ្វើច្បាស់លាស់
-ម...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
| ថ្ងៃនេះ | 146 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10817 | នាក់ |
| ខែនេះ | 33326 | នាក់ |
| ឆ្នាំនេះ | 527790 | នាក់ |
| សរុប | 57879186 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:14 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

