អតីតនាយករដ្ឋមន្រ្តីថៃ ត្រៀមខ្លួនធ្វើដំណើរចាកចេញ ពីប្រទេសសឹង្ហបុរី ឆ្ពោះមកកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ ដើម្បីជួបសំណេះសំណាល និង វាយកូនហ្គោល ជាមួយមេដឹកនាំកម្ពុជា នេះបើយោងតាមសារព័ត៌មានINN នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា នេះបានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីចូលរួមការទស្សនាការប្រណាំងរថយន្ត Formula1 តាមការអញ្ជើញពីប្រធាន រៀបចំការការប្រណាំង កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ។
នៅព្រឹកថ្ងៃ អង្គារ នេះ លោក ថាក់ស៊ីន បានត្រៀមចាកចេញពីប្រទេសសឹង្ហបុរី ដើម្បីធ្វើដំណើរឆ្ពោះមកកាន់ប្រទេស កម្ពុជា នៅថ្ងៃនេះ ក្នុងគោលបំណងជួបសំណេះសំណាលជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទន្ទឹមគ្នានេះដែរ លោកថាក់ស៊ីន បានរៀបចំកម្មវិធី លេងកីឡាវាយកូនហ្គោលជាមួយសម្តេច ផងដែរ។បន្ទាប់ពីលោក ថាក់ស៊ីន បញ្ចប់ទស្សកិច្ចនៅកម្ពុជា ហើយនោះ លោកនឹងធ្វើដំណើរទៅស្នាក់អាស្រ័យនៅទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេសជាបន្តទៀត។
នាអំឡុងពេលលោក ថាក់ស៊ីន ស្នាក់នៅប្រទេសសឹង្ហបុរី មានមន្រ្តី និង អ្នកនយោបាយ ដែលមានស្និទ្ធស្នាល នឹងរូបលោក ថាក់ស៊ីន ជាច្រើនបានចូលជួបសម្តែងការគួរសម រួមមាន លោក ឈ្លើម យ៉ូបាំរ៉ុង ឧបនាយករដ្ឋមន្រ្តី លោក ឆាត់ កូឌីលុក អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និង លោក ណុបប៉ាដន ប៉ាតាម៉ា ទីប្រឹក្សាផ្នែកច្បាប់របស់លោក ថាក់ស៊ីនផងដែរ៕






យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
| ថ្ងៃនេះ | 304 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6294 | នាក់ |
| ខែនេះ | 76006 | នាក់ |
| ឆ្នាំនេះ | 473014 | នាក់ |
| សរុប | 57824410 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

