សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក

ដោយៈ ផ្លុង-រ៉េត បន្ទាយមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:12 នាទី ចំនួនអានៈ 1671

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២​នេះ នាយកស្ថានីយ៍វិទ្យុបាន​ដាក់ពាក្យបណ្តឹង សាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្ស និងសំអាងការសុខាទាន់សម័យដែលមានទីតាំងស្ថិត​នៅ​ខាង​លិចផ្សារអគ្គថ្មី សាខាក្រុងប៉ោយប៉ែត​ ពី​បទ​រំលោភសេចក្តីទុកចិត្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីទាម​ទា​យក​ថ្លៃ​ផ្សាយ​វិទ្យុ បន្ទាប់ពីសាលានេះល្មើសកិច្ចសន្យាផ្សាយពាណិជ្ជកម្មអត់ឲ្យលុយ។​

លោកស្រី ចេន ណា នាយកគ្រប់គ្រងស្ថានីយ៍វិទ្យុ7FM 93.25MHz ប្រចាំក្រុងប៉ោយប៉ែត បានឲ្យដឹងថា សាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្សនិងសំអាងការសុខាទាន់សម័យ បានល្មើសកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដោយសាលាខាងលើដាក់កុងត្រាផ្សាយរយះពេលមួយឆ្នាំ តម្លៃ១៦៨០ដុល្លារ ក្នុង០១ខែៗខាងសាលាត្រូវបង់ថ្លៃផ្សាយ ២៦០​ដុល្លារ ស្រាប់តែផ្សាយទើបតែបាន០៦ខែ អ្នកគ្រប់គ្រងសាលាខាងលើឈប់មុនកិច្ចសន្យា និងមិនបានបង់ប្រាក់តាមកាលកំណត់មួយខែកន្លះហើយ។ ពេលលោកស្រីទៅទូទាត់ប្រាក់ត្រូវបានខាងសាលាមិនព្រមបង់ប្រាក់ឲ្យមកខាងស្ថានីយ៍វិទ្យុទេ បែជាមានការប្រកែកគ្នារហូតដល់តឹងសរសៃកររៀងៗខ្លួន និងមិនអាចសម្រួលគ្នាបាន ទើបលោកស្រីសម្រេចចិត្តមកដាក់បណ្តឹងឲ្យសមត្ថកិច្ចជួយដោះស្រាយវិញ។

លោក​ស្រី ចេន ណា បានបន្តថា ការមកដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ព្រោះអ្នកគ្រប់គ្រងសាលាប្រមាថមើលងាយ និងបោះពាក្យសំដីថា( បើគេមិនឲ្យលុយ​ចង់ធ្វើអីគេ ហើយចង់ទៅប្តឹងអីណាក៏ទៅប្តឹងទៅ) ដែលពាក្យសំដីទាំងនេះមិនអាចទទួលយកបានឡើយ ហើយស្ថានីយ៍មួយចំនួនក៏ធ្លាប់ត្រូវបានសាលាមួយនេះ ផ្សាយពាណិជ្ជកម្មហើយមិនឲ្យលុយផងដែរ ថ្ងៃនេះលោកស្រីនឹងប្តឹងសាលាខាងលើពីបទរំលោភសេចក្តីទុកចិត្ត។

ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងស្ថានីយ៍វិទ្យុ7FM 93.25MHz តែប៉ុណ្ណោះ ដោយឡែកនាយកគ្រប់គ្រងសាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្សនិងសំអាងការសុខាទាន់សម័យ ដែលកំពុងរងការចោទប្រកាន់មិនទាន់ចេញមុខមកបំភ្លឺនៅឡើយទេជុំវិញករណីនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1803ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1768ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1657ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3980ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1928ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1832ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន1182ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1622ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1630ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1849ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      264នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6254នាក់
ខែនេះ    75966នាក់
ឆ្នាំនេះ   472974នាក់
សរុប   57824370នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:07