អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ

ដោយៈ ភ្នំពេញ ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:12 នាទី ចំនួនអានៈ 1666

អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជិត ២០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា ព្រមទាំងស្ថានទូតចំនួនពីរ គឺស្ថានទូតប្រទេសដាណឺម៉ាក (Denmark) ស្ថានទូតប្រទេសអាល្លឺម៉ង់ (Germany)។

តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ឲ្យដឹងនៅថ្ងៃទី២៤ កញ្ញា ថា ការដង្ហែគ្នាទៅកាន់រដ្ឋសភាជាតិក្នុងបំណងដាស់ស្មារតីរបស់មន្ត្រីរដ្ឋាភិបាល ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ សុំឲ្យពួកគេភ្ញាក់ខ្លួនឡើង និងងាកដើរផ្លូវត្រូវ និងគោរពច្បាប់ឡើងវិញ។ រីឯការដាក់ញត្តិនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ និងស្ថានទូតពីរទៀតនោះ គឺទិសដៅសុំឲ្យស្ថាប័នទាំងនោះ ជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតំបន់បុរីកីឡា។

លោកស្រី ទេព វន្នី៖ «ពេលទៅរដ្ឋសភា យើងអត់ដាក់ញត្តិទេ ព្រោះថ្ងៃហ្នឹងថាគេអត់ធ្វើការទេ គ្រាន់តែថាចេញពីរដ្ឋសភាហ្នឹង ពួកខ្ញុំដង្ហែទៅយូ.អិន (UN) ចេញពីរដ្ឋសភាចូលយូ.អិន សិន ចេញពីយូ.អិន ហើយ យូ.អិន យើងដាក់ញត្តិ ដាក់ញត្តិដូចអាញត្តិខ្ញុំដាក់រាល់ដងអ៊ីចឹង។ មានរឿងសុំឲ្យមានការដោះលែងលោកស្រី យ៉ោម បុប្ផា ហើយមួយទៀត យើងសុំឲ្យគាត់ជួយធ្វើអន្តរាគមន៍ដីចំនួន ១២.៤៤ហិកតារ ឲ្យបានបោះព្រំឲ្យបានឆាប់ ដើម្បីបញ្ចប់ជម្លោះ ហើយនិងកុំឲ្យកាត់គ្រួសារណាចេញមួយ ហើយនិងសុំផ្ដល់ប្លង់កម្មសិទ្ធិជូន ៦៤គ្រួសារ ដែលមិនទាន់បាន ហើយដាក់ទៅន័យដូចគ្នា។ ប៉ុន្តែ ចេញពីយូ.អិន ហ្នឹងហើយ ខ្ញុំទៅស្ថានទូតដាណឺម៉ាក តែបីហ្នឹងទេ គ្រាន់តែថា ៤កន្លែង តែគ្រាន់ថាជាញត្តិដែលយើងដាក់ យើងដាក់បានបី»។

អ្នកបឹងកក់ និងអ្នកបុរីកីឡា បានដង្ហែក្បួនដើរដាក់ញត្តិស្ថានទូតនានាជាបន្តបន្ទាប់ ក្រោយពីតំណាងរបស់ពួកគេត្រូវតុលាការសម្រេចឃុំខ្លួនបន្តបន្ទាប់គ្នានោះរួចមក។ លោកស្រី យ៉ោម បុប្ផា ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១២ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តល្មើសទាក់ទងនឹងការប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ រីឯលោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការសម្រេចឃុំខ្លួន ក្រោយលោកស្រី យ៉ោម បុប្ផា បាន ១ថ្ងៃ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តបទល្មើសប្រកាសព័ត៌មានមិនពិត៕

ប្រភពព័ត៌មានពី៖ អាស៊ីសេរី

*** សួម Share អត្ថបទខាងលើនេះ ទៅក្នុងបណ្តាញសង្គមរបស់អ្នក៖
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1767ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1666ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1818ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2508ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1908ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3253ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1597ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1667ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន2021ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      156នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6317នាក់
ខែនេះ    6317នាក់
ឆ្នាំនេះ   288969នាក់
សរុប   57640365នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:01