ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់

ដោយៈ ផ្លុង-រ៉េត តាកែវ ថ្ងៃទី 27 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1888

ទន្ទឹមនឹងជីវភាព ក្រីក្រលំបាក ហើយឪពុកស្លាប់ ម្តាយបោះបង់ ចោលទៅមាន ស្នេហ៍ថ្មីទៀត បានធ្វើឱ្យ ក្មេងប្រុសស្រី បីនាក់ បងប្អូន ក្លាយទៅជា ក្មេងកំព្រា ក្រោមការ ចិញ្ចឹមបីបាច់ ពីជីដូន ក្នុងពេល កន្លងមក ។ ឥឡូវនេះ បន្ទាប់ពី ជីដូនធ្លាក់ ខ្លួនឈឺ ធ្វើអ្វីលែងកើត ទើប ក្មេងស្រីច្បង អាយុប្រាំបីឆ្នាំ បង្ខំចិត្ត ឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងវ័យក្មេងខ្ចី មកជួយ ធ្វើការរកស៊ី ចិញ្ចឹម ប្អូនៗ និង ជីដូនមានជំងឺ ធ្វើឱ្យពួក អ្នកស្រុកភូមិ នឹកអាណិត ខ្លោចចិត្ត គ្រប់ៗគ្នា ចំពោះវីរភាព និង ទុក្ខលំបាក វេទនាបំផុត ដែលកុមារី ម្នាក់នេះ កំពុងប្រឈម រាល់ថ្ងៃ ។

ក្មេងស្រីដែលក្លាយជា ម្តាយទីពីររកស៊ី ចិញ្ចឹមប្អូនៗ និង ចិញ្ចឹមជីដូនមានជំងឺ មានឈ្មោះ ធិន ចន្ធី បច្ចុប្បន្នអាយុ ប្រាំបីឆ្នាំ ជាកូនទីពីរ រស់នៅភូមិនៀល ឃុំគុស ស្រុកត្រាំ កក់ ខេត្តតាកែវ ។ ផ្ទះរបស់នាង មួយខ្នងតូច ប្រក់ស័ង្កសី ស្ថិតនៅឆ្ងាយ ពីគេឯង ហ៊ុមព័ទ្ធដោយ វាល ស្រែជុំវិញ ។ ពេល ចូលទៅ ដល់ តាមការនាំផ្លូវ ពីលោក ប្រធានភូមិ យើងសង្កេត ឃើញក្មេង ប្រុសស្រី តូចៗបីនាក់ បងប្អូននោះ កំពុងដើរបេះ បន្លែស្លឹកបាស នៅតាមព្រៃ ខាងមុខផ្ទះ ដោយខ្លះកាន់ កញ្ច្រែង ខ្លះជាអ្នកបេះ រួច ទើបនាំគ្នា អង្គុយ បូតស្លឹក ចាស់ៗចេញ សម្រាប់ ស្លរលាយ ជាមួយ ទំពាំងសាប ដែលនាង ឡើងភ្នំជីកបាន ហើយសល់ ពីលក់ ។ ចំណែកជីដូន របស់ក្មេងៗ ទាំងនោះ កំពុងមានជំងឺ សម្រាន្តនៅ លើផ្ទះឯណោះ ដោយទុកភារៈ ការងាររកស៊ី និងដាំស្លរលើ ចៅស្រីច្បង ជាអ្នករ៉ាប់រង ទាំងស្រុង ។

លោកយាយ អ៊ិត លី ដែលត្រូវជាជីដូន ហើយកំពុងមានជំងឺ ព្រមទាំង ត្រចៀកថ្លង់ ពិបាក សាកសួរ នោះបាន រៀបរាប់ឱ្យដឹងថា សព្វថ្ងៃគាត់ ជាស្ត្រីមេម៉ាយ ដោយសារប្តី ធ្លាក់ពីចុងត្នោតស្លាប់ កាលពីដប់ប្រាំ ឆ្នាំមុន ហើយបន្សល់ ទុកតែ កូនស្រីម្នាក់គត់ ឈ្មោះនាង ថូ ចន្ធា ។ គាត់ មិនត្រឹម តែតស៊ូចិញ្ចឹម កូនទាំងលំបាក វេទនាតែ ម្នាក់ឯង ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹម ចៅៗកំព្រាទៀត ដែលជាបន្ទុក ដ៏ធ្ងន់បំផុត ។ ដោយឡែក កាលកូនស្រី ចន្ធា នៅក្មេងពុំបាន រៀនសូត្រ នឹងគេទេ លុះធំឡើងពេញ វ័យក្រមុំ គាត់ បានរៀបចំ សែនព្រេន មួយព្រឹក ជា មួយបុរសក្នុង ភូមិជាមួយគ្នា ម្នាក់ឈ្មោះ ធិន សិរី ដែលជា កូនកំព្រា ឪពុកម្តាយ ។ បន្ទាប់ពីចាប់ដៃគ្នា ជាគូមក ពួកគេបង្កើត បានកូន ចំនួនបួននាក់ ប្រុសបី ស្រីម្នាក់ ។ ដោយជីវភាពក្រី ក្រលំបាក ទើប សិរី លា ប្រពន្ធកូនធ្វើ ចំណាកស្រុក ចេញទៅ ធ្វើការងារ នៅ ប្រទេសថៃ ផ្នែកនេសាទ សមុទ្រ ។ ការងារ នេសាទ នោះពិបាកខ្លាំងណាស់ នៅតែលើទូក កណ្តាលសាគរ គ្មានកោះត្រើយ ប្រាំមួយខែទៅ មួយឆ្នាំទើបបាន ឡើងគោកម្តង ហើយពុំដែលបាន ផ្ញើប្រាក់ខែ មកឱ្យ ប្រពន្ធកូនបាន ម្តងណាឡើយ ថែមទាំងបាត់ ដំណឹងសូន្យ ទៀត ។ លុះ ក្រោយមក បាន ទទួលដំណឹង ដ៏រន្ធត់ថាសិរី បានស្លាប់បាត់ ទៅហើយ ដោយសារ អ្នកនេសាទ ដូច គ្នា សម្លាប់វាយទម្លាក់ ទឹកសមុទ្រ ។ ចំណែក សាកសព របស់ សិរី មិនដឹង រសាត់អណ្តែត ដល់ទីណាឡើយ ហើយប្រពន្ធ កូន និង លោកយាយ ជាម្តាយបាន ត្រឹមតែទុក្ខ សោក ប៉ុណ្ណោះ ពុំបានធ្វើ បុណ្យឧទ្ទិស ឱ្យសោះប្រៀប ដូចខ្មោចសត្វ ព្រោះ តែជីវភាពក្រុម គ្រួសាររបស់គាត់ កំពុងជួបបញ្ហាទី ទ័លក្រលំបាក រកអ្វីប្រៀបផ្ទឹមគ្មាន ។ ទន្ទឹម នឹងនោះ កូនស្រីរបស់គាត់ ដែលទើបសម្រាល កូនទីបួន បានមួយខែ ព្រោះតែទុក្ខសោក ប្តីស្លាប់ស្រាប់តែ ច្រាល ឈាម និង ទាស់ សរសៃខ្ចី ប៊ិះនឹងទៅតាម ខ្មោចប្តី ដែរ ។ ឥឡូវនាង បានជាសះស្បើយ ហើយ ប៉ុន្តែ នាងបានក្លាយទៅ ជាមនុស្សភ្លេចច្រើន ត្រចៀក ថ្លង់ និយាយតិចៗ មិនសូវឮ លុះត្រា និយាយខ្លាំង ទើបស្តាប់បាន ។ ស្ថិតក្នុង សភាព បែប នេះនាង ចន្ធា លែងគិតអ្វី ទាំងអស់ សូម្បីតែកូនតូច ទាំងបួន នាក់ទុកចោល ឱ្យគាត់ជាម្តាយ ចិញ្ចឹមមើលថែ ដែរដោយនាង ទៅតាមប្តីក្រោយ បាត់អស់រយៈ ពេល ពីរឆ្នាំ ហើយមិនដឹងជា សព្វថ្ងៃរស់នៅ កន្លែងណា ឡើយ ។

លោកយាយ អ៊ិត លី មានប្រសាសន៍បន្តថា ដើម្បីបានប្រាក់ទិញអង្ករ និង ម្ហូបអាហារចិញ្ចឹម ចៅៗ គាត់ត្រូវ ធ្វើដំណើរ ឡើងភ្នំរាល់ថ្ងៃ ដែលឃ្លាត ពីផ្ទះប្រហែល បួនគីឡូម៉ែត្រ ដើម្បីស្វែងរកទំញំង និង ស្លឹកល្ងៀង ទុកលក់ខ្លះ ទុកហូបខ្លះ ។ ជួនកាល ខែធ្វើ ស្រែគាត់ ដើរស៊ី ឈ្នួលដកស្ទូង ច្រូតកាត់ឱ្យ គេ បន្ថែមពីនេះ ទៀតឆ្លៀតពេល ទំនេរគាត់តែង ដើរ​រើស​ខ្យង​ខ្ចៅ រកកង្កែប ខ្វារក្តាម ឬ ជញ្ជាត់កូន ត្រី កំពឹស និង កំភ្លាញជាដើម ។ បើខែប្រាំងវិញ គាត់ឡើងភ្នំ កាប់អុសលក់ ពេលណា រកប្រាក់មិន បានគាត់ខ្ចី បុលគេជាស្រូវអង្ករ ហើយខែធ្វើ ស្រែ គាត់ ជួយដកស្ទូង ច្រូតកាត់ ឱ្យគេវិញចាត់ទុក ជាការរួចគ្នា ។ ទោះបីគាត់ ខំប្រឹងប្រែង យ៉ាងណា នៅតែជួប បញ្ហាខ្វះខាតដដែល គឺរកព្រឹកខ្វះល្ងាច រកល្ងាច ខ្វះព្រឹក ហូបមិនគ្រប់ គ្រាន់ឡើយ ហើយគាត់ត្រូវ ជម្លៀសចៅ ប្រុសច្បងម្នាក់ ឈ្មោះ ធិន ចម្រើន បច្ចុប្បន្ន អាយុ ដប់ឆ្នាំ ដោយផ្ញើឱ្យ រស់នៅ នឹងព្រះសង្ឃ ក្នុងវត្តជម្ពូវ័ន ក្រុងភ្នំពេញ ឯណោះ ។

បន្ទាប់ពីគាត់ជាជីដូន ធ្លាក់ខ្លួនឈឺ បែបនេះមក មិនអាចស្វែងរក អាហារចិញ្ចឹម ជីវិតបាន តទៅទៀត ចៅស្រីទីពីរ របស់គាត់ឈ្មោះនាងធិន ចន្ធី ត្រូវ បង្ខំចិត្តឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងក្មេងខ្ចី ដើម្បី រកស៊ីចិញ្ចឹម ប្អូនតូចៗទាំងពីរ និងតបស្នង សងគុណ ចំពោះជីដូន វិញដែរ ។ វ័យ ទើបតែប្រាំបីឆ្នាំ ប៉ុណ្ណោះ តែនាងបែរជា ក្លាយទៅជា មេគ្រួសារ ឬ ជាម្តាយនៃប្អូនៗ ទាំងពីរដោយ ភាពលះបង់ ខ្ពស់កម្រ រកបានមិនគិត ពីអនាគតរបស់ ខ្លួនឡើយ ។

យោងតាមសម្តីរបស់អ្នកជិតខាងឱ្យដឹងថា ក្មេងស្រីនេះមិនសូវទំនេរប៉ុន្មានទេ នាងតែងប្រឹង ប្រែងធ្វើការរកស៊ី តាមលំអានមុខរបររបស់ជីដូន ដូចជាចូលព្រៃឡើងភ្នំរកទំពាំង ស្លឹកល្ងៀង គោះ អង្ក្រង និង ស៊ីឈ្នួលដកស្ទូង ច្រូតកាត់ឱ្យគេ ទាំងហាលថ្ងៃ ហាលភ្លៀង ដូរនឹង អង្ករ ឬ ប្រាក់កាស ដើម្បីចិញ្ចឹមជីវិត ។

ជារៀងរាល់ថ្ងៃ នាងហត់នឿយ នឹងការងារខ្លាំង ណាស់ទម្រាំបាន អាហារហូប មួយពេលៗ ។ ភាគ ច្រើននាង និង ប្អូនៗហូបបាយ ជាមួយទឹកត្រី និង អំបិលប៉ុណ្ណោះ ហើយយូរៗទើប បានម្ហូបឆ្ងាញ្ញ់ម្តង ជួនកាលថ្ងៃ ខ្លះមានតែបាយ អត់ម្ហូបសូម្បី អំបិល ទឹកត្រី ក៏គ្មានដែរ ។ ពេល ខ្លះម៉ោងដប់មួយ ឬ ដប់ពីរ ថ្ងៃត្រង់ទៅហើយ រកអង្ករដាំបាយមិនទាន់ បាននៅឡើយផង ពេលខ្លះទៀត មានតែអង្ករ កន្លះកំប៉ុងប៉ុណ្ណោះ នាងច្នៃធ្វើជាបបរ ដោយដាក់ អំបិល ឱ្យប្រៃបន្តិច ទឹករាវ កក្លូក ពេលឆ្អិន ដួសចែកគ្នា ហុតឱ្យ បាន តឹងពោះរស់រួច មួយពេលៗ ទម្រាំរកបានទៀត ។

ក្មេងស្រីរូបនេះ ប្រែធ្វើទឹកមុខ ស្រពោនរលីង រលោងទឹកភ្នែក នៅពេលយើង សាកសួរពី ការព្រាត់ ប្រាស ឪពុកម្តាយ ហើយទន្ទឹមនឹង នោះប្អូនតូចៗ របស់ នាង បានសួរថា “ម៉ែខ្ញុំនៅឯណា” ស្របពេលរូប នាងនិយាយកាត់ថា “រាល់ថ្ងៃ ខ្ញុំនឹកម៉ែខ្លាំង ណាស់”។ មកដល់ពេលនេះ នាង និង ប្អូនៗបានព្រាត់ប្រាស ពីឪពុកម្តាយ ចំនួនពីរឆ្នាំ មកហើយ ឪពុកស្លាប់កណ្តាល សមុទ្រស្រុកថៃ ឯណោះ ចំណែកម្តាយ បានបោះបង់ ចោលពួកគេទៅ មានប្តីទៀត មិនដឹងរស់ នៅទីណាឡើយ ពួកគេចង់ជួប ម្តាយ យ៉ាងខ្លាំង ។ ទោះ បីនៅ នឹងជីដូនក៏ដោយ តែជីវិតពួកគេ នៅតែដូចសម្បុក អត់មេបា និង គ្មានភាពកក់ក្តៅដដែល ។ ក្នុងស្ថាន ភាពបែបនេះ បើម្តាយបានវិលវិញ ជីវភាពល្អ ប្រសើរ ហើយនាងមាន ឱកាសគ្រប់គ្រាន់ បានចូល សាលារៀន វិញនោះ ទើប នាង និង ប្អូនៗមាន ភាព កក់ក្តៅឡើងវិញ ។ ក្មេងស្រី ធិន ចន្ធី ជាមនុស្ស ឧស្សាហ៍ រហ័សរហួន សព្វថ្ងៃនាងតែងស៊ីឈ្នួលដក សំណាបឱ្យគេ មួយថ្ងៃបានមួយផ្លូន ស្មើនឹងមួយ ម៉ឺនរៀលដែរ ប៉ុន្តែមិនបានរាល់ថ្ងៃឡើយ ពេលមាន គេជួលទើបបានប្រាក់ ។ ពេលបានប្រាក់ ហើយ នាងបែងចែកទិញអង្ករម្ហូបអាហារ ព្រមទាំងថ្នាំសង្កូវ សម្រាប់ ព្យាបាល ជំងឺជីដូនផងដែរ។

នៅចំពោះមុខលោកមេភូមិ និង អ្នកកាសែត លោកយាយ អ៊ិត លី បាននិយាយ បដិសេធថា គាត់មិន ដែលធ្វើបាបចៅៗ ឡើយហើយពេលខ្លះ ចៅៗគ្មានបាយ ហូបនេះ ព្រោះតែគ្មាន ប្រាក់ទិញ អង្ករដូចដែល ឃើញស្រាប់ហើយ នរណាក៏គេដឹង ថាក្រុម គ្រួសារ របស់គាត់ជាអ្នក ទីទ័លដែរ ។

ទុក្ខដែលក្រុម គ្រួសារនេះ ទទួលញឹកញាប់ ជាងគេ គឺសេចក្តី ស្រេកឃ្លាន និង ព្រាត់ប្រាស ហើយទីបំផុតអ្នក ដែលត្រូវលំបាក វេទនាជាងគេគឺ ក្មេងស្រីអាយុ ប្រាំបីឆ្នាំនេះ ព្រមទាំងប្អូនៗ របស់នាង ទៀត ។ តើទៅអនាគត វាសនាពួកគេ នឹងទៅជាយ៉ាង ណា បើបច្ចុប្បន្នងងឹត សូន្យសុង ទៅហើយ ?

យើង​សូម​អំ​ពាល​នាវ​ដល់​ អង្គ​ការ​កុម៉ា​កំ​ព្រា អង្គការក្រៅ​រដ្ឋា​ភិបាល ដែល​ពាក់​ព័ន្ធនិង​ជន​ក្រីក្រ ក្មេង​កំ​ព្រា មេត្តាជួយ​គ្រួសារខាង​លើ​នេះ​ផង​ ដើម្បី​អោយ​ពួក​គេ​បាន​ទៅ​សាលា​រៀន​ដូច​កូន​គេ​ឯង​ដទៃ​ទៀត៕

Written by ភ្នំពេញដេលីញូវ
Tuesday, 18 September 2012

ដកស្រង់ពី​ Facebook ដោយ​ ផ្លុង-រ៉េត (តោះនាំ​គ្នាជួយ​គ្នាដើម្បីអនាគត​កម្ពុជា)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1537ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1819ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1772ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1801ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន2012ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1715ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6226ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1715ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1619ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2216ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      684នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    9127នាក់
ខែនេះ    10920នាក់
ឆ្នាំនេះ   124437នាក់
សរុប   57475833នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 09:11