បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបើកសវនាការរយះពេល៤ថ្ងៃ កាលពីថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០១២ លើសំណុំរឿងរបស់លោក ម៉ម-សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលជាប់ទាក់ទងក្នុងរឿងជំលោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូង ខេត្តក្រចេះ តុលាការនិងធ្វើការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២នេះនៅសាលាដំបូងរាជធានីភ្នំពេញ។

លោក សុក-សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមេធាវីការពារក្តី អោយលោក ម៉ម-សូណង់ដូ បានប្រាប់អោយដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ម្សិលមិញថា បញ្ហាទំនាស់ដីធ្លីដែលកើតមានឡើងនៅ ខេត្តក្រចេះ នោះគ្មានការបង្កើតតំបន់អប្បគមន៍អីទេ គ្រាន់តែប្រជា ពលរដ្ឋ ទាមទារដីធ្លីរបស់ពួកគាត់មកវិញ។ លោកមេធាវីបន្តថា ប្រសិនបើតុលាការអាចរកឃើញថា លោក ម៉ម-សូណង់ដូ មិនជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍ទេនោះលោកម៉ម-សូណង់ដូ អាចមានទោសស្រាល ឬគ្មានទោសកំហុសតែម្តង។
លោក ម៉ម-សូណង់ដូ បានបដិសេធទៅនឹងការចោទប្រកាន់របស់តុលាការក្នុងសវនាការកាលពីថ្ងៃទី១៤
ខែគុម្ភៈកន្លងទៅនេះថា លោកមិនបានទៅជួបជាមួយលោក សួន-សេរីរដ្ឋា នៅប្រទេសថៃនោះទេ កាលដែលលោកទៅនោះក្នុងនាមជាអ្នកកាសែតដើម្បីធ្វើបទសម្ភាសន៍យកមកចាក់ផ្សាយនៅក្នុងវិទ្យុរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងសវនាការនេះ លោកម៉ម-សូណង់ដូ បានបដិសេធនូវរាល់ការចោទប្រកាន់លើរូបលោកដែលមានការពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីក្នុងការបង្កើតតំបន់អប្បគមន៍នៅខេត្តក្រចេះ។
មជ្ឈដ្នានប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា កំពុងរងចាំមើលថាតើ លោកម៉ម-សូណង់ដូ ដែលតាំងខ្លួនជាអ្នកប្រជាធិប្បតេយ្យក្នុងវ័យជាង៧០ឆ្នាំ ដូចចង្កៀងជិតអស់ប្រេងទៅហើយនោះអាចមានវាសនា រួចខ្លួននៅក្រៅគុគដែរឬទេ? ឬក៏ដេកសោយសុខក្នុងគុគអស់មួយជីវិត? ព្រោះថា លោកម៉ម-សូណង់ដូចាស់ណាស់ដែរហើយ ម្យ៉ាងទៀតមានជំងឺជាប់ខ្លួនទៀតផង៕






តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
| ថ្ងៃនេះ | 377 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11048 | នាក់ |
| ខែនេះ | 33557 | នាក់ |
| ឆ្នាំនេះ | 528021 | នាក់ |
| សរុប | 57879417 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:30 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

