បន្ទាយមានជ័យជាខេត្តដែលជាប់ព្រំប្រទល់រវៀងប្រទេសកម្ពុជា និងប្រទេសថៃ ដែលជាហេតុធ្វើអោយមានការដឹងជញ្ជួនផលិតផលខុសច្បាប់ចូលយ៉ាងគគ្រឹគគគ្រេងដូចគេហែអង្គកឋិនទានទាំងយប់ទាំងថ្ងៃក្រោមក្រសែភ្នែករបស់អស់លោកមន្រ្តីជំនាញ ដូចជាប៉ូលីសសេដ្ឋកិច្ចខេត្ត សេដ្ឋកិច្ចក្រសួង ពេទ្យសត្វ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត តែគេមិនឃើញមានអស់លោកខាងលើចុះទប់ស្កាត់នោះទេ តែបែរជាលឺអ្នករកស៊ីទាំងនោះថា បានបង់លុយជូនជំនាញទាំងនេះអស់ហើយ ទើបដឹកចូលដីខ្មែរបានរលូនបែបនេះ។
ផលិតផលដែលក្រុមអ្នករកស៊ីលោតឆ័ត្រគេចពន្ធរដ្ឋបង់ជូនអោយតែហោប៉ៅឯកជនប៉ុន្មានជំនាញខាងលើមានដូចជា សាច់មាន់ត្រូវមីន ឆ្អឹងមាន់ត្រូវមីន ជង្គង់មាន់ត្រូវមីន កោះមាន់ថ្លើមមាន់ច្រកថង់ ភ្លៅមាន់ស្អុយៗ ត្រីចាប មាន់រស់ដឹកតាមម៉ូតូ ឡានតូចៗ គ្រឿងសមុទ្រសល់ និងមានគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា បន្លែ ផ្លែឈើខូចគុណភាពជាដើម។ល។
ប្រភពបានរាយការមកថា ថ្មីៗនេះសមត្ថកិច្ចជំនាញខាងលើនេះ បានបើកភ្លើងខៀវនៅច្រករបៀងអូបីជាន់ អោយក្រុមឈ្មួញដឹកជញ្ជូនឥតច្បាប់ខាងលើ ដឹកផលិងផលទាំងនេះ ចូលមកខ្មែរទាំងថ្ងៃ ទាំងយប់ស្ទើររូងផ្លូវអស់ទៅហើយ។ ប្រភពបន្តថា អ្នកដឹកមាន់រស់តាមម៉ូតូ ១ជើងបង់លុយ២០០បាត បើបង់ខែវិញមួយម៉ូតូ២០ម៉ឺនរៀលក្នុង១ខែ។ ប្រភពបន្ថែមថា គ្រៅពីនេះគ្រាន់តែពីច្រកអូបីជាន់ទៅទីរួមខេ្តបន្ទាយមានជ័យ មានក្រុមសមត្ថកិច្ចខាងលើឈរចំាជិត២០កន្លែង ត្រូវចំណាយថវិការអស់ជិត២០ម៉ឺនរៀលបន្ថែមទៀត បើមិនបង់ទោះឡាន ម៉ូតូដឹកមាន់ទាទាំងនោះមានស្លាបហោះ មានក្បាល៣ដៃ៩ក៏រតមិនរួចដែរ។
ពលរដ្ឋស្លូតត្រង់រកស៊ីស្របច្បាប់បានលួចខ្សឹបប្រាប់ កម្ពុជាសុវណ្ណភូមិ ថា អ្នកដែលបើកភ្លើងខៀវអោយផលិតផលខុសច្បាប់ចូលពីប្រទេសថៃមកកម្ពុចានោះមាននាមដូចជា ១-ឈ្មោះលោក យិន-ប្រសិទ្ធ មេប៉ូលីសសេដ្ឋកិច្ចប្រចាំខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ ៣-លោក ចាប-សុផារិទ្ធ នាយការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ។ពលរដ្ឋទាំងនោះប្រារម្ភថា ការនាំផលិងផលគេចពន្ធខុសច្បាប់ចូលតាមច្រកព្រំដែនជាច្រើនពីប្រទេសថៃមកកម្ពុជា ទី-១វាធ្វើអោយបាត់បងថវិការចំណូលរបស់រដ្ឋដែលនាំអោយប្រទេសកម្ពុជាធ្លាក់ខ្លួនក្រ ទី-២ផលិតផលទាំងនោះអាចជារបស់ខូចគុណភាព ប្រើជាតិគីមី ដែលអាចបង្កអោយខូចសុខភាពរបស់អ្នកទទួលទានជាដើម។ ពូកគាត់បន្ថែមថា សពថ្ងៃលឺសូរពលរដ្ឋខ្មែររអូថា ឈីក្រពះ ឈឺពោះវៀន ឈឺនេះឈឺនោះស្ទើគ្រប់គ្នា សង្ស័យតែមកពីអាឥវ៉ាន់គេចពន្ធ ដែលខូចគុណភាពទាំងនេះឯងមើលទៅ ព្រោះនាំចូលគ្មានអ្នកត្រួតពិនិត្យគុណភាពអោយបានត្រឹមត្រូវនោះទេ មានតែអ្នកពុករលួយ លូកដៃយកលុយរួចដេញអោយទៅអោយលឿនខ្លាចគេដឹងតែប៉ុណ្ណោះ។
កម្ពុជាសុវណ្ណភូមិ មិនទានអាចទំនាក់ទំនងសុំការបំភ្លឺ ពីមន្រ្តីជំនាញ៣រូបខាងលើបានទេ ហើយយើងរងចាំស្វាគមន៍ជានិច្ចចំពោះរាលការបកស្រាយបំភ្លឺរបស់អស់លោកខាងលើ៕






តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
| ថ្ងៃនេះ | 490 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8697 | នាក់ |
| ខែនេះ | 78409 | នាក់ |
| ឆ្នាំនេះ | 475417 | នាក់ |
| សរុប | 57826813 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

