លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់

ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 1884

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា ប្រទេស​កម្ពុជា មិន​មែន​បាន​ទទួល​សន្តិភាព​ពេញលេញ​ ដោយសារ​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​ថា អ៊ុនតាក់ (UNTAC) នោះ​​ទេ។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ RFA/Sok Serey

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​ប្លង់ដី​ជូន​ពលរដ្ឋ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថ្លែង​ជា​ថ្មី​ថា កង​កំលាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ មិន​បាន​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ជូន​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ៊ុនតាក់ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​កម្ពុជា ទៅ​រក​ប្រជាធិបតេយ្យ និង​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​ជោគជ័យ។ លោក​បន្ត​ថា បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ពីរ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

លោក ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះៗ​របស់​លោក​ទើប​ជា​ការ​នាំ​កម្ពុជា ឲ្យ​សន្តិភាព​ពេញ​បរិបូរណ៍​ពិត​ប្រាកដ៖ «ព្រោះ​ពេល​ដែល​ត្រឡប់​ទៅ​វិញ ខ្ញុំ​នៅ​ចាំ​បាន បណ្ដាក់​គ្នា​ចេញ​ទាំង​យប់ ព្រោះ​នៅ​ខ្លាច​ជាប់​ផុង។ អ៊ុនតាក់​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​តែ​បី​ភាគី​ទេ ហើយ​ទីក្រុង​អន្លង់វែង ថែម​ទាំង​បាន​បោះ​ក្រដាស​ប្រាក់​ចាយ​ទៅ​ទៀត»

លោក ហ៊ុន សែន បន្ត​ថា អ៊ុនតាក់​មិន​មែន​ជា​តួឯក​ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ថ្លែង​ថា កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ប្រទេស​ឯកោ ពិភពលោក​មិន​ទទួល​ស្គាល់ កុម្មុយនិស្ត​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ពលរដ្ឋ​រស់​នៅ​រង​ការ​គំរាមកំហែង​គ្រប់​ពេល​វេលា។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​ពលរដ្ឋ និង​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ជន​ណា​ម្នាក់​ឡើយ៖ «ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​ការ​បោះឆ្នោត ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​ទើប​ធ្វើ​ឲ្យ​កម្ពុជា អាច​ទទួល​ជំនួយ​បាន​ពី​បរទេស ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ក្នុង​ពិភពលោក ជា​គុណសម្បត្តិ​របស់​ខ្មែរ​គ្រប់​ភាគី មិន​មែន​របស់​នរណា​ម្នាក់ ឬ​គណបក្ស​ណា​មួយ​នោះ​ទេ»

ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បដិសេធ​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?

លោក​បន្ត​ថា មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ឆ្នាំ​១៩៩៣ ទើប​បរទេស​លែង​ហ៊ាន​លូកដៃ​ជួយ​ខ្មែរ​ក្រហម។ ប្រការ​នោះ​ជា​ភ្លើង​ខៀវ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​ស្រប​ច្បាប់ និង​អាច​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះៗ​បាន។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​មិន​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ទេ​នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​រហូត​ដល់​សព្វថ្ងៃ៖ «ហ្នឹង​គួរ​និយាយ​ផង​ថា អ៊ុនតាក់​អត់​ប្រសិទ្ធភាព​ហ្នឹង​មក​ពី​យើង​មិន​ឲ្យ​គេ​គ្រប់គ្រង​ឲ្យ​គ្រប់​ផ្នែក​គ្រប់​ភាគី​ហ្នឹង»

ក្រុម​អ្នក​តាមដាន​នៅ​តែ​ចាត់​ទុក​ថា វត្តមាន​អ៊ុនតាក់ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ពន្លឺ​នៃ​សន្តិភាព ហើយ​ចំណុច​ដែល​នាំ​ឲ្យ​អ៊ុនតាក់ មិន​អាច​រំលត់​សង្គ្រាម​នៅ​កម្ពុជា មក​ពី​ភាគី​ជម្លោះ​នៅ​កម្ពុជា មិន​ព្រម​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ភាគី​ទាំង​អស់​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ដើម្បី​ចូលរួម​បោះ​ឆ្នោត ដូច​ជា​ភាគី​ហ៊្វុនស៊ុនប៉ិច ខ្មែរ​ក្រហម និង​កងទ័ព​រដ្ឋ​កម្ពុជា។

អ្នក​វិភាគ​យល់​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​តែ​ត្រូវ​ការ​នូវ​សិទ្ធិ​សេរីភាព សន្តិភាព ទាំង​កាយ និង​ចិត្ត ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដោយ វណ្ណ វិចារ
2012-09-30
វិទ្យុ​អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1837ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1921ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1785ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1575ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន3416ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1801ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4305ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2606ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1778ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      737នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8944នាក់
ខែនេះ    78656នាក់
ឆ្នាំនេះ   475664នាក់
សរុប   57827060នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:19