ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១២ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ ដាក់ពន្ធនាគារចំនួន ២០ ឆ្នាំ ក្នុងរឿងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ ហើយសាលក្រមរបស់ តុលាការផ្តន្ទាទោសលោកម៉ម សូណង់ដូ នាព្រឹកនេះ ចៅក្រមបានចំណាយពេលជាង ២ ម៉ោង ដើម្បីប្រកាសសេចក្តីសម្រេចនោះ។
នៅឯក្រៅរបងតុលាការឯណោះវិញ ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូ រាប់រយនាក់ នាព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានលើកបដា និងស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ។ ពលរដ្ឋទាំងនោះ បានប្រមូលផ្តុំនៅវង្វង់មូលនាងគង្ហីង ខណៈដែលប៉ូលិសដាក់របាំងបិទផ្លូវមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងក្តីជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ ត្រូវបានបើកសវនាការ ចាប់តាំងពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ដោយមានជនជាប់ចោទសរុបចំនួន ១៤នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ និងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន។
មានអាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ថាជាមេខ្លោងបង្កើតតំបន់អបគមន៍ ពាក់ព័ន្ធនឹងជម្លោះដី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ូលិសបានចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
ក្នុង រឿងក្តីជម្លោះដីធ្លី នៅខេត្តក្រចេះ តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ក្នុងបទល្មើស ៤ ករណី រួមមាន៖ ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់កាប់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ៕







មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
| ថ្ងៃនេះ | 347 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6337 | នាក់ |
| ខែនេះ | 76049 | នាក់ |
| ឆ្នាំនេះ | 473057 | នាក់ |
| សរុប | 57824453 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

