លោក ម៉ៅ-ពៅ ស្នងការខេត្តព្រះវិហារបានប្រើកាំភ្លើងបាញ់បោះ នៅម៉ោង១១យប់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ជាច្រើនគ្រាប់នៅក្នុង សណ្ឋាគារម៉ែនប៉ូរ៉ា ដែលស្ថិតក្នុងសង្កត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយគ្មានមូលហេតុត្រឹមត្រូវ ហើយការផ្ទុះអាវុធនេះគឺហាក់ដូចជាផ្គើននិងប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន-សែនដែលទើបប្រមានថ្មីៗថា អោយសមត្ថកិច្ចបង្ក្រាបពួកក្រុមបាញ់បោះតាមទីសាធារណនិងតំបន់ភ្លៀវទេសចរណ៍ជាតិអន្តរជាតិទោះជាកូនអ្នកធំ ឬអ្នកធំក៏ដោយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាសំឡេងផ្ទុះអាវុធដំបូងកើតចេញពីក្នុងសណ្ឋាគារម៉ែនបូរ៉ាចំនួន១គ្រាប់ បន្ទាប់មកក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតនៅខាងមុខសណ្ឋាគារថែមទៀត ដែលបណ្តាលអោយមានការភ្ញាក់ផ្អើលដល់ ក្រុមប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលស្នាក់នៅក្នុងសណ្ឋាគារខាងលើមានការភ័យស្លន់ស្លោយ៉ាងខ្លាំង។
លោក ម៉ៅ ពៅ បានប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ថា ការផ្ទុះអាវុធនោះគឺដំបូងឡើយមានក្រុមជនមិនស្គាល់មុខបានធ្វើការគំរាមរូបលោកនៅពេលលោកកំពុងដើរចេញពីជណ្ដើរយន្តតម្រង់ឆ្ពោះទៅបន្ទប់សណ្ឋាគារ ក៏ស្រាប់តែមានបុរសម្នាក់បានគំរាមកំហែងប្រើពាក្យសំដីអសុរោះ និងបានភ្ជង់កាំភ្លើងទៅលើរូបគាត់ទៀតផងដែរ ដូច្នេះគាត់ក៏រត់ទៅក្នុងបន្ទប់ប្រាប់អង្គរក្សឲ្យជួយអន្តរាគមន៍ ដោយក្នុងនោះមានកាំភ្លើងផង ទើបលោកផ្ទុះអាវុធដើម្បីសុំអន្តរាគមន៍តាមរកជនដែលបានគំរាមកំហែងដល់រូបលោក។
លោក ស៊ិន-ណារ៉ា នាយរងប៉ុស្តិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី២ ខែតុលានេះថា រឿងបាញ់កាលយប់នោះខាងស្នងការដ្ឋានខេត្តបាននាំលោក ម៉ៅពៅទៅសាកសួរ ផុតពីដៃរបស់លោកជានាយរងប៉ុស្តិ៍ស្តីទីហើយ។
លោក ថង-សាគុណ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនាព្រឹកថ្ងៃទី២ដដែលនេះ បានមានប្រសាសន៍តាមទូរស័ព្ទថា ករណីខាងលើសុំអោយសួរទៅលោក ភឹង-ចិន្តារ៉េត ប្រធានការិល័យព្រហ្មទណ្ឌកំរិតស្រាល។
អ្នកយកព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីលោក ភឹង-ចិន្តារ៉េត បានទេនាព្រឹកម៉ោង៨នេះ ព្រោះលោកប្រាប់តាមទូរស័ព្ទថា លោកកំពុងតែចូលទៅកាន់បន្ទប់ប្រជុំ ចង់ដឹងរឿងអីចាំចប់ប្រជុំសិនទៅ។
មហាជនកំពុងរងចាំតាមដានមើលថាតើ សមត្ថកិច្ចចាត់ការយ៉ាងណាចំពោះអ្នកធំ ឋានៈដល់ទៅស្នងការខេត្តព្រះវិហារ ប្រើអាវុធបាញ់ក្នុងសណ្ឋាគារមិនអស់ចិត្ត ចេញមកបាញ់នៅមុខសណ្ឋាគារទៀតនោះ។

កម្ពុជាសុវណ្ណភូមិ និងរាយការបន្ថែម ជូនអោយមហាជនបានជ្រាប ពេលលោក ភឹង-ចិន្តារ៉េត ប្រធានការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល បកស្រាយពីករណីខាងលើនេះ៕






ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
| ថ្ងៃនេះ | 543 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8750 | នាក់ |
| ខែនេះ | 78462 | នាក់ |
| ឆ្នាំនេះ | 475470 | នាក់ |
| សរុប | 57826866 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

