រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ បានធ្វើការព្រមានដកអាជ្ញាប័ណ្ណចំពោះក្រុមហ៊ុនឬស្ថាប័នណា ដែលផ្សព្វផ្សាយអំពីផលល្អនៃការពិសា រគ្រឿងស្រវឹងខុសពីការពិត ដើម្បីទាក់ទាញអតិថិជន ហើយ ការព្រមាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ។

លោក ខៀវ កាញារិទ្ធ មានប្រសាសន៍ថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺហាមផ្សាយបែបអូសទាញឬលើកទឹកចិត្តយុវវ័យ និងមនុស្សពេញវ័យ ឲ្យពិសា រគ្រឿងស្រវឹង តាមរយៈការផ្ដល់រង្វាន់ជាសាច់ប្រាក់ ឬជាវត្ថុប្រើប្រាស់ផ្សេងៗ។
ចំណែកលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការផ្សព្វផ្សាយគ្រឿងស្រវឹង មានការរីកដុះដាល និងមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយអូសទាញយុវជនឲ្យប្រើប្រាស់គ្រឿងស្រវឹង។
តំណាងអង្គការសុខភាពពិភពលោក លោក Pieter JM Van Maaren បានលើកឡើងថា អង្គការនេះបានសិក្សាឃើញថារៀងរាល់ឆ្នាំ អ្នកផលិតគ្រឿងស្រវឹងបានចំណាយថវិកា រាប់លានដុល្លារ ទៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ខ្លួន ដើម្បីអូសទាញយុវជនឲ្យប្រើប្រាស់ ៖ “ជាទូរទៅការផ្សាយទាំងនោះ ច្រើនតែបំភ័ន្ត បំផ្លើសនៃការពិត នូវការយល់ដឹងរបស់សាធារណៈជន ដើម្បីឲ្យពួកគេយល់ថា និងជឿជាក់ថា ការពិសា រគ្រឿងស្រវឹងពិតជាគ្មានគ្រោះថ្នាក់អ្វីឡើយ។”
របាយការណ៍អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា គ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង នៅលើពិភពលោក បានធ្វើឲ្យមនុស្សស្លាប់ ២,៥លាននាក់ក្នុងមួយឆ្នាំៗ និងបង្កឲ្យកើតជំងឺ៦០ប្រភេទ ប្រឈមនឹងបាត់បង់ជីវិត បើសិនពួកគេនៅតែបន្តប្រើប្រាស់វាជាប្រចាំ៕ ប្រភពដើមពី KSMC
(សូមបងប្អូនជួយចុច Share នៅលើ Facebook របស់អ្នក។)






Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
| ថ្ងៃនេះ | 400 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6561 | នាក់ |
| ខែនេះ | 6561 | នាក់ |
| ឆ្នាំនេះ | 289213 | នាក់ |
| សរុប | 57640609 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

