នៅវេលាម៉ោងប្រមាណ៣និង០៥នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ នៅក្នុងទីផ្សារឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានក្រុមចោរប្លន់ទូមាស បានធ្វើការប្លន់ប្រដាប់អាវុធ យកបានមាសលុយមួយចំនួនធំ និងបានបាញ់បុរសអ្នកលក់ចាប់ហួយម្នាក់ ក្នុងផ្សារឲ្យធ្លាយពោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្រុងភ្នំពេញ។

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានពីរនាក់ជាអ្នកលក់មាសពីរកន្លែង បានបាត់បង់មាសអស់ប្រមាណជាង២៦តម្លឹង និងផ្លាទីនមួយចំនួនទៀត។ ក្នុងករណីប្លន់ប្រដាប់អាវុធនេះ មានជនរងគ្រោះទី១-ឈ្មោះ ណន សុផាត ភេទស្រីអាយុ៣៦ឆ្នាំអស់មាសជាង២០តម្លឹង និងលុយខ្មែរជាង១លានរៀល ទី២-ឈ្មោះ គង់ តេង ភេទស្រីអាយុ៥៧ឆ្នាំ អស់មាស២តម្លឹងកន្លះ និងផ្លាទីន៤តម្លឹង និងទី៣- សែន វីរៈ ភេទប្រុសអាយុ៣២ឆ្នាំ មិនមែនជាអ្នកលក់មាសទេគាត់ជាអ្នកលក់ចាប់ហួយជិតនោះត្រូវក្រុមចោប្លន់បាញ់ត្រូវចំពោះមួយគ្រាប់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ និងដឹកបន្តទៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យដែលបានប្លន់ទូមាសខាងលើ កំពុងត្រូវបាននគរបាលនិងកងរាជអាវុធហត្ថតាមប្រមាញ់ នៅព្រៃតំបន់ក្បាលឆាយយ៉ាងក្តៅគគុគ៕






មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

