ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនិងស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង៣និង៣០នាទីរសៀល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ
និងមានការអញ្ចើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ដែលជាថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការភូមិភាគពិសេស។

ប្រភពពីពិធីខាងលើតាមរយះ ព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តី និងប្រកាសក្នុងឧិកាសនោះ បានបញ្ជាក់ឲ្យដឹងថា នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលត្រូវតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិក្នុងឧិកាសនោះមានការប្រគល់ភារកិច្ចជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនៃស្នងការដ្ឋាន នគរបាលរាជ៊ធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ពីស្នងការនគរបាល រាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានអង្គរក្ស និងត្រូវតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ លោកឧត្តមសេនីយ៍ត្រី ប៉ុល ភិធេយ្យ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ ។
មន្ត្រីនគរបាលជាតិ៣រូបទៀតត្រូវបានតែងតាំងមុខតំណែងដោយអនុក្រឹត្យ និងប្រកាស មានលោកវរសេនីយ៍ឯក យឹម សំណាង ត្រូវបានតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ន គរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលត្រូវតែងតាំងដោយអនុក្រឹត្យ លេខ១១៦៣ អនក្រ តត និងតែងតាំងលោកវរសេនីយ៍ទោ ជួន ណារិននាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ទៅជាស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលការតែងតាំងនេះនឹងធ្វើឡើងតាម ប្រកាសលេខ៤៣០០ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។ តាមប្រភពខាងលើបន្តទៀតថា លោកវរសេនីយ៍ទោ បេង ដាណារ៉ា នាយការិយាល័យ ផែនការគណនេយ្យ ទៅជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលការតែងតាំងនេះធ្វើឡើងតាមរយះប្រកាស៕
ប្រភពពី អគ្គស្នងការដ្ឋាននគរបាលជាតិ






ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
| ថ្ងៃនេះ | 156 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6317 | នាក់ |
| ខែនេះ | 6317 | នាក់ |
| ឆ្នាំនេះ | 288969 | នាក់ |
| សរុប | 57640365 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net



