ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:50 នាទី ចំនួនអានៈ 1805

​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​កែសម្ផស្ស​យីហោ​ប៊ូ​ទិច​សាឡ​ន​និង​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​និង​ស្ទាក់​ពីក្រោយ​ភ្ជង់​គំរាម​វាយ​នឹង​ស្នាប់​កាំភ្លើង​បែក​ក្បាល​ប្លន់​យក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មួយ​គ្រឿង​បើក​រត់​គេច​ខ្លួន​ទាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​រហូត​បែក​កង់​ក្រោយ​ម្ខាង​បើក​រត់​លែង​រួច​ក៏​ប្លុង​រថយន្ត​ចោល​នៅ​កន្លែង​ស្ងាត់​យក​បានតែ​កាបូប​លុយ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​អស់។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ប៉ុនប៉ង​យក​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្បែរ​ភោជនីយដ្ឋាន​តា​យ​តា​យ​ផ្លូវ​មុនីវង្ស​កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ ហើយ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​តាម​រក​ឃើញ​វិញ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៀវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​យីហោ​(​ប៊ូ​ទិច​&​សាឡ​ន​)​ស្ថិតនៅ​ខាងក្រោយ​សាលា​រចនា​និង​មាន​ទីលំនៅ​ក្នុង​បូរី​សុភមង្គល​សង្កាត់​ជ្រោយចង្វា​ខណ្ឌឫស្សីកែវ​បាន​រងរបួស​បែកក្បាល​ដោយ​ជនល្មើស​វាយ​នឹង​ស្នាប់​កាំភ្លើង​និង​បាត់បង់​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​កាបូប​លុយ​មួយ​ក្នុងនោះ​មាន​លុយ​១៨០០​ដុ​ល្លារ​និង​ឯកសារ​មួយចំនួនទៀត។ចំណែក​រថយន្ត​របស់​គាត់​ដែល​ក្រុម​ជនល្មើស​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រម៊ី​នី​ស៊េរី​២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទើប​នឹង​ទិញ​ថ្មីៗ​ផង​។ ​រីឯ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ​ប៉ែន សុ​បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​បាន​រត់គេច​ទាន់ពេល​មិន​រងគ្រោះ​ដល់​ខ្លួនប្រាណ​ឡើយ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្ត​ទៀតថា​ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​មធ្យោបាយ​​ធ្វើ​សកម្ម​ភាព​ជិះម៉ូតូC125​ពណ៌​ខ្មៅ​២​គ្រឿង​ហើយ​ក្រោយពេល​ពួកគេ​ភ្ជង់​វាយ​ជនរងគ្រោះ​ប្លន់​យក​រថយន្ត​បាន​ហើយ​ពួក​ជន​ដៃ​ដល់​២​នាក់​ក៏​បើករថយន្ត​របស់​ជន​រងគ្រោះ​ព្យាយាម​គេចខ្លួន​ឯ​បក្ខ​ពួកគេ​២​នាក់​ទៀត​ក៏​ជិះម៉ូតូគេចខ្លួន​ម្នាក់​មួយគ្រឿង​បាត់​តែម្តង​។​

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នកគ្រប់គ្រង​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​បាន​នាំគ្នា​ជិះ​រថយន្ត​ក្នុង​គោលបំណង​ទៅ​មន្ទីរពេទ្យ​ឈួន​ម៉ី​ង​លុះ​បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មកដល់​ហាង​តា​យ​តា​យ​ពួកគាត់​ឈប់​​រថយន្ត​ក្នុង​គោលបំណង​រក​បុគ្គលិក​ហាង​ដើម្បី​កុម្ម៉ង់​ខ្ចប់​អាហារ​ ប៉ុន្តែ​ដោយ​គ្មាន​ឃើញ​អ្នកណា​នៅ​ក្បែរ​ក៏​ឈប់​រថយន្ត​ឲ្យ​អ្នក​គ្រប់គ្រង​ហាង​ចុះទៅ​ទិញ​អាហារ​ហើយ​ជនរងគ្រោះ​បាន​ឈប់​រង់ចាំ​នៅក្បែរ​ហាង​តា​យ​តា​យ​នោះ​ដែរ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនល្មើស​ចំនួន​២​នាក់​ជិះម៉ូតូ២​គ្រឿង​ដោយ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​បាន​មក​ឈប់​កាក់​ពីមុខ​និង​ពីក្រោយ​រថយន្ត​រួច​ក្រុម​ជនល្មើស​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​គ្រប់​ដៃ​មក​ភ្ជង់​ក្រុម​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ចុះ​ពីលើ​រថយន្ត​ពេល​ដែល​ជនរងគ្រោះ​ម្ចាស់​ឡាន​ចុះ​ភ្លាម​ក្រុម​ជនល្មើស​បាន​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង​ភ្លាម​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម។ ​ចំណែកឯ​អ្នកគ្រប់គ្រង​ហាង​ដែល​រួម​ដំណើរ​ជាមួយ​បាន​ស្រវា​រត់​គេច​ខ្លួន​ចូលក្នុង​ហាង​តា​យតា​យ​ទាន់ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់។ ​ក្នុង​សកម្មភាព​ភ្លាមៗ​នោះ​ដែរ​ជនល្មើស​២​នាក់​បាន​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ឯ​ជនល្មើស​២​នាក់​ទៀត​ក៏​បើកម៉ូតូម្នាក់​មួយគ្រឿង​គេចខ្លួន​បាត់អស់​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួចហើយ​ក៏បាន​ប្រកាស​​ពី​ភិនភាគ​រថយន្ត​ដែល​ជនល្មើស​ប្លន់​យ​ក​ទៅ​នោះ​សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ខណ្ឌ​ក៏បាន​ចេញ​ពួនស្ទាក់​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ស្ទើរ​ពេញ​ក្រុង​ដោយសារ​តែ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ខាងស្តាំ​ក្រុម​ជនល្មើស​មិនអាច​បន្ត​បើក​រត់​ទៀត​បាន​នោះ​ ក៏បាន​ប្លុង​រថយន្ត​នោះ​ចោល​នៅ​ចំណុច​ទី​ងងឹត​ខាងមុខ​សាលា​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំ​ពន់​ខណ្ឌមានជ័យ​ដោយ​ក្រុម​ជនល្មើស​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​និង​កាបូប​លុយ​មួយ​មាន​លុយ​១៨០០​ដុល្លារ​និង​ឯកសារ​មួយចំនួន​យកទៅ​បាត់​។ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ទើប​​កំលាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​វិញ​ហើយ​នាំ​ជន​រងគ្រោះ​មក​មើល​ច្បាស់​ជា​រថយន្ត​របស់​ខ្លួន​ទើប​សមត្ថកិច្ច​​ស្ទូច​រថយន្ត​នោះមក​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

ដោយ​ឡែក​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១២​នៅ​ចំណុច​មាត់​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​យកម៉ូតូមួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-54 02​ជា​របស់​យុវជន​រងគ្រោះ​ម្នា​ក់ ខណៈ​​នាំ​សង្សារ​មក​អង្គុយ​សាសង​គ្នា​លេង​ក៏ត្រូវ​ជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​​ដើរមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ និង​ជិះ​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​រួច​គេចខ្លួន​បាត់​អស់​គ្មាន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ សូមជួយ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1773ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1923ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1617ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1789ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1958ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2232ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2559ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1793ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2440ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1656ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      964នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    964នាក់
ខែនេះ    16507នាក់
ឆ្នាំនេះ   299159នាក់
សរុប   57650555នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 07:13