ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។

ខុសពីឆ្នេរសមុទ្រដែលមានមនុស្សម្នាកកកុញ នៅទីនេះ ហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់ លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់ ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើមកោងកាងយ៉ាងក្លាហាន។
ទិដ្ឋភាពទាំងនោះគឺជាលទ្ធផលនៃគម្រោងអភិរក្សរបស់កោះសង្សារ ដែលធ្វើឲ្យរមណីយដ្ឋាននេះមានស្ដង់ដារខុសពីកន្លែងកម្សាន្តទូទៅ។
ស្ថិតនៅចម្ងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ រមណីយដ្ឋានកោះទាំង២នេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។
នាយកគ្រប់គ្រងផ្នែកអភិរក្សនៃកោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បានឲ្យដឹងថា៖ «កោះនេះស្ថាបនាឡើងដោយផ្ដោតលើគោលគំនិតកែច្នៃជាកោះឯកជន។ អ្នកមកស្រុកខ្មែរហើយ អ្នកត្រូវតែធ្វើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើ»។
លោកបន្តថា៖ «ភ្ញៀវដែលស្រឡាញ់បរិស្ថាន និងចង់ចូលរួមជាមួយសហគមន៍អាចអញ្ជើញមកស្នាក់នៅទីនេះហើយរីករាយនឹងសកម្មភាពជាច្រើន»។
កោះសង្សារទាំងគូស្ថិតនៅគម្លាតពីគ្នាមិនដល់១គីឡូម៉ែត្រផង ហើយភ្ញៀវអាចឆ្លងទៅវិញទៅមកតាមរយៈស្ពានឈើលើទឹក។ ផ្ទះវីឡាឈើដ៏ប្រណីតចំនួន២៧ខ្នងបានបំផុសខ្លួនចេញពីព្រៃព្រឹក្សា តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។
នៅជុំវិញកោះពោរពេញទៅដោយជីវិតក្រោមបាតសមុទ្រ ឯនៅផ្ទៃគោកវិញក៏សម្បូរទីកម្សាន្តផងដែររួមមាន កន្លែងហាត់ប្រាណ ភោជនីយដ្ឋានចំនួន២ មជ្ឈមណ្ឌលសម្រាប់កក់ដំណើរកម្សាន្ត ជួលយានជំនិះផ្សេងៗ ក៏ដូចជាលេងកីឡាក្នុង និងលើទឹក។
ក្នុងចំណោមកោះទាំង២ កោះបង គឺជាកោះដែលមានទិដ្ឋភាពស្រស់បំព្រង និងគ្របដណ្ដប់ទៅដោយរុក្ខជាតិធំៗដូចក្នុងព្រៃភ្នំ។ នៅទីនោះមិនមានស្លាកសញ្ញាប្រាប់ផ្លូវអ្វីច្រើនទេ ពោលគឺភ្ញៀវអាចដើរលេង ទស្សនាបក្សាបក្សី និងតំបន់ឆ្នេរមានដុំសិលាដ៏ស្ងប់ស្ងាត់ និងលន្លង់លន្លោច។ ទេសភាពបែបនេះបានក្លាយជាចំណីចក្ខុមួយដ៏កម្រនៅប្រទេសកម្ពុជា។
សំណង់ផ្ទះវីឡាឈើនៅកោះសង្សារនេះត្រូវបានរចនាដោយស្នាដៃ របស់អ្នកស្រី មើលីតា ហាន់ធ័រ ដែលមានភាគហ៊ុនជាម្ចាស់កោះនេះផងដែរ។






យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
| ថ្ងៃនេះ | 304 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6294 | នាក់ |
| ខែនេះ | 76006 | នាក់ |
| ឆ្នាំនេះ | 473014 | នាក់ |
| សរុប | 57824410 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

