ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ

ដោយៈ ចរិយា ខេត្ត​កំ​ពត ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1973

ចាត់​ទុក​ជា​រឿង ចម្លែក​មិន​ដែល​ប្រទះ ដោយ​សារ​តែ​ប្តី​ប្រពន្ធ ក្មេងៗ​នេះ ម៉ែ​ឪ​សែន​ព្រេន​ឱ្យ​បាន​ជិត ១​ខែ តែ​ពួកគេមិនហ៊ានផ្សំដំណេក រឿងមិនហ៊ាននេះ មក​ពី​ម្តាយ​ខាង​ប្រុស​ហាម​ថា “កុំទាន់ អាល​យក​កូន ព្រោះ​ក្រ​ណាស់ ចាំ​រក​ស៊ី​ធូរធារ​សិន!” ដឹង​អី! ស្រាប់តែ ពួក​គេអត់​ហ៊ាន​រួម​រ័ក ប៉ុន្តែ ដេក​ជិត​គ្នា បាន​ត្រឹម​ឱប​ថើបខ្លះៗ​ប៉ុណ្ណោះ ធ្វើឱ្យ​បុរសៗ​ឯ​ទៀត​ហួស​ចិត្ត បន្ទោស​ថា ចំជា​ឆោត​ដូច រឿង​ “អាជ័យមីគ្រត” មែន​!។

យុវជនផុន ចេន អាយុ១៩ឆ្នាំ រស់​នៅភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទោលកើតក្នុង​គ្រួសារ​កសិករ ដែល មានឪពុកឈ្មោះ​លៀង ចិន អាយុ៦៨ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ម ម៉ង់ អាយុ៥៨ឆ្នាំ។ គេរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយងាកមកជួយឃ្វាលគោ និង ធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ២០១២ នេះ គេក៏សុំម៉ែឪ​ចេញ​ទៅស៊ីឈ្នួលដឹក ដំឡូងមីឱ្យថៅកែម្នាក់នៅខេត្តមណ្ឌលគិរី ដោយសារតែអ្នកភូមិអត់ការងារធ្វើ ក៏នាំគ្នាធ្វើចំណាកស្រុក ហើយរូបគេក៏សុំរួមដំណើរ។ ទៅធ្វើការ​នៅទីនោះបាន២ខែ រូបគេក៏ចាប់ចិត្តស្រលាញ់នាងក្រមុំម្នាក់ឈ្មោះញឿន ស្រីខួច អាយុស្របាលគ្នា ស្រុកកំណើតនៅភូមិធំថ្មី ឃុំដងទង់ ស្រុក-ខេត្តជាមួយគ្នា ដោយ​សារ​នាងធ្វើចំណាកស្រុកទៅបម្រើការងារក្នុងចម្ការដំឡូងនោះដែរ។ កាលនោះ កម្មករប្រុសៗ ជាច្រើនចោមស្រលាញ់តែស្រីខួច ម្នាក់ ប៉ុន្តែ នាងជំពាក់ចិត្តតែរូបគេ។ បានជា គេដឹង ដោយសារតែកាលមួយនោះ ពេលនាំគ្នាចេញ ទៅមើលគេរាំធុងបាស់ ដោយសារតែកំលោះៗ តាមញ៉ែនាងច្រើនពេក នាងប្រាប់ល្បិចថា “បងឯង ឱប អូនទៅ! ពួកគេនឹងលែងតាមញ៉ែហើយ!”។ នៅពេលនោះ គេក៏ធ្វើតាម ដោយឱបនិងកៀកនាងយ៉ាងស្អិត ទើបកំលោះៗ អស់នោះដកថយតាមក្បួនយុទ្ធសាស្ត្រអស់​ទៅ​។

លោកផុន ចេន បន្តទៀតថា លុះដល់រដូវបុណ្យ ចូលឆ្នាំខ្មែរ កម្មករកម្មការិនីទាំងអស់ ក៏វិលមកស្រុក វិញ និងបែកទៅផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ គេឧស្សាហ៍​ស្កាត់​ទៅលេងផ្ទះស្រីសង្សារជារឿយៗ ក៏ដឹងថា នាងមានតែម្តាយមេម៉ាយរស់ក្នុងភាពក្រីក្រ ដោយសារឪពុកបែកចិត្តទៅមានប្រពន្ធចុង។ គេក៏ បានជម្រាបឪពុកម្តាយ​តាម​ត្រង់ពីសេចក្តីស្នេហានេះ និងសុំឱ្យពួកគាត់សែនព្រេនឱ្យ១ព្រឹក ទៅ ព្រោះគ្មានលទ្ធភាពរៀបការហ៊ឹកហ៊ាក់ដូចអ្នកឯទៀតបានឡើយ។ មុនដំបូង ម្តាយគេ​មិន​ព្រមទេ ព្រោះឃើញជីវភាពខាងស្រីដុនដាបពេក ប៉ុន្តែ ដោយសារគេអង្វរខ្លាំង ម៉ែឪក៏សែនព្រេនឱ្យទៅ ដោយនាំសង្សារមកសែនខាង ប្រុស។ បន្ទាប់ពីសែនព្រេន​រួច​រាល់ ម្តាយរបស់គេ បានហាមប្រាមប្តីប្រពន្ធគេថា “កុំទាន់អាលយកកូន! ចាំរកស៊ីធូរធារ ជួលធុងបាស់មកចាក់ឱ្យកក្រើកដីសិន ព្រោះសែនព្រេនស្ងាត់ៗ​មិនពេញភ្នែក​ញាតិ​ទេ!”។ ដោយសារតែម្តាយហាម និងមិនដឹងជាធ្វើយ៉ាងម៉េច កុំឱ្យមានកូន ទើបពួកគេឯកភាពគ្នាថា កុំទាន់អាលរួមរ័កអី ប៉ុន្តែ រឿងដេកជិតគ្នា មិនទាស់អីទេ ដោយ គ្រាន់តែឱបថើបបន្តិចបន្តួច លៃយ៉ាងណាកុំឱ្យហួស។ បើគិតតាំងពីថ្ងៃទី២៨ សីហា ២០១២ ជាថ្ងៃសែនព្រេនរហូតមកទល់ពេលនេះ ពួកគេពិតជាមិនហ៊ាន ផ្សំដំណេក​មែន បើមិនជឿ ពួកគេហ៊ានស្បថឱ្យអ្នកតា កាច់ទៅចុះ បើសិនជាហ៊ានកុហក។

ដោយឡែក នាងញឿន ស្រីខួច អាយុ១៩ ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ក់ វី អាយុ៤៨ឆ្នាំ ចំណែកឪពុករត់ចោលម្តាយនាងទៅមាន ស្រីថ្មីទៀត តាំង​ពី​នាងនៅតូចម៉្លេះ។ កាលពីពេលថ្មីៗ នេះ នាងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅ ខេត្តមណ្ឌលគិរី ជាមួយកំលោះក្រមុំឯទៀតរាប់សិប នាក់ ក៏ជាប់ជំពាក់​ចិត្ត​ជាមួយ​កំលោះផុន ចេន រហូត បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាមច្បាប់។ ទោះ- ជាការសែនព្រេនស្ងាត់ៗអ៊ីចឹង តែចាស់ៗបួនដប់នាក់ និងជប់លៀងបន្តិចបន្តួច គ្មានភ្លេងភ្លាត់ មីក្រូ ធុងបាស់ ក៏សន្មតថា ពួកនាងជាគូស្វាមីភរិយាមានខាន់ស្លាត្រឹមត្រូវ។ គ្រាន់តែសែនព្រេនរួចរាល់ ម្តាយក្មេកបានហាម រូបនាង និងប្តីថា កុំប្រញាប់​ដេក​ចូលគ្នាពេក ប្រយ័ត្ន មានកូន ចាំរកស៊ីសេសសល់លុយកាក់សិនទៅ ព្រោះ បើមានកូនក្នុងុពេលកំពុងក្រអ៊ីចឹង វេទនាណាស់។ ពេលម្តាយហាមបែបនេះ ប្តីនាងធ្វើ​មុខ​ស្អុយប៉ែ លុះរាត្រីផ្សំដំណេកចូលមកដល់ គេចូលដេកក្នុងមុងទន្ទឹម នាង បានត្រឹមតែលូកស្ទាបដៃជើងបន្តិចបន្តួចប៉ុណ្ណោះ អត់ហ៊ានធ្វើអ្វីឱ្យហួសពីនេះទេ។ ចំណែក រូបនាងក៏ មិនហ៊ានបង្ខំប្តីដែរ ព្រោះខ្លាចមានកូន។ នាងពិបាកចិត្តណាស់ ព្រោះសែនព្រេនរួចហើយ ចង់រស់ក្រោម ទ្រូងប្តី ដូចស្ត្រីឯទៀតដែរ ប៉ុន្តែ បម្រាមម៉ែក្មេក ធ្វើឱ្យ នាងដោះស្រាយមិនចេញសោះ ដូច្នេះមានតែខំរកស៊ីឱ្យធូរធារសិន ទើបហ៊ានផ្សំដំណេក។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1655ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1648ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1727ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3277ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2518ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1691ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1787ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1867ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1853ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2251ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:02