លោក អ៊ាន ឃុន ជាអភិបាលស្រុកក្រឡាញ់។ លោកបានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែតុលា លោកបានកោះប្រជុំគណៈបញ្ជាការឯកភាពស្រុក ដើម្បីសួរដេញដោលទៅលើមេបញ្ជាការយោធាម្នាក់ប្រចាំស្រុកនោះ ជុំវិញករណីយកអាវុធទៅបាញ់បោះខុសច្បាប់។
លោកអភិបាលស្រុកដដែល បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពស្រុក បានរកឃើញថា មេបញ្ជាការយោធាស្រុកឈ្មោះ គង់ ហ៊ត់ ពិតជាបានយកអាវុធទៅបាញ់អនាធិបតេយ្យមែន ហើយករណីនេះ គឺអាជ្ញាធរស្រុកបានជម្រាបជូនទៅមេបញ្ជាការយោធាខេត្តសៀមរាប ដើម្បីឱ្យធ្វើការណែនាំ៖ «បានបាញ់ ក៏ប៉ុន្តែមិនមានការឈ្លោះប្រកែកជាមួយអ្នកណាទេ ដោយសារគាត់ស្រវឹងស្រាខ្លាំង។ គាត់ពិសាស្រាអស់ ២កែវដៃ សាមីខ្លួនមិនបានដឹងខ្លួនផង ចេះតែបើកឡានទៅ។ យើងខ្ញុំបានរាយការណ៍ជូនទៅលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹក ខេត្តរួចហើយ»។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា កន្លងទៅ គឺមានប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងឃុំសំបួរ បានលើកគ្នាទៅកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របស់ក្រុម ឈ្មួញនៅក្នុងបឹងទន្លេសាប ហើយនៅវេលាល្ងាចគេបានឃើញអភិបាលរងស្រុកក្រឡាញ់ ម្នាក់ និងមេបញ្ជាការយោធាស្រុក គឺលោក គង់ ហ៊ត់ បានទៅប្រមូលប្រជាពលរដ្ឋប្រជុំ និងសាកសួរពីការលើកគ្នាទៅកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់របស់ ពួកឈ្មួញទាំងនោះ។
លុះដល់រំលងអធ្រាត្រថ្ងៃដដែលគេដឹងថា មេបញ្ជាការយោធាស្រុក គឺលោក គង់ ហ៊ត់ បានផឹកស្រាស្រវឹងហើយបានយកអាវុធទៅបាញ់នៅក្នុងភូមិគោកក្រូច។
លោកឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ជាមេបញ្ជាការកងយោធពលខេមរៈភូមិន្ទនៃតំបន់ប្រតិបត្តិការសឹកខេត្ត សៀមរាប បានមានប្រសាសន៍ថា លោកទើបតែបានទទួលព័ត៌មាននេះ ដោយសារតែលោកទើបត្រឡប់មកពីបរទេស។ មេបញ្ជាការដដែលបានបញ្ជាក់ថា លោកបានបញ្ជូនមេបញ្ជាការរងម្នាក់ និងនាយកសេនាធិការយោធាម្នាក់ទៅកាន់ស្រុកក្រឡាញ់ហើយ ដើម្បីស្រាវជ្រាវជុំវិញករណីនោះ ហើយប្រសិនបើរកឃើញថា មេបញ្ជាការយោធាស្រុកក្រឡាញ់ បានប្រើអាវុធបាញ់បោះសេរីមែន នឹងត្រូវប្រឈមមុខជាមួយវិន័យកងទ័ព។
លោក ឃឹម ប៊ុនសុង៖ «បើថាមានបាញ់ គំរាមកំហែង សម្លុតប្រជាពលរដ្ឋអី អាហ្នឹងមានរបៀបវាផ្សេងមួយទៀត ហើយការបាញ់លេង ត្រូវវិន័យរបៀបម៉េចទៀត អាហ្នឹងមានបន្តៗគ្នាអ៊ីចឹង។ ទី១ព្រមានហើយធ្វើជាលាយលក្ខណ៍អក្សរ ដើម្បីធ្វើលិខិតប្ដេជ្ញាត្រឹមត្រូវចំពោះមុខមេបញ្ជាការ ហើយក្នុងសៀវភៅសិក្ខាគារិករបស់កងទ័ព គេសរសេរលើកទី១ ទី២ អ៊ីចឹងដែរ។ អាហ្នឹងចំណាំដែរ កិត្តិយសអ្នកឯងធ្វើយូរហើយក៏ដោយ តែអ្នកឯងមានកំហុស គេវាយក្រហមទុកមួយអ៊ីចឹងដែរ»។
មេបញ្ជាការយោធានៃតំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប បានឱ្យដឹងថា នេះជាករណីលើកដំបូងដែលមានមន្ត្រីយោធាស្រុក បានយកអាវុធទៅបាញ់អនាធិបតេយ្យ ដោយជាច្រើនឆ្នាំមកហើយមិនដែលមានករណីបែបនេះទេ៕






អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
| ថ្ងៃនេះ | 750 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6911 | នាក់ |
| ខែនេះ | 6911 | នាក់ |
| ឆ្នាំនេះ | 289563 | នាក់ |
| សរុប | 57640959 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 09:27 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

