បុរសជាឪពុកម្នាក់ត្រូវនគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លូន បន្ទាប់ពីមានពាក្យបណ្តឹងពី
អ្នករងគ្រោះ ដែលជាកូនស្រីបង្កើត របស់ខ្លួនដែលហេតុការណ៍នេះកើតឡើងនៅចំណុចក្នុង
ព្រៃ ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីវេលាម៉ោង
៩ ព្រឹកថ្ងៃទី២ តុលា ២០១២ ។
លោកអនុសេនីយ៍ឯកធាង ឡេង អធិការនៃអធិការដ្ឋាននគរបាល ស្រុកវាលវែង បានប្រាប់
ឲ្យដឹងថាជនសង្ស័យឈ្មោះប៉ិច ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើត ហេតុ
មុខរបរធ្វើស្រែចំការ និង ដើរដាក់អន្ទាក់សត្វ មានប្រពន្ធអាយុ៤៩ឆ្នាំ ព្រមទាំងកូនប្រុស ស្រី
៥នាក់។
នារីរងគ្រោះ ឈ្មោះ បច«លប ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ មាន
ទីលំនៅភូមិឃុំកើតហេត ខាងលើ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានបបួលកូនស្រី បង្កើតដ៍ស្អាតរបស់
ខ្លួនក្រោកពីព្រលឹម ទៅមើលអន្ទាក់ ដែលខ្លួនដាក់ទាក់យកសត្វព្រៃ ចម្ងាយ ពី ផ្ទះប្រហែល
៣០០ម៉ែត្រ។ ប្រភពបន្តថា ដោយឃើញកូនដូចមានសម្រស់ស្រស់គួរឲ្យចាប់ចិត្ត មានសភាព
ស្ងាត់ផងនោះ ជនសង្ស័យប៉ិច ភឿន ជាឪពុកក៍ធ្វើសកម្មភាពបំរុងនិងចាប់រំលោភ តែមិន
បានសម្រេចនោះទេ ពេលត្រឡប់មកផ្ទះ ជនសង្ស័យគំរាមមិនឲ្យជនរងគ្រោះនិយាយរឿង
ទាំងនេះ ប្រាប់ម្តាយ និងអ្នកណាផ្សេងទៀតបានដឹងនោះឡើយ។
ក្រោយពីបានទទួលពាក្យ បណ្តឹងរបស់នារីរងគ្រោះ និងបានបទបញ្ជាពីលោកឧត្តមសេនីយ៍
ត្រីសារុន ចាន់ធី ស្នងការនគរបាល ខេត្តពោធិសាត់ ភ្លាមៗនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន
សង្ស័យឈ្មោះ ភឿន នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៥តុលានេះតែម្តង។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តរឿង អាស្រូវនេះមែន ដោយសារខ្លួនស្រវិង
ស្រា លុះអស់ជាតិសូរ៉ាក្នុងខ្លួនទើបដឹងថាខុស។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀប
ចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕






យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
| ថ្ងៃនេះ | 549 | នាក់ |
| ម្សិលមិញ | 1780 | នាក់ |
| សប្ដាហ៍នេះ | 549 | នាក់ |
| ខែនេះ | 79606 | នាក់ |
| ឆ្នាំនេះ | 193123 | នាក់ |
| សរុប | 57544519 | នាក់ |
| ថ្ងៃទី 23 ខែ 03 ឆ្នាំ 2026 ម៉ោង 04:52 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

