បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 08 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:28 នាទី ចំនួនអានៈ 1622

គេ​សង្កេត​ឃើញ​ថា ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​បាន​ហូរ​ចូល​ពី​ប្រ​ទេស​ក្រៅ មកស្ទើ​រាប់​មិន​អស់ ហើយ​ទន្ទឹម​និង​នេះ ក៏មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ កំ​ពុង​បង្កើត​ប្រ​ដេញ​គ្នា​ និង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបំ​ភ្លើស​បំ​ភ្លៃ ថា​ហូប​ទៅ​មិន​ឈឺ​ក្បាល​ មិន​វិល​មុខ មាន​រង្វាន់​ជា​លុយ ជាឡាន ជា​ម៉ូតូ ច្រើន​ណាស់​រាប់​មិន​អស់។

គ្រឿង​ស្រវឹង​ឬ​ទឹក​ប្តូរ​និស្ស័យ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​អោយនោះ គឺ​វា​ពុំ​ដែល​មាន​ផល​ល្អ​សំ​រាប់​សុខ​ភាព​នោះ​ទេ។ អ្នក​ផឹក​ដំ​បូង​តាំង​ចិត្តថា ផឹក​តែ​តិច​ទួច​តែ​ប៉ុណ្ណោះ តែ​ដល់​រាង​ជ្រឹម​បន្តិច ក៏​នាំ​គ្នា​ថែម​បន្តិច​ទៀត រហូត​មាន​អ្នក​ខ្លះ​បាត់​បង់​ស្មារតី ធ្លាប់​តែ​ស្លូត​រុយ​ទំ​មិន​បក់​ តែ​ដល់​ធ្លាក់​ភ្នែក ចេះ​ជេរ​ ចេះ​កាប់​ ចេះចាក់​ ចេះ​លួច​ចេះ​ប្លន់ ចេះ​ចាប់​រំ​លោភ ចេះ​ប្រើ​អំ​ពើ​ហឹង្សាក្នុង​ក្រុម​គ្រួសារ ចេះ​បើក​បរ​​លឿន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រហូត​បាត់​បង់​ជីវិតដល់​ខ្លួន​ឯង និង​អ្នក​ដែល​គេ​គោរព​ចរាចរណ៍មិន​ដឹង​អី​សោះ​ក៏​មាន។ ក្រៅ​ពី​នេះ អ្នក​ស្រវឹង​ជា​ប្រ​ចាំ​ តែង​តែ​ធ្លាក់​ខ្លួន​ឈឺក្រពេះ ពោះ វៀន រោគ​ថ្លើម រីង​រៃ ស្លាប់​ចោល​ប្រ​ពន្ធ​កូន​ទាំង​ក្មេង​ក៏មាន ដោយ​សា​តែ​ជឿ​ការ​ឃោស​នា​អកុសល់​របស់​ ក្រុម​ហ៊ុន​លក់​ស្រា ដែល​ចង់​មាន​បាន​ខ្លួន​ឯង បែ​ជា​ប្រ​កាស​អោយ​​គេ​ស្លាប់​ទៅ​វិញ។

បើ​យោង​តាម​របាយ​ការ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋ បាន​អោយ​ដឹង​ថា អ្នក​ស្លាប់​ ពិការ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន​ គឺ​ជា​មនុស្សសេប​គ្រឿង​ស្រវឹង​ហើយ​ធ្វើ​ការ​បើក​បរ។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​អោយ​រដ្ឋ​បាត់​បង់ថវិការ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់ក្នុង​១ឆ្នាំៗ ដែល​ជា​ហេតុ​នាំ​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​យឿត​យាវ។

បើ​តាម​ការ​អង្កេត​តាម​បណ្តារ​ខេត្ត​ក្រុង​តំ​បន់​ទេស​ចរណ៍​មួយ​ចំនួនឃើញ​ថា បច្ចុប្បន្ន​មាន​ហាង​ផឹក​ស៊ី​បើក​រីក​ដុះ​ដាល​ដូច​ផ្សិត ដូច​ជា​ហាង​លក់​ស្រា​ព្រិល ស្រាថូ ដែល​មាន​តំ​លៃថោក​គុណ​ភាព​អន់សំ​រាប់​អ្នក​មិន​សូវ​សំ​បូរលុយ សិស្ស​សាលា យុវវ័យក្មេងៗជា​ដើម។ល។

ស្រា​ដបថោកៗ ក៏​ជា​សញ្ញាមួយងាយ​រង​គ្រោះ​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ តាម​ជន​បទផង​ដែរ។ ពួក​អ្នក​ទទួល​ទាន​ស្រា​អស់​នោះ​ពុំ​បាន​គិត​គុណ​ភាព​របស់​វា​ទេ ដោយ​សារ​ទី១-វាមាន​តំ​លៃ​ថោក ទី-២អ្នក​ទិញ​មាន​ថវិ​ការ​តិច ទី-៣ចង់​បាន​រង្វាន់ ទី-៤លឺ​សូរ​ថា​ផឹក​ទៅ​ស្រួល​ខ្លួន មិនវិលមុខ មិន​ឈឺ​ក្បាល់​ដូច្នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត។

ប្រ​សិន​បើ​ក្រុម​ហ៊ុន​ស្រា​ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ មិន​បោក​ប្រាស​អតិ​ថិ​ជន​របស់​ខ្លួនទេ ពិត​ជា​ដាក់​អោយ​មាន​រង្វាន់​ ដូច​ការផ្សព្វ​ផ្សាយ​មែន​នោះ ប្រ​ជា​ពល​រដ្ឋ​អាច​ក្លាយ​ជា​អ្នក​មាន​គ្រប់​គ្នា​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ស្រា។

តើ​រដ្ឋ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​ទាំង​នោះ? បើ​គ្មាន​ប្រ​យោ​ជទេ​ មាន​​តែ​បំ​ផ្លាញ​លុយ​រដ្ឋ កាន់​តែ​អោយ​បនុស្ស​ស្លាប់​ ពិការ ដោយ​ស្រវឹងស្រា ចុះ​ទុក​ដល់​ពេល​ណា​ទៀត? ម្តេច​មិន​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​តូច​ទាំង​ធំ​នៅ​កម្ពុជា​ទៅ។

មនុស្ស​គ្រប់​រូប​បើ​មិន​បាន​ជួយ​ជាតិ​មាតុភូមិ​ទេ មេត្តា​កុំ​នាំ​គ្នា​ជាន់​ពន្លិច​បន្ថែម​ដោយ​ឆ្លៀត​ឱកាស​ កេង​ចំ​នេញ​ពី​ជាតិ​ដូច​គ្នាយក​ទៅ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួនធ្វើ​មាន​ធ្វើ​បាន​ តែ​បំ​ផ្លាញ​លុយ​រួមរបស់​រាស្រ្ត​ និង​រដ្ឋ បំ​ផ្លាញ​ជីវិត​អ្នក​ដទៃ​ដោយ​ប្រ​យោលបែបនេះ​។

យើង​ដឹង​ថា ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា មិន​បាន​បង្ខំ​អោយ​អតិថិជន​ ផឹក​អោយ​ស្រ​វឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ពាណិជ្ជ​កម្ម​ទាំង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ចង់​សាក​ ចង់​ភ្លគ់ ចង់​ក្រេប​រស​ជាតិ ធ្វើ​អោយ​ក្មេង​ៗដែល​មិន​ទាន់​ចេះ​ពិចារ​ណា ឈ្លគ់​វង្វេង ដោយ​សាតែ​ស្រា ទាំង​ស្រី​ទាំង​ប្រុស។

ចូរ​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ីគ្រប់​ទី​កន្លែង តាម​បារ តាម​ក្លឹប​កំ​សាន្ត នានា​ នោះ​អ្នក​នឹង​ឃើញ​ថា មាន​ក្មេង​ៗសិស្ស​សាលា​ប៉ុន្មាន​នាក់​កំ​ពុង​ផឹក​ស៊ី​ជក់​បារី រាំ​ក្រវីក្បាលយោល​យោគ​តាម​ចង្វះ​ភ្លេង​រហូត​ដល់​យប់​ជ្រៅទាប​ភ្លឺ​ទៅវិញក៏មានដែរ។ តើ​អនាគត​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? បើ​សប្បាយ​តាំង​ពី​ក្មេង​ទៅ​ហើយនោះ៕ សូម​ជួយ​ share អត្តបទនេះ​ទៅ​ក្នុង​បណ្តាញ​ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1813ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1747ដង ពិធី ឡើងអ្នកតា   អាន3833ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2976ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1646ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1713ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2548ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1592ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1921ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2304ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      156នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6317នាក់
ខែនេះ    6317នាក់
ឆ្នាំនេះ   288969នាក់
សរុប   57640365នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:01