ឧត្តមសេនីយ៏យោធានៃកងពលតូចង៧០ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលាក្រោមបទសង្ស័យថា ពាក់ព័ន្ធគ្រឿងញៀននិងអំពើរត់ពន្ធខុសច្បាប់ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយកាលពីរសៀលថ្ងៃចន្ទម្សិលមិញ តែអង្គរក្សរបស់គេ៥នាក់ត្រូវបានបន្តឃុំខ្លួនពីបទជេរប្រមាថនិងរារាំងការអនុវត្តន៏ច្បាប់ ។
ឧត្តមសេនីយ៏ទោ ហាក់ ម៉ៅ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីមានការសាកសួររយៈពេលខ្លីដោយតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ប៉ុន្តែក្រុមអង្គរក្សរបស់គាត់ដែលក្នុងនោះមានថ្នាក់វរៈសេនីយ៏ទោម្នាក់ឈ្មោះ កែវ តុង ផងពុំមានវាសនាដូច្នេះឡើយ ។ពួកគេត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសវិញ ក្រោមបទថា បានប្រមាថនិងចាត់វិធានការរារាំងការអនុវត្តន៍ច្បាប់ទាក់ទងការចាក់សោរទ្វាររបង ពេលសមត្ថកិច្ចចុះឆែកឆេរទីតាំង ក្របួច.កអាវក្រឡាបញ្ជី និង ជេរប្រមាថនគរបាល ។
នេះជាលើកទីពីរហើយក្នុងឆ្នាំនេះដែលស្ថាបនតុលាការ បានសម្រេចធ្វើការដោះលែងមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៏មកពីកងពលតូច ង ៧០ ដែលជាក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈកាលពីខែ ឧសភា កន្លងទៅឧត្ដមសេនីយ៏ទោឈ្មោះ ប៊ុន សុខា ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើមនុស្ស៤នាក់ ឯសណ្ឋាគារមួយក្នុងខេត្ត កោះកុង ត្រូវបានដោះលែងនោះ ៕







មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:18 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

