មន្រ្តីសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង៩ ត្រូវបង្កើនកិច្ចប្រតិបត្តិការចុះដកហូតសំភារៈផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅតាមតំបន់គោលដៅរបស់ខ្លួនថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការរំលោភបំពានលើអនុក្រឹត្យស្តីពី«ការហាមឃាត់ផ្សាយពាណិជ្ជកម្មថ្នាំជក់របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក ទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ ក្នុងអង្គសិក្ខាសាលា ដែលបានធ្វើឡើងនៅទីស្នាក់ការសាលារាជធានី កាលពីថ្ងៃទី៩ ខែតុលាថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងពាក់ពន្ធ័នានា ទើបធ្វើឲ្យការផ្សាយពាណិជ្ជកម្មបារីនៅរាជធានីភ្នំពេញ ត្រូវបានថយចុះគួរឲ្យកត់សំគាល់ ក្រោយពេលរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យ ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មបារី។
លោកបន្តថា សាលារាជធានីបានចូលរួមចំណែកអនុវត្តអនុក្រឹត្យនេះ ដោយបានចេញសេចក្តីជូនដំណឹង ទៅឲ្យក្រុមហ៊ុនថ្នាំជក់ និងអ្នកពាក់ពន្ធ័ ឲ្យបញ្ឈប់រាល់ការផ្សាយពាណិជ្ជកម្មឲ្យបានមុនខែសីហា ឆ្នាំ២០១១ បើពុំដូច្នេះទេ និងចាត់វិធានការត្រួតពិនិត្យដកហូតសំភារៈផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។
លោកបញ្ជាក់ថា៖« កន្លងមកសាលាខណ្ឌ មួយចំនួន បានអនុវត្តតាមការជូនដំណឹងរបស់សាលារាជធានី ដោយទទួលបានប្រសិទ្ធភាព ប៉ុន្តែនៅមានសាលាខណ្ឌខ្លះទៀត កំពុងត្រៀមប្រតិបត្តិការលើការងារនេះ ដូច្នេះខ្ញុំសង្ឈឹមថា តាមរយៈសិក្ខាសាលាថ្ងៃនេះ និងពន្យល់ឲ្យកាន់តែច្បាស់ពីអនុក្រិត្យនេះ ដើម្បីពង្រឹងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត»។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីវិធានការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។






អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
| ថ្ងៃនេះ | 504 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 8947 | នាក់ |
| ខែនេះ | 10740 | នាក់ |
| ឆ្នាំនេះ | 124257 | នាក់ |
| សរុប | 57475653 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

