ឧត្តមសេនីយ៍ជាន់ខ្ពស់កម្ពុជាបានដាស់តឿនដល់មេបញ្ជាការកងពទ័ជួរមុខកម្ពុជាឲ្យប្រឹងប្រែងស្មារតីក្នុងការការពារបូរណភាពទឹកដីឲ្យបានរឹងមាំ។
ថ្លែងក្នុងពិធីតែងតាំងមុខតំណែងថ្មីដល់នាយទាហានជាន់ខ្ពស់ក្នុងយោធភូមិភាគទី៤នៃកងយោធពលខេមរះភូមិន្ទចំនួន៦រូបនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី៨ខែតុលានេះលោកឧត្តមសេនីយ៍ មាស សុភាមានប្រសាសន៍ នាយទាហាននិងពលទាហានទាំងអស់«ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដាននូវស្ថានលការនៅតាមខ្សែបន្ទាត់ព្រំដែនអោយបានជាប់ជានិច្ច ដើម្បីបំពេញភារកិច្ចក្នុងការការពារមូរណះភាពទឹកដីអោយបានគង់វង្ស» បើទោះបីបច្ចុប្បន្ននេះស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់ក៍ដោយ។

ប្រទេសកម្ពុជាបានប៉ះទង្គិចដោយប្រដាប់អាវុធជាច្រើនលើកចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មកបន្ទាប់ពីប្រទេសថៃដាក់កងទព័ចូលលុកលុយតំបន់ប្រសាទព្រះវិហាររបស់កម្ពុជាក្រោយពីថៃបរាជ័យក្នុងការប្រឆាំងមិនឲ្យក្រុងភ្នំពេញដាក់ប្រាសាទព្រះវិហារជាសម្បត្តិបិតិកភន្ត័ពិភពលោក។ សមេ្តច ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានហៅការប៉ះទង្គិចដោយអាវុធធន់ធ្ងន់អំឡុងពេលចុងក្រោយថាគឺជាសង្គ្រាមមួយ។
លោកឧត្តមសេនីយមាស សុភា ក៍បានដាស់តឿនអោយកងទ័ពទាំងអស់ដែលឈើជើងនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវទប់ស្កាត់នូវរាល់ការចូលទៅកាប់ឈើខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែនរបស់ពលរដ្ឋកម្ពុជា ដែលកន្លងមកមានពលរដ្ឋកម្ពុជាមួយចំនួនបានបាត់បង់ជីវិតដោយសារតែបាញ់ពីសំណាក់កងទ័ពប្រទេសថៃ។
សូមបញ្ជាក់ថា នាយទាហានជាន់ខ្ពស់ដែលត្រូវបានតំឡើងឋានន្តរសក្កិ និងតែងតាំងមុខតំណែងថ្មី នៅពេលនេះ រួមមាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឃឹម ប៊ុនសុង មេញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តសៀមរាប ត្រូវបានតំឡើងឋានន្តរសក្កិជាឧត្តមសេនីយ៍ទោ លោកវរះសេនីយ៍ឯក ទេព រួន នាយសេនាធិការរងភូមិភាគ៤ ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគ៤ លោកឧត្តមសេន៍យ៍ត្រី ស៊ាន ស្រៀន មេបញ្ជាការរងកងពលតូចលេខ៤១ ជានាយសេ នាធិការរងយោ ធភូមិភាគ៤ លោកវរះសេនីយ៍ឯក ទេស សាខេន នាយសេនាធិការរង យោធភូមិភាគ៤ ជាមេបញ្ជាការរងយោធភូមិភាគ៤ លោកវរះសេនីយ៍ឯក គង់ សី នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប ជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀម រាប និងលោកវរះសេនីយ៍ទោ រ៉េន សាមុត នាយរងការិយាល័យ ជានាយការិយាល័យទី១នៃយោធភូមិភាគទី៤៕






លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
| ថ្ងៃនេះ | 414 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11085 | នាក់ |
| ខែនេះ | 33594 | នាក់ |
| ឆ្នាំនេះ | 528058 | នាក់ |
| សរុប | 57879454 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 04:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

