យោងតាមសារព័ត៌មានថៃ Bangkok Post បានឲ្យដឹងថាស្ត្រីខ្មែរម្នាក់ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលសម្ងំលាក់ខ្លួនរស់នៅវត្តថៃមួយកន្លែង ត្រូវបានជនជាតិថៃ ចាប់រំលោភរហូតដល់មានផ្ទៃពោះ។ នាងនៅតែសម្ងំលាក់ខ្លួននៅក្នុងវត្តនោះ ទាំងភ័យក្លាច និងមិនហ៊ានជួបអាជ្ញាធរថៃ ដែលប៉ុនប៉ងជួយបញ្ជូននាងទៅមន្ទីរពេទ្យ នោះទេ ខណៈដែលនាងជិតផ្ដល់កំណើតដល់ទារក ក្ដី។
ប៉ូលិស និងក្រុមគ្រូពេទ្យ បានធ្វើដំណើរទៅកាន់វត្ត Luang Por Im (កន្លែងលាក់ខ្លួនជនរងគ្រោះ) ក្នុងស្រុក Satthahip ខេត្តចន្ទបុរី បន្ទាប់ពីទទួលបានព័ត៌មានថា មានស្ត្រីម្នាក់មានផ្ទៃពោះជិតផ្ដល់កំណើតសម្ងំលាក់ខ្លួននៅទីនោះ។
ស្ត្រីរងគ្រោះជនជាតិខ្មែរម្នាក់នេះមានឈ្មោះ ភីម (Pim) វ័យ ២៥ ឆ្នាំ បានបដិសេធមិនព្រមទៅមន្ទីរពេទ្យ ព្រោះនាងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ និងខ្លាចអាជ្ញាធរបញ្ជូននាងមកកម្ពុជាវិញ។ ពេលប៉ូលិសជួបនាង នាងមានសភាពវង្វេងវង្វាន់ និងភ័យតក់ស្លុត។ ប៉ុន្តែ ក្រោយពីមានការបញ្ចុះបញ្ចូលយ៉ាងច្រើន ទើបនាងព្រមឲ្យគេបញ្ជូនទៅមន្ទីរពេទ្យកងទ័ពជើងទឹកនៅក្បែរនោះ។
ប្រជាជនមូលដ្ឋានបានរាយការណ៍ប្រាប់ប៉ូលិសថា ស្ត្រីជនរងគ្រោះបានរស់នៅភៀសខ្លួននៅក្នុងវត្តនោះអស់រយៈពេលជាច្រើនខែមកហើយ ហើយត្រូវគេរំលោភធ្វើបាបទៀត។ ភីម គ្មានគ្រួសារទីពឹង និងគ្មាននរណាម្នាក់ជួយនាងឡើយ។
ភីម ប្រាប់ថា នាងមិនបានប្ដឹងប៉ូលិសចំពោះករណីរំលោភនេះទេ ដោយសារតែនាងរស់នៅក្នុងប្រទេសថៃខុសច្បាប់៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ Bangkokpost






យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
| ថ្ងៃនេះ | 403 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8610 | នាក់ |
| ខែនេះ | 78322 | នាក់ |
| ឆ្នាំនេះ | 475330 | នាក់ |
| សរុប | 57826726 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:46 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

