ជារៀងរាល់រដូវបុណ្យទានធំតូចនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ក្រុមហ៊ុនរថយន្តក្រុង និងរថយន្តតាក់ស៊ីទាំងតូច ទាំងធំតែងតែធ្វើការតំឡើងថ្លៃទ្វេរគុណ បើទោះជាសាលាក្រុងរាជធានីភ្នំពេញ ខំចេញសេចក្តីប្រកាសក្តែងៗមិនអោយឡើងថ្លៃក៏ដោយ ក៏ក្រុមហ៊ុនអស់ទាំងនេះហាក់ធ្វើមិនដឹងមិនលឺ ហើយថែមទាំងផ្គើនឌឺទៀតផង។
បើតាមការសាកសួរទៅអ្នកធ្វើដំណើរយៈពេលមុនថ្ងៃបុណ្យភ្ជុបិណ្ឌធំនេះ បានអោយដឹងថា ក្រុមហ៊ុនរថយន្តក្រុងមួយចំនួនកំពុងតែតំឡើងថ្លៃលើសពីតំលៃធម្មតាពីរទៅបីដង ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅលេងស្រុកកំណើតមានការលំបាន ជួបប្រទះការខ្វះខាតថវិការក្នុងការធ្វើដំណើរ។
នេះវាជាប្រពៃណីយ៍ទំនៀមទំលាប់ដ៏អាក្រក់របស់ក្រុមហ៊ុនទាំងនេះ ដែលតែងតែឆ្លៀតឱកាសកេងចំណេញលើអតិថិជនរបស់ខ្លួន ពេលមានរវល់ ព្រោះគេដឹងថា អ្នកធ្វើដំណើរត្រូវតែជិះរថយន្តរបស់គេដោយខានមិនបាន។ បើអ្នកធ្វើដំណើរណាតវាចង់បានតំលៃថោក នោះពិតជាគ្មានសំណាងបានជិះរថយន្តទេ មានតែអង្កុយរងចាំដល់រួចបុណ្យកន្លះខែក្រោយតែប៉ុណ្ណោះ។
អ្នកថាចេះតែថា អ្នកធ្វើចេះតែធ្វើ អ្នកកោកាប់តំលៃកប់ពពក នៅតែទទួលបានលុយច្រើនតែរហូត គ្មានឃើញ ថ្នាក់ដឹកនាំ ឬស្ថាប័នពាក់ព័ន្ធណាមួយ ចេញមុខទប់ស្កាត់ ឬបង្ក្រាប បញ្ឈប់ ក្រុមហ៊ុនទាំងនោះដើម្បីជាគំរូដល់អ្នកដទៃកុំអោយយកតំរាប់តាមនោះទេ។
ករណីក្រុមហ៊ុនរថយន្តតំឡើងថ្លៃកប់ពពកជារៀងរាល់ឆ្នាំនេះ បានធ្វើអោយពលរដ្ឋអ្នកធ្វើដំណើរមានការសង្ស័យថា សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ឬថ្នាក់ដឹងនាំមួយចំនួន អាចទទួបានលាភសក្ការៈពីក្រោយខ្នង ទើបបានជាការប្រកាសផ្សព្វផ្សាយរបស់សាលាក្រុងរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធិភាពអីបន្តិចទាល់តែសោះ។
បើថ្នាក់ដឹងនាំ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ មិនបញ្ឈប់ក្រុមហ៊ុនណាមួយជាគំរូដល់ក្រុមហ៊ុនដទៃដូចពាក្យស្លោកមួយពោលថា ”អា កមាន់បំភ័យស្វា“ ទេនោះ វប្បធម៌គាបសង្កត់អ្នកធ្វើដំណើរ នូវរដូវបុណ្យទានច្បាស់ជានៅតែបន្តតែរហូត គ្មានទីបញ្ចប់នោះទេ ហើយសាលាក្រុងបានតែហៃអើហៃអើដូចអាជ័យធ្លាក់ទឹកតែប៉ុណ្ណោះ។
ពលរដ្ឋអ្នកធ្វើដំណើរតាមរថយន្តក្រុង រថយន្តតាក់ស៊ីពួកគាត់គ្រាន់តែសង្ឃឹមថា ថ្នាក់ដឹកនាំនិងធ្វើការទប់ស្កាត់ រាល់ការឡើងថ្លៃរបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកធ្វើដំណើរពេលរដូវបុណ្យទានអោយមានប្រសិទ្ធិភាព៕






សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
| ថ្ងៃនេះ | 490 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8697 | នាក់ |
| ខែនេះ | 78409 | នាក់ |
| ឆ្នាំនេះ | 475417 | នាក់ |
| សរុប | 57826813 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

