ប្រភពព័ត៌មានពីមន្រ្តីនគរបាល ជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ដែលមានឋារនន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវ បានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅសួរនាំនៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២នេះ បន្ទាប់ពីដក ហូតតំណែង។

សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែតុលា បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងដែនដី ចាត់វិធានការ តាមផ្លូវច្បាប់លើលោក ឌឿន សុវណ្ណ និងដកហូតតួនាទីចេញពីក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាល ជាតិ។
ក្នុងពេលអញ្ជើញជាអធិបតីភាពចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចដកតំណែង និងបណ្តេញចេញពីតួនាទី លោក ឌឿន សុវណ្ណ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយបី ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយសារមានទំនាស់គំរាមកំហែងជាមួយអាជ្ញាធរ និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែន ដែលបានចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់។
ការដកតំណែងរបស់លោក ឌឿន សុវណ្ណ បន្ទាប់ពីលោកផ្កាយបីរូបនេះ បានគំរាមកំហែងអាជ្ញាធរ មន្ត្រីសុវិយោដី និងក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ថាបើមិនវាស់វែងដីប្រជាពលរដ្ឋចំនួន ៩ គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីមានការគំរាមកំហែងបែបនេះ រួចមក ក្រុមយុវជនស្ម័គ្រចិត្ត បានធ្វើសំណើឡើងមកសម្តេច ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយដាក់បទបញ្ជាផ្ទាល់មាត់ សូមឲ្យលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ពាក្យបណ្តឹងទៅតុលាការ ថែមទៀត ពាក់ព័ន្ធនឹងលោក ឌឿន សុវណ្ណ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ធ្ងន់ៗថា “ ឌឿន សុវណ្ណ អាថ្លើមពាសមេឃ អាថ្លើមដុះមមីស ” ។
នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅភូមិព្រៃបាក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ១.០៥៧ គ្រួសារ៕






យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
| ថ្ងៃនេះ | 674 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9117 | នាក់ |
| ខែនេះ | 10910 | នាក់ |
| ឆ្នាំនេះ | 124427 | នាក់ |
| សរុប | 57475823 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 09:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

