ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1625

ខារាអូខេពី​រ៉ាមីតដ៏ធំមួយស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀមរាប លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆេះ​ កាល​ពី​វេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃទី១៣ ខែ​តុលាឆ្នាំ​២០១២នេះ​ ហើយ​ម្ចាស់​ខារាអូខេ​ បាន​បិតទ្វារ​របង​ហាម​មិន​អោយ​អ្នក​កាសែត​ចូល​ថត​រូប និង​មិន​អនុញ្ញាតអោយ​សាច់​ញាតិ​ចូល​ទៅ​ទទួល​កូន​ចៅ​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ថែម​ទៀត​ផង​។

បើ​តាម​ប្រ​ភព​ព័ត៌​មានពី​អ្នក​អង្គុយ​ហូប​បាន​នៅ​មុខ​ខារាអូខេ ពី​រ៉ាមីត​ នេះ​កាល​ពី​ល្ងាច​មិញ​ បាន​អោយ​ដឹង​ថា​ ដំ​បូង​ពួក​គេ​ឃើញ រថ​យន្ត​បន្លត់​អគ្គី​ភ័យ​របស់​ខេត្តប្រ​ហែល​៥​គ្រឿង​ ​បើក​ចូល​ទៅ​ខាង​ក្នុង​របង​ខា​រា​អូ​ខេ​នេះ ទើប​បណ្តាល​អោយ​មាន​ការ​សង្ស័យ​ថា ប្រ​ហែល​មាន​ភ្លើង​ឆេះ។ ប្រ​ភព​បន្តថា គេ​បាន​ទៅ​ឈរ​មើល​ស្រាប់​តែ​ឃើញ​មាន​ផ្សែងហុយខ្មួល​ខ្មាញ​យ៉ាង​ខ្លាំង ចេញ​មក​ក្រៅ​ ទើ​ប​បណ្តាល​អោយ​ផ្អើល​អ្នក​ជិត​ខាង​ អ្នក​ធ្វើ​ដំណើរ​ មក​ចោម​រោម​ឈរ​មើល​ រហូត​ដឹង​ដល់​អ្នក​កាសែ​ត​រាប់​រយ​នាក់ មក​សុំ​ចូល​ថត​រូប​តែ​ ត្រូវ​បាន​ម្ចាស់​ខារាអូខេ បញ្ជា​អោយ​បិត​ទ្វារ និង​ដាក់​កម្លាំង​សមត្ថកិច្ចរាប់​សិប​នាក់ ​មិន​អោយ​អ្នក​កាសែត​ចូលថត​រូប​ទេ។ ប្រភពបន្តទៀតថា ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​កូន​ចៅ សាច់​ញាតិ នៅ​ធ្វើ​ការ​ក្នុង​ខារាអូខេ​នេះ នាំ​គ្នា​ភ័យពេល​លឺ​ថា ខារាអូខេឆេះ ​ហើយ​សុំចូល​រក​សាច់​ញាតិ តែ​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ចូល។ មិន​តែ​ប៉ុណ្ណោះបុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ត្រូវ​បាន​ថៅ​កែ​ខារាអូខេ ពីរ៉ាមីត បញ្ជា​អោយ​បិត​ទូរ​ស័ព្ទដៃ​អស់​គ្រប់គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​​សាច់​ញាតិ​មិន​អាចទំ​នាក់​នង​បានទេ​​ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​សុទ្ធ​តែ​នៅ​ក្រៅ​តំ​បន់​សេវាទាំង​អស់។ ប្រ​ភព​បន្ថែម​ថា កន្លង​មក​ខារាអូខេ​នេះ ធ្លាប់​មាន​ការ​ឈ្លោះ​បាញ់​បោះ​ជា​ញឹក​ញាប់ តែ​គេ​ព្យាយាម​បិត​បាំង​បាន​ល្អ​ ដោយ​គ្មាន​ការ​រំ​ខាង​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ទេ ព្រោះ​អ្នក​បាញ់​បោះ​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ឬ​អ្នក​ធំ​ អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ដើម។ល។

ករណី​ភ្លើង​ឆេះ​ខារាអូខេ ពីរ៉ាមីត នេះ​បណ្តាល​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា អាច​មាន​មនុស្ស​ស្លាប់​ ឬ​របូសធ្ងន់​ក៏ថា​បាន ហើយ​ការ​ឆេះ​នេះ​ក៏មិន​ទាន់​ដឹង​ពី​មូល​ហេតុពិត​ប្រាកដនោះ​ទេ ព្រោះ​គេ​ហាម​អ្នក​កាសែត​មិន​អោយ​ចូល​យក​ព័ត៌​មាន ដែល​វា​ជា​រឿង​អាថ៌កំ​បាំង​បំ​ផុត​ គ្មាន​នរណា​បាន​ដឹង​ទាល់​តែ​សោះ​។

យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ម្ចាស់​ខារាអូខេ ឬមេការ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃទី​១៤នេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន4127ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1633ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1756ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1735ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1626ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1691ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1375ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2460ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2378ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1575ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      578នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13344នាក់
ខែនេះ    35853នាក់
ឆ្នាំនេះ   530317នាក់
សរុប   57881713នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 06:13