នៅម៉ោង ៤ និង ៥ នាទីរសៀលនេះ ព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ ដែលតម្កល់លើព្រះទីនាំង រថយន្ត បានបើកដង្ហែសន្សឹមៗ ចាកចេញពីព្រលានយន្តហោះភ្នំពេញ។ ក្បួនឡានដង្ហែព្រះបរមសពសម្តេចឪ ដែលមានទង់ព្រះចៅក្រុងកម្ពុជា គ្រងដណ្តប់លើមឈូសមាសរបស់ព្រះបរមសពរបស់ព្រះករុណា សម្តេចឪ ក៏អមដង្ហែតាមផ្លូវ ដោយមហាជនក្មេងចាស់ស្រីប្រុស ក្នុងទឹកចិត្តរន្ធត់ឥតឧបមា។
ស្ទើរតែទាំងអស់ មហាជនបានយំ ទួញសោក ចំពោះព្រះបរមសពព្រះករុណា នៅពេលលើកដៃប្រណម សំពះដោយកាន់ផ្កាឈូក ធូប និងព្រះឆាយាលក្ខណ៍របស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទួត។
ចាប់ពីព្រលានយន្តហោះ រហូតដល់ព្រះបរមរាជវាំង តាមផ្លូវសហព័ន្ធរុស្ស៊ី រុក្ខវិថីក្រមួនស បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិមានឯករាជ្យ បត់ឆ្វេង ទៅកាន់មាត់ទន្លេ និងបត់ឆ្វេងតាមមហាវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់ព្រះបរមរាជវាំង មានមហាជនឈរកកកុញ ចូលរួមទទួល និងដង្ហែព្រះបរមសពសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ នៅរសៀលនេះ។តាមគម្រោង នៅពេលដង្ហែព្រះបរមសពសម្តេចឪ ទៅមកដល់វិមានឯករាជ្យ នឹងមានការឈប់បង្សុកូលម្តងទៀត មុននឹងព្រះបរមសពរបស់ព្រះអង្គ ត្រូវដង្ហែទៅកាន់ព្រះបរមរាជវាំង៕






លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
| ថ្ងៃនេះ | 730 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6891 | នាក់ |
| ខែនេះ | 6891 | នាក់ |
| ឆ្នាំនេះ | 289543 | នាក់ |
| សរុប | 57640939 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 09:12 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

