លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:19 នាទី ចំនួនអានៈ 1815

រដ្ឋាភិបាល​​កម្ពុជា​ក៏​​ដូច​ជា​ខាង​ព្រះ​បរម​រាជវាំង​ពុំ​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម ​សីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​សម រង្ស៊ី​បានដាក់​លិខិត​ទាំង​ពីរ​នេះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០១២។

រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​​មាន​ការ​ឆ្លើយ​តប​​ពី​រដ្ឋា​ភិបាល​​កម្ពុជា និង​ខាង​ព្រះបរមរាជវាំង​​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ថ្វាយ​ជូន​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះនរោត្តមសីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​អោយ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ រូប​លោក​សម​ រង្ស៊ី​ក៍​ដូច​ជា​មន្ត្រី​របស់​​គណបក្ស​សមរង្ស៊ី​ពុំ​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​រដ្ឋាភិបាល​ក៏​​ដូច​ជា​ខាង​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ​ទាក់ទិន​ទៅ​នឹង​ការ​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម​សីហនុ​នៅ​ឯ​ព្រះ​បរមរាជវាំង។

លោក យឹម សុវណ្ណ​បាន​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​​ដោយ ក៏​​រូប​លោក​សម រង្ស៊ី​នឹង​ព្យាយាម​វិល​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​សម្តេចឪ។ រីឯ​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទិន​ទៅ​នឹង​ករណី​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ១៧ ខែតុលា​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ឯ​បរទេស​បាន​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​បាន​បាន​ទូលថ្វាយ​ព្រះ​បាទ​នរោត្តម សីហមុនី​ថា៖ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ព្រះ​រាជា​អនុញ្ញាត ព្រះ​ករុណា​​មេត្តា​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដោយ​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​ទូលព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បាន​ឃើញ​ព្រះភក្រ្ត​ព្រះករុណា​ព្រះ​មហាវីរក្សត្រ​ ជា​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ។ ហើយ​នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ក៏​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ផង​ដែរ ដោយ​លោក​បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​គុណ​ទុក​ជា​មុន ចំពោះ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេចតេជោ ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមសព និង​បាន​ឃើញ​ព្រះ​ភក្រ្ត​ព្រះអង្គ ជា​ចុង​ក្រោយ​នៅ​ព្រះ​បរម​រាជ​វាំង។

សូមរំលឹកជូន​ថា លោកសម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀត​ណាម​។ ​ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលា​ការ​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1629ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1649ដង ពិធី ឡើងអ្នកតា   អាន3847ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1978ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2343ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4211ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1741ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1742ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1675ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1634ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      403នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8610នាក់
ខែនេះ    78322នាក់
ឆ្នាំនេះ   475330នាក់
សរុប   57826726នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:48