គណបក្សប្រឆាំង ដែលទើបរួបរួមថ្មី រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបឆ្នាំទី២១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
ពិធីអបអរសាទរ ខួបថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស បានធ្វើឡើង នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨ ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី ស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ បាននាំមកនូវប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និងបង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់លើកតំកើងជីវភាពប្រជាពលរដ្ឋខ្មែរ។
ក៏ប៉ុន្តែបើតាមសម្តេចនាយរកដ្ឋមន្ត្រី ហ៊ុន សែន សន្តិភាពពេញលេញរបស់កម្ពុជា កើតមានតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល គឺការរំលាយចោលនូវអង្គការចាត់តាំងក្រុមខ្មែរក្រហម នាឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូតឈាម។
ប្រទេសជាហត្ថលេខីចំនួន ១៨ នោះ រួមមាន៖ ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ( ៥ ប្រទេស ) គឺ អាមេរិក, អង់គ្លេស, បារាំង ( សហប្រធានសន្និសីទ ), ចិន និងសហភាពសូវៀត រួមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍ ( ៨ ប្រទេស ) គឺឥណ្ឌូនេស៊ី ( សហប្រធានសន្និសីទ ), វៀតណាម, ឡាវ, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងប្រ៊ុយណេ។ ក្នុងនោះ ក៏មានប្រទេសយូហ្គោស្លាវី ( ពេលនោះ ជាប្រធានក្រុមប្រទេស មិនចូលបក្សសម្ព័ន្ធ ) និងប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្ត្រាលី៕






យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
| ថ្ងៃនេះ | 426 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13192 | នាក់ |
| ខែនេះ | 35701 | នាក់ |
| ឆ្នាំនេះ | 530165 | នាក់ |
| សរុប | 57881561 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

