ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1698

ដោយ​ឃើញ​តារា​ផ្សេង​ជា​ច្រើន​មាន​របរ​បើក​​ភោជនីយដ្ឋាន សម្អាង​ការ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់​សក់ នៅ​ពី​ក្រោយ​ខ្នងក្រៅ​ពី​អា​ជីព​ជា​សិល្បនោះ​ នាំ​អោយ​អ្នក​ចំ​រៀង​ ពៅ សុជាតា មាន​អារម្ភចង់​បើក​ហាង​១​ផង​ដែរ តែមិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ទើប​នាង​បាន​បង្ហើប​អោយ​ដឹង​ថា នាង​មាន​បំ​ណង​ទៅ​លក់​សំ​លេង​នៅ​អាមេរីក ដើម្បី​យក​មក​បើក​ហាង​ឱ្យ​បាន នៅ​ដើម​ឆ្នាំ​២០១៣ នេះ

កាល​ពីប៉ុន្មាន​ឆ្នាំមុន​នាង​ពៅ សុជាតា ក៏​ជា​តា​រា​ចម្រៀង​បែប​​មនោ​សញ្ចេត​នា​​មួយ​រូប​របស់​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​ក៏​ជា​ដៃ​គូ​​ចម្រៀង​​ដ៏ស័ក្តិ​សម​ជា​មួយ​តា​រាច​ម្រៀង​ប្រុសដ៏​ល្បីល្បាញ​គឺ​លោក​ ឯក ស៊ីដេ ទៀត​ផង​។​ការ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ឯ​នាយ​សមុទ្រ​របស់​អ្នក​ចម្រៀង​ពៅ ​សុជាតា​ នេះ​ហើយ​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ឱ​កាស​​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​​នាយ​សមុទ្រ​ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​ទៅ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​មិន​សូវ​ឃើញ​នាង​បង្ហាញ​ខ្លូន​ទេ​ យូរៗ​គេ​ឃើញ​ សុជាតា ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​ប៉ុណ្ណោះ។​ សូម្បី​​តែ​​ឱ​កាស​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​មុន​ក៏​ពុំ​សូវ​មាន​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្លាប់​គាំ​ទ្រ​ទៅ​លើ​រូប​នាង​ មាន​ការ​សង្ស័យ​ថា ប្រ​ហែល​ជា​នាង​មាន​បញ្ហាអ្វី​ម្យ៉ាង។

កាល​ពី​ចុង​ខែ​កញ្ញា ​២០១២ ពៅ​សុជាតា​ បាន​ប្រាប់​ “តារា”​ នៅ​ CTN ថា​ សព្វ​ថ្ងៃ​នេះ​ឃើញ​គេ​មាន​មុខ​របរ​រក​ស៊ី​បន្ថែម​លើ​​អា​ជីព​សិល្បៈ​ នាង​ក៏​ចង់​បើក​ហាង​មួយ​​ដូច​គេ​​ដែរ​ ព្រោះ​គិត​ថា​ អា​ជី​ព​ចម្រៀង​​វា​មិន​ឋិត​ថេរ​ចេរ​កាល​អស់​មួយ​ជី​វិត​នោះ​ទេ​ កាល​ណា​មាន​វ័យ​ជ្រេ​បន្តិច​ សំ​លេង​ក៏​ធ្លាក់​ចុះ សម្រស់​ក៏ជ្រៀវជ្រួញ កំលាំង​ក៏ទន់​ខ្សោយ​នោះ​ គឺ​វា​ចប់​បាត់​ទៅ​ហើយ​ ណា​មួយ​សព្វ​ថ្ងៃ​ តា​រា​វ័យ​ក្មេង​សំ​ឡេង​ពី​រោះ​​រីក​ដូច​​ផ្សិត​​ឥត​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​ នាង​ត្រូវ​តែ​​ចាប់​​ឱ្យ​បាន​នូវ​មុខ​របរ​រក​ស៊ី​មួយ​​ឱ្យ​ច្បាស់​លាស់​ ទើប​មិន​មាន​ការ​ព្រួយ​បារម្ភទៅ​ថ្ងៃ​អនាគត​។​

សុជាតា បាន​ប្តេជ្ញាថា “ខ្ញុំ​មាន​បំ​ណង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ខ្ញុំ​នឹង​បើក​ហាង​កាត់​សក់​ ឱ្យ​បាន​ចេញ​ជា​រូប​រាង​ បើ​ទោះ​បី​ជា​តូច​​ឬ​​ធំ​ក៏​​ដោយ​”។​

សំ​នួរ​សួរថា ហេតុអ្វីបានជាពេលនេះ​នាង​បាន​ប្តេជ្ញា ​នៅក្នុង​ចិត្ត​ហាក់​ដូច​ជា​​ជឿជាក់​ និង​មាន​សង្ឃឹម​ម៉្លេះ?​ សុជាតា​ ​សើច​បន្តិច​ រួច​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា “ខ្ញុំប្តេជ្ញា​ បែប​នេះ​ដោយ​សារ​តែ​ខ្ញុំ​កំ​ពុង​តែ​ត្រៀម​ទៅ​សម្តែង​នៅអា​មេ​រិកកាំង​រយៈ​ពេល​រហូត​ដល់​ទៅ​ជិត​៣​ខែ​ឯណោះ។​ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​សង្ឃឹម​ថា អាច​សន្សំ​ប្រាក់​នៅ​អា​មេ​រិក​ នោះ​យក​មក​បើក​ហាង​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ព្រោះ​ខ្ញុំ​ទៅ​លើក​នេះ​គឺ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ គឺ​បង​ ឯក​ស៊ី​ដេ​ ដែល​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ”។​

បើ​និយាយ​ពី​រឿង​ស្នេហា ​គេ​នៅចាំបាន​ថា ​កន្លង​មក​ សុ​ជាតា​ ធ្លាប់​លេច​ឮ​ថា​ មាន​សម្ព័ន្ធ​ស្នេ​ហា​ជា​មួយ​លោក​ លី​ឧត្តម​ កាល​នៅ​ធ្វើ​ជា​ពិ​ធី​ករ​ និង​ពិ​ធី​កា​រិ​នី​ជាមួយ​គ្នា​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា។​ ក្រោយ​មក​ទៀត​ បន្ទាប់​ពី​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ស្រុក​ ជា​បន្តប​ន្ទាប់​នោះ​ សុ​ជាតា​ ក៏​ជួប​បុ​រស​នៅ​កា​ណា​ដា​ ធ្វើ​ជា​សង្សា​រាប់​ឆ្នាំ​ ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​បាន​រៀប​ការ​ជា​មួយ​គ្នា ​តែ​ទី​បំ​ផុត​ ត្រូវ​បែក​គ្នា​វិញ​​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គ្មាន​​អ្នក​​ណា​ដឹង​ថា​ ពៅសុជាតា ​បេះ​ដូង​នៅ​ទំ​នេរ ឬ​ក៏​មាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​។

សុជាតា បាន​បដិសេធ​ថា សព្វ​ថ្ងៃ​នាង​គ្មា​សង្សាទេ សូម្បី​បុរស​នៅ​ក្នុង​ ឬក្រៅ​ប្រ​ទេស​ក៏​ដោយ តែ​ទោះ​ជា​នាង​មាន​ឬគ្មាន​ក៏ដោយ​ វា​ជា​រឿង​របស់​នាង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្រ​លាញ់​ពេញ​ចិត្តពី​សំ​ណាក់​បុរស​ជា​ច្រើន​ទៅ​លើ​រូប​នាង​ក៏មាន​មិន​តិច​នោះ​ទេ។ ជា​ពិសេស​បុរស់​នៅ​ឯនាយ​សមុទ្រ តែ​ង​តែ​ប្រាថ្នា​ចង់​បាន​រូប​នាង​ជា​គូស្នេហ៍ បើ​ទោះ​ជា​ពួកគេ​បាន​ឃ្លាត​ចាក​ទឹក​ដី​កម្ពុជា​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ស្រលាញ់​ទឹក​ដី​កំ​ណើត នៅ​តែ​ស្រលាញ់​ស្រ្តី​ខ្មែរជា​និច្ច ព្រោះ​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​ដោយ​ ចរិតគ្រប់​លក្ខណ៍ សុភាព​រាប​សា គោរពប្រ​ពៃណី វប្បធម៌បាន​ល្អខ្ជាប់​ខ្ជួនជានិច្ច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1808ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2182ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1641ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1792ដង បុណ្យចូលឆ្នាំខ្មែរ   អាន3054ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1847ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1745ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2766ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1741ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1641ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:04