សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1845

លោក​ប្រាក់​ចាន់​ធឿន នាយ​រង​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ក្នុង​ជួរកង​រាជ​អាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ដឹក​ឈើយក​មក​ធ្វើ​ផ្ទះ​ ​ដោយ​ប្រើ​​រថ​យន្ត​ធំៗអស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ​ នៅ​តែ​ធ្វើ​ផ្ទះ​មួយខ្នង​មិនគ្រប់​ ដែល​ធ្វើ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធសង្ស័យ​ថា ប្រ​ហែល​ជា​លោក​អាច​ចល័ត​ឈើ​លក់​ចេញ​ក្រៅបន្ត ឬអាច​មាន​ឈ្មួញ​រក​ស៊ីដឹក​ឈើនៅ​ពី​ក្រោយ​ខ្នងសុំ​ខ្ចី​ឈ្មោះ​របស់​លោក​ប្រើ និង​ខ្ចី​ផ្ទះ​ដាក់​ឈើ​បណ្តោះ​អាសន្តសិន​ជៀស​វាង​សមត្ថ​កិច្ច​តាម​ប្រ​មាញ់។

បើ​តាម​ការ​អង្កេត​រយៈពេល​ជិត​១ឆ្នាំ​កន្លង​ទៅ​នេះ លោ​ក​ប្រាក់​ចាន់ធឿន​ បាន​ប្រើឈ្មោះ​ជា​ប៉េអឹម​ចូល​និ​វ​ត្សន៍ ហើយ​សុំ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះនៅ​ចំ​ណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀម​​រាប ខេត្តសៀម​រាប ជា​ហូរ​ហែមួយ​រថ​យន្ត​ហើយ​១រថយន្ត​ទៀត មិន​ចេះ​អស់​ មិន​ចេះ​គ្រប់​សោះ។

ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃទី​១៣​ខែ​តុលា​ឆ្នាំ​២០១២ មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥តោន​១គ្រឿង​ដឹក​ឈើ​ពី​ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមាន​ជ័យ​សំ​ដៅមក​ក្រុង​សៀម​រាប ដែល​រថ​យន្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សំ​បក​រថ​យន្ត​ជា​របស់​លោក​ យិនថាវ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ដ៏ធំ​ជាង​គេ​មួយ​ក្នុង​ខេត្ត​សៀម​រាប។

ពាក់​ព័ន្ធ​និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ លោក​ប៉េអឹម​សក្តិ៍៣​មួយ​រូប​ឈ្មោះ​ សៅ​សុខា ដែល​ជា​អ្នក​បើ​ក​រថ​យន្ត​សា​រ៉ែនបិត​ស្លាក​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប ដែល​ជា​អ្នក​តាម​ជូន​ដំ​ណើរ​រថ​យន្តដឹក​ឈើ​​ខាង​លើ បាន​អះអាង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះជា​របស់​ លោកប្រាក់​ចាន់ធឿន​ ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ។

លោក ​ប្រាក់​ចាន់ធឿន បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ នៅ​រសៀល​ថ្ងៃទី១៤ខែតុលា​ថា ឈើ​ដែល​ដឹក​កាល​ពី​យប់​ថ្ងែទី១៣​ឈាន​ចូលទី១៤​នោះ ជា​ឈើ​ដែល​លោក​បាន​ដើរ​សុំ​គេ​តាម​ក្រុម​ហ៊ុន​ពី​ខេត្ត​ព្រះ​វិហារ យក​ទៅ​ធ្វើ​ផ្ទះ​ពិត​ប្រ​កដ​មែន។  

ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ថា លោក​ប្រាក់​ចាន់​ធឿនពិត​ជា​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​មែន ព្រោះ​គាត់​ចាស់​ហើយ ដល់អាយុចូល​និវត្សន៍ គ្មាន​លុយ​ឯ​ណា​​ទៅ​ទិញ​ឈើ​អី​ធំ​ដុំ​ទេ គឺ​គាត់​សុំ​ឈើ​គេយក​ទៅ​ធ្វើ​ផ្ទះ​​មែន។

នៅ​រសៀល​ថ្ងៃទី២៥​ខែ​តុលា​ម្សិល​មិញមាន​ប្រ​ភព​ព័ត៌​មាន​រាយការណ៍​ថា មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥​តោន​ពណ៍​ខៀវ បាន​កំ​ពុង​ប្រ​មូល​លើ​កឈើ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​កន្លែង ពី​ចំ​ណុច ភូមិ​ត្រពាំង​ក្រសាំង ស្រុក​វារិន​ ខេត្ត​សៀមរាប ដែល​ជា​តំ​បន់​គូលេន​ព្រហ្ម​ទេព តំ​បន់​ហាម​ឃាត់​។ ប្រ​ភព​បន្ត​ថា កន្លែង​ដែល​រថ​យន្ត​កំពុង​លើក​ឈើ​នេះ ជា​កន្លែង​ដែល​លោក យិនថាវ ធ្លាប់​បាន​ទៅ​ប្រ​មូល​ទិញ​ឈើ​អស់​រយៈពេល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ តែ​រថ​យន្ត​ខាងលើ​នេះ​គេ​មិន​ច្បាស់​ថា​ជា​របស់​អ្នក​ណានោះ​ទេ។

លុះ​ម៉ោង​ប្រ​ហែល​១០​យប់​ថ្ងៃ​ទី​២៥​ដដែល​នេះ​ មាន​អ្នក​កា​សែត​១រូប​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹង​ថា លោក​ប៉េ​អឹម​សៅ​សុខា​ បាន​ប្រាប់​ពួក​គាត់​ថា យប់​នេះ​និង​មាន​រថ​យន្ត​ដឹក​ឈើ​របស់​លោក​ ប្រាក់​ចាន់​ធឿន ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​១​រថ​យន្ត​ទៀត។

រថ​យន្ត​ដឹក​ឈើ​១​គ្រឿង​ក្រោយ​នេះ​បាន​ធ្វើ​ដំ​ណើរ​ដោយ​រលួន​ដោយ​មាន​រថ​យន្ត​ប៉េ​អឹម​តាម​ជូន​ផ្លូវ​តាំង​ពី​កន្លែង​លើក​ឈើ​រហូត​ដល់​ផ្ទះ​លោក​ប្រាក់​ចាន់ធឿន​នៅ​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៦​ ហើយ​​រថ​យន្តនេះ​ដឹក​ឈើ​វែង​ ច្រងេង​ច្រងាង​ ស្ទះ​ចរាចរណ៍​ពេញ​ផ្លូវជា​តិ​លេខ​៦​ទាំង​ព្រឹក​​។

កម្ពុជា​សុវណ្ណ​ភូមិ បាន​ព្យាយាម​រាយ​ការណ៍​ និង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​សៀមរាប​នៅ​ព្រឹក​ដដែល​នេះ តែ​លោក​មិន​លើ​ក​ទូរ​ស័ព្ទពេល​ទូរ​ស័ព្ទ​ខល​ចូល។ ​

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សណ្តាន់ បាន​លូច​ខ្សឹម​ប្រាប់​ថា ពួក​គាត់​តែង​តែ​ឃើញ​មាន​រថ​យន្ត​ធំៗ​មក​ដឹក​ឈើ​ចេញ​ពី​ផ្ទះ​របស់​លោក​ ប្រាក់ចាន់ធឿន រូច​បើក​ទៅ​ទិស​ខាង​លិច តែរហូត​បន្ទាប់​ពី​រថ​យន្ត​ដឹក​ឈើ​ដឹក​ដាក់​ផ្ទះ​គាត់​បាន​២-៣​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គាត់​សង្ស័យ​ថា យក​លេស​ដឹក​ឈើ​មក​ធ្វើ​ផ្ទះ​ខ្លះ​ លួច​ដឹក​ចេញ​ទៅ​លក់​ខ្លះ។

ពាក់​ព័ន្ធ​ទៅ​និង​ការ​សង្ស័យរបស់​ពល​រដ្ឋ​ថា លោក​ប្រាក់​ចាន់ធឿន​ ដឹក​ឈើ​ដែល​យក​មក​ធ្វើ​ផ្ទះ​យក​ទៅ​លក់​ចែក​ចាយ​បន្ត​នោះ លោក​ប្រាក់ចាន់​ធឿន បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ នាព្រឹក​ថ្ងៃទី២៦ដដែល​នេះថា លោក​បាន​ដឹក​ចេញ​មែន ព្រោះ​លោក​ជំពាក់​ឈើ​គេ​កាល​ពី​រដូវ​វស្សា ឥឡូវ​ត្រូវ​ដឹក​យក​ទៅ​សង​គេ​ខ្លះៗជា​បន្ត​បន្ទាប់ មិន​មែន​ដឹក​យក​ទៅ​លក់​ទេ។

បើ​ទោះ​បី​ជា​លោក​ប្រាក់​ចាន់​ធឿន​បាន​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​ជា​មួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ ឬបដិសេធ​ថា មិន​បាន​ដឹក​ឈើ​យក​ទៅ​លក់​បន្ត​យ៉ាង​ណា​ក៏ដោយ ក៏​មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ និង​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​បានរិះ​គន់​ថា ពូក​គាត់មិន​ជឿ​សម្តី​ដោះសា​របស់​លោក​ ចាន់ធឿន​ទេ។ ពលរដ្ឋ​រិះ​គន់ទៀត​​ថា បើ​អ្នក​ក្រ​គ្មាន​អំណាច​ដឹក​ អុស ដឹក​ធ្យូង ដឹក​ឈើ​តិច​ទូច​ យក​មក​ធ្វើ​លំ​នៅ​ដ្ឋាន សមត្ថ​កិច្ចតាម​ដង​ផ្លូវ ចោម​រោម​ចាប់​រឹប​អូស​ទាំង​មធ្យោ​បាន​ដឹង​ជញ្ជូនយក​ទៅ​ទុក​នៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​រហូត​ពុក​រលួយ​អស់​ តែ​អ្នក​ធំ​មាន​អំណាច មាន​បក្ស​ មាន​ពួក​ចង់​ដឹក​១លាន​ឡាន​ក៏គ្មាន​អ្នក​ណា​គេ​អើ​ពើអីដែរ។ ពូកគាត់​បន្ថែមថា បើ​អ្នកធ្វើ​ការ​មន្រ្តី​រាជ​ការជា​អ្នក​កាន់​ច្បាប់​មិន​ដែល​គោរព​ច្បាប់​ផង តើ​អោយ​រាស្រ្តណា​គេ​គោរព​ច្បាប់​ទៅ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1806ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1940ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1778ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1647ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1688ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1853ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2278ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1681ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1684ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4700ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      403នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8610នាក់
ខែនេះ    78322នាក់
ឆ្នាំនេះ   475330នាក់
សរុប   57826726នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:52