គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ

ដោយៈ អូស្រ្តាលី ថ្ងៃទី 27 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1752

មានរឿងរ៉ាវរាប់មិនអស់ដែល បុរសជាតិខ្មែរនៅឯនាយ សមុទ្របានមកលេងស្រុក កំណើត លួចមានស្រីលួចលាក់ ក្បត់ប្រពន្ធកូនឱ្យរស់នៅ វេទនានៅឯក្រៅប្រទេស ។

នាង ចន្ធី កាំ ដែលរស់នៅក្នុងរដ្ឋមែលប៊ន ប្រទេសអូស្ត្រាលី និយាយទាំងអួលដើមកតាម ទូរស័ព្ទប្រាប់ថា នាងមានវាសនាមិនខុសពីភរិយាទាំងនោះឡើយ នាងបាន បាត់បង់ប្តីជាងកន្លះឆ្នាំមកហើយ មិនដឹងជានៅទីណា ។ ប្តីនាងបានប្រាប់នាងនិង កូនប្រុសតែម្នាក់ គត់របស់នាងថា ទៅលេងបងប្អូននៅឯសហរដ្ឋអាមេរិក ។ ការបាត់ប្តី គ្មានដឹងមូលហេតុយូរខែនេះបាន ធ្វើឱ្យនាង និង

កូនប្រុសទន្ទឹងរង់ចាំមើលផ្លូវយ៉ាងយូរដោយពុំមានដំណឹងអ្វីសោះ ដែលធ្វើឱ្យនាងនិងកូនប្រុសមានទុក្ខព្រួយ និង រស់នៅតែលតោលអត់ឃ្លានយ៉ាងខ្លាំងនៅស្រុកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មានការតក់ស្លុត និង ឈឺចាប់នោះបែរជាមានលេច ឮដំណឹងថ្មីមួយពីស្រុកខ្មែរមកវិញថា ប្តីរបស់នាងមិន មែនទៅលេងអាមេរិកទេគឺបែរជាទៅលួចរៀបការ ប្រពន្ធក្មេងដែលត្រូវជាកូនបងធម៌របស់នាង និង ប្តី នៅឯខេត្តកំពង់ចាមហើយនាំគ្នាដើរក្រេបទឹកឃ្មុំ រហូតដល់ប្រទេសសិង្ហបុរីទៀតផង ។

ដំណឹងនេះបានធ្វើឱ្យនាង ចន្ធី កាំ មានសេចក្តី សោកសង្រេងយ៉ាងខ្លាំងដោយសារតែប្តីក្បត់ចិត្តហ៊ានទៅ រៀបការស្រីក្មេងភ្លេចប្រពន្ធ និង កូនដែល ធ្លាប់កម្សត់កម្រនេះទៅវិញ ។ បើតាមមិត្តភក្តិរបស់ នាងដែលរស់នៅ ស្រុកខ្មែរបានប្រាប់ថាលោកប្តី កំហូចរបស់នាងដែលមានឈ្មោះ ស.ង. មានអាយុ សាមសិបបួនឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនបងធម៌មានវ័យក្មេង មានមុខរបរជាអ្នកជួលតុ ការ នៅកំពង់ចាមនោះតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ មកម៉្លេះ ។ ក្រោយពីរៀបការហើយក៏ បាត់ដំណឹងប្តីរហូត នាងមានការព្រួយបារម្ភថាប្តីទៅ លេងបងប្អូននៅ អាមេរិកក្រែងជួបគ្រោះថ្នាក់អ្វីទេដឹង ? លោកប្តីកំហូចដែលជាជាងធ្វើដំបូលផ្ទះ នៅអូស្ត្រាលីរូបនេះ បែរជាមកលួចរៀបការប្រពន្ធក្មេងនៅឯខេត្តកំពង់ចាមទៅវិញ ។ ស្ត្រីរស់នៅអូ-ស្ត្រាលីបានរៀបរាប់ឱ្យដឹងទៀតថា កូនប្រុសតែម្នាក់គត់ដែលជាចំណងដៃរបស់នាង និង ស.ង. នោះ បានយំស្រែកឱ្យម្តាយរបស់វានាំឪពុកមកវិញ ព្រោះវានឹកឪពុកវាណាស់ ។

នាង ចន្ធី ដែលរស់ធំដឹងក្តីនៅឯប្រទេស អូស្ត្រាលីដូចប្តីនាងដែរនោះបាននិយាយថា នាង និង ប្តីបានរៀបការ ជាមួយគ្នាជាងដប់ឆ្នាំហើយ គឺ រៀបការតាមប្រពៃណីខ្មែរដោយមានចាស់ទុំទាំងសង ខាងជាអ្នកជ្រោមជ្រែងទើប អាពាហ៍ពិពាហ៍របស់ពួក នាងបានកើតឡើង រហូតមកដល់មានកូនប្រុសម្នាក់ នាពេលនេះវាអាយុដប់បីឆ្នាំហើយ ប៉ុន្តែនាងក៏ទទួលស្គាល់ថា នាង និង ប្តីទោះបីរៀបការតាមប្រពៃណី ទៅហើយក្តី ក៏នាង និង ប្តីមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍ជាមួយគ្នាឡើយ ហើយប្រជាជនខ្មែរ នៅអូស្ត្រាលីនេះដែលរៀបការមួយចំនួនមិនចុះសំបុត្រ អាពាហ៍ពិពាហ៍ដូចរូបនាងដែរ នាងគិតថា ការរៀបការដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នេះជារឿងធម្មតា ទៅហើយសម្រាប់នាងនិង មិត្ត ភក្តិនាងជាច្រើននាក់ទៀត ។ សព្វថ្ងៃនេះនាង ចន្ធី មានអាយុម្ភៃប្រាំបួនឆ្នាំ ឯប្តីនាងមានអាយុសាមសិបបួនឆ្នាំ ។

នាង ចន្ធី កាំ បានរៀបរាប់ពីដំណើររឿងដែល នាំឱ្យនាង និង ប្តីបានស្គាល់បងធម៌នៅឯកំពង់ចាម ជាអ្នករកស៊ីជួលតុការបុណ្យថា“ដំបូងឡើយ ខ្ញុំ និង ប្តីមិនដែលស្គាល់ពួកគាត់ទាំងនោះឡើយ តែ  ចៃដន្យអី ខ្ញុំ និង ប្តីមកលេងស្រុកខ្មែរតាមរយៈក្រុម ហ៊ុនទេសចរណ៍ស្រុកថៃក៏បានជួបបងធម៌នោះនៅ ស្រុកថៃ ហើយពួកគាត់ក៏បានសុំខ្ញុំ និងប្តីធ្វើជាបងប្អូនធម៌ ព្រមទាំងនាំពួកខ្ញុំទៅលេងនៅឯខេត្តកំពង់ ចាមនៅផ្ទះរបស់ពួកគាត់ទៀត ព្រមទាំងនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ដលមាន គាត់ទាំងប្តីប្រពន្ធ និង កូនស្រី របស់គាត់ដែលរៀបការជាមួយ ប្តីរបស់ខ្ញុំសព្វថ្ងៃនេះ ។ កាលនោះខ្ញុំមិនចាប់អារម្មណ៍នឹងកូនស្រី របស់បងធម៌ខ្ញុំឡើយ ព្រោះនាង នៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ ខ្ញុំ និង ប្តីខ្ញុំបានធានាបងធម៌ហុតទឹកសម្លឹងកាកនេះមក លេងឯប្រទេសអូស្ត្រាលីរយៈ ពេលប្រាំសប្តាហ៍ទៀតផង ។ ខ្ញុំ មិននឹកស្មានថាពួកគាត់ធ្វើយ៉ាងនេះសោះ ព្រោះ ពួកគាត់បានដឹងថាប្តីខ្ញុំមានប្រពន្ធថែមទាំងមានកូន ទៅហើយផង ហើយខ្ញុំមិនដឹងថាពួកគាត់ជាចាស់ ទុំប្រភេទនេះសោះ ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ ព្រមទាំងលើកកូនស្រីខ្លួនឱ្យ ទៅប្តីគេទៀត ។ រឿង នេះធ្វើឱ្យគ្រួសារមានការឈឺចាប់ ”។

ទោះជាមានអំណះអំណាងរបស់នាង ចន្ធី កាំ និង បងប្រុសរបស់នាងនៅប្រទេសអូស្ត្រាលីតាម ទូរស័ព្ទមកក៏ដោយ ក៏នាង មិនបានដឹងថាប្តីរបស់នាងនោះរៀបការនៅកំពង់ ចាម ភូមិអ្វី ឃុំ-ស្រុកអ្វីឡើយ គ្រាន់តែដឹងថ្ងៃខែឆ្នាំ ប៉ុណ្ណោះ ។ នេះគ្រាន់តែជាការរៀបរាប់ពីប្រទេស អូស្ត្រាលីប៉ុណ្ណោះ ហើយអ្នកយកព័ត៌មានយើងមិន អាចរកការបំភ្លឺពីប្តីរបស់នាង ចន្ធី កាំ ឈ្មោះ ស.ង. បានឡើយ ព្រោះយើងមិនដឹងពីអាសយដ្ឋានពិត ប្រាកដរបស់គេឡើយ ។

ជាចុងក្រោយនាង ចន្ធី កាំ បានសុំឱ្យប្តីនាង ត្រឡប់ទៅជួបជុំប្រពន្ធកូនវិញ ព្រោះអីកូនប្រុសនឹក ប៉ាវាណាស់ ។

កន្លងមកមានបងប្អូនខ្មែរនៅឯនាយសមុទ្រដែលមកសប្បាយហ៊ឺហាយកប្រពន្ធក្មេងៗពីរ ឬ បី នាក់ ទីបញ្ចប់ក៏ទុក នាងៗចោលរត់ទៅរកប្រពន្ធកូន គេនៅឯនាយសមុទ្រវិញ ហើយក៏មានប្រុសៗនៅ ឯនាយសមុទ្រមិនតិចដែរ ដែលមកចាញ់បោកស្រីក្មេងៗនៅស្រុកខ្មែរអស់ប្រាក់ ហើយពេលត្រឡប់ ទៅវិញប្រពន្ធលែងក៏មានដែរ មានអ្នកខ្លះឈាន ដល់ចាក់សាំងដុតសម្លាប់ខ្លួនក៏ព្រោះតែខ្លួនចាញ់ បោកស្រីក្មេងៗស្រុកខ្មែរផងដែរ ៕

ប្រភពពី៖ ភ្នំពេញដេលី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1648ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2213ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1944ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1611ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1937ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121496ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1671ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1909ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1610ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1879ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:00