បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 1827

ប្រ​ជាពល​រដ្ឋ​នៅក្នុង​ប្រ​ទេស​កម្ពុជាស្ទើ​គ្រប់​គ្នា​ធ្លាប់​បាន​លឺ​ និង​ខ្លះ​ធ្លាប់​បាន​ឃើញតំ​បន់​ព្រៃ​ស្អា​ក​ដែល​មាន​ដើម​ឈើ​ដុះ​ខ្ពស់​ៗ​ធំ​ៗកន្លែង​ខ្លះ​គ្មាន​ពន្លឺ​ថ្ងៃ​ចាំ​ចូលដល់​ដី ដែល​ជា​ប្រ​ភព​សត្វ​ស្លាប សត្វ​ពាហនៈស្ទើ​គ្រប់​ប្រ​ភេទនោះ​ ឥឡូវ​ត្រូវ​បាន​គេ​កាប់​រុក​រាន​ឡើង​វាល​ស្អាតទៅ​ហើយ។

បើ​តាម​ប្រ​ជា​ពលរដ្ឋ​ធ្លាប់​រស់​នៅ​ទី​នោះ​បាន​ប្រាប់​ថា កាល​ពី​ជាង​១០​ឆ្នាំ​មុន តំ​បន់​ព្រៃ​ស្អាក​ដែល​បច្ចុប្បន្ន​មាន​ព្រំ​ប្រ​ទល់​រវាង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​រមាន​ជ័យ និង​ស្រុក​វារិន​ ខេត្ត​សៀម​រាប ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តំ​បន់​ព្រៃ​ដ៏​សែន​ក្រាស ស្ទើ​តែ​គ្មាន​អ្នក​ហ៊ាន​ដើរ​ចូល មិន​ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​នោះ​ទេ ព្រោះ​តែ​ក្នុង​ព្រៃ​មាន​សត្វ​គ្រប់​ប្រ​ភេទ និង​មាន​ភាព​ងងឹត​ទៀត​ផង។

ប្រ​ជា​ពលរដ្ឋ​នៅ​តំ​បន់​ព្រៃ​ស្អាក​នេះ​បាន​អះ​អាង​ថា ដោយ​សា​មាន​ព្រៃ​ក្រាស​ទើប​បណ្តាល​អោយ​មាន​សត្វ​ជាច្រើន​ចូល​ចិត្ត​រស់​នៅ​។ បើ​លោក​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​នៅ​ពេល​យប់​ នោះ​អ្នក​និង​ឃើញ​មាន​សត្វ​ឈ្លូស ជ្រូក​ព្រៃ ទន្សាយ សំ​ពោច និង​សត្វ​ប្រ​ភេទ​ផ្សេង​ទៀត ដែល​ពួក​វា​ដើរ​ឆ្លង​កាត់​ផ្លូងទាំង​ហ្វូងៗ។ ពួក​គាត​ថា ឥឡូវ​ព្រៃ​ស្អាក​ជិត​ក្លាយ​ជា​វាល​រហោស្ថានហើយ ព្រោះ​តែ​ការ​កាប់​បំ​ផ្លាញពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​លោក​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​តំ​បន់​ព្រៃ​ស្អាក​ លោក​អ្នកអាច​ឃើញ​កន្លែង​ខ្លះ​ត្រូវ​រង​ការ​កាប់​បំ​ផ្លាញឡើង​វាល​តាំ​ង​ពី​មុខ​ដល់​ខាង​ក្រោយ តែ​កន្លែង​ខ្លះ​វិញនៅ​សល់​តែ​ខាង​មុខ​បន្តិច​ប៉ុណ្ណោះ គ្រាន់​តែ​ដើរ​ចូល​តែ​ប៉ុន្មានម៉ែត្រ​ទៅ​ខាង​ក្រោយ​នោះ​លោក​អ្នក​ និង​ឃើញ​ថា ជិត​ក្លាយ​ជា​វាល​ខ្សាច់​សាហារ៉ាទៅ​ហើយ។

បើ​ទោះ​ជា​បច្ចុប្បន្ន​ប្រ​ភេទ​ឈើ​ប្រ​ណិត​ល្អ​ៗ​រង​ការ​កាប់​ជិត​អស់​ក៏ដោយ តែ​វា​ក៏នៅ​សេស​សល់​ប្រ​ភេទ​ឈើ​ខ្លះដូច​ជា គគី ផ្ចឹក យាយ (ឈើទាល) ផ្តៀក មួយ​ចំ​នួនដែល​ពពួក​ក្រុម​ឈ្មួញ គ្រប់​ប្រភេទ​កំ​ពុង​បញ្ជា​ទិញ​ពី​ប្រ​ជា​ពល​រដ្ឋ និង​ក្រុម​ទាហ៊ាន​នៅ​តំ​បន់​នោះដែល​ជា​អ្នក​អារ កាប់​ គាស់​ប្រលំ លក់​អោយ​ជា​រៀង​រាល់​ថ្ងៃ។

តំ​បន់​ព្រៃ​ស្អាក​ជា​តំ​បន់​ហាម​ឃាត់ ដែល​គេ​ហៅ​ថា តំ​បន់​អភិរក្ស​គូលេន​ព្រហ្ម​ទេព ហើយ​តំ​បន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិ​ស្ថាន ដែល​មាន​លោក ខេង-សុជាតិ គ្រប់​គ្រង​ប៉ែក​​ខេត្ត​ឧត្តរ​មាន​ជ័យ និង​លោក​ ហុង-តារាវុធ គ្រប់គ្រង​ប៉ែក​ខាង ខេត្ត​សៀម​រាប​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សូរ​សំ​លេង​រណា​យន្ត​ (អ្នក​ស្រុក​ហៅ​ថា​រណា​ង៉ោង) លាន់​លឺ​កង​រំ​ពង​ ពេញព្រៃ​ក្បែរ​ៗ​ ស្នាក់​ការ​បរិស្ថាន របស់​កូន​ចៅ​លោក​ ហុង-តារា​វុធ និង​លោក ខេង-សុជាតិ ស្ទើ​ជា​រៀង​រាល់​ថ្ងៃ តែ​មន្រ្តី​ទាំង​នោះ​ហាក់​ដូច​ជា ត្រចៀក​ធ្ងន់​ ស្តាប់​មិន​លឺ​ទាល់​តែ​សោះ មិនដឹង​​ថាមក​ពី​មូល​ហេតុ​អ្វី។ នៅ​រដូវ​វស្សា​ឈើ​មិន​ស្រូវ​ត្រូវ​បាន​កាត់​ ដូច​រដុវ​ប្រាំង​ទេព្រោះ​ភ្លៀង​ធ្លាក់​ បណ្តាល​អោយ​រថ​យន្ត​ដែល​ចូល​ដឹក​ឈើ​ជាប់​ផុង​ ពិបាកធ្វើ​ដំ​ណើរ។ តែ​បើ​រដូវ​ប្រាំងវិញ លោក​អ្នក​អាច​ឈប់​រថ​យន្ត​ស្តាប់​សូរ​សំ​លេង​រណា​អារ​ឈើ​ដែល​លាន់​លឺ​កង​រំ​ពង​ពេញ​ព្រៃ ហើយ​ការ​ស្តាប់​សំ​លេង​នេះ ​មិន​គិត​ថ្លៃទេ។

ពាក្យ​ចាស់​ពោល​ថា ”ខ្មោច​ស្រុក​អោយ​ដៃ​ទើប​ ខ្លោច​ព្រៃហ៊ាន​ចូល“ បើ​លោក​ ហុង-តារា​វុធ និង​លោក​ ខេង​-សុជាតិ មិន​អោយ​កូន​ចៅ​បើក​ដៃ​អោយ​ ក្រុម​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ចូល​កាប់​ឈើ​ទេ តើ​ពួក​គេ​អាច​កាប់​បាន​ដែរ​ឬទេ?

បើ​យោង​តាមសម្តី​​ពី​អ្នក​រក​ស៊ី​កាប់​ឈើ​ទាំងនោះ​ធ្លាប់​បាន​បង្ហើប​ថា អ្នក​ចូល​កាប់​ឈើ​នៅ​តំ​បន់​ព្រៃ​ស្អាក ត្រូវ​បង់​លុយ​១០ម៉ឺន​រៀល​ក្នុង​រណា​យន្ត​១​ ក្នុង​១ខែ តែ​បើ​អ្នក​ណា​ហ៊ាន​លូច​អាកាប់​ឈើមិន​បង់​លុយ សមត្ថ​​កិច្ច​ជំ​នាញ​ខាង​លើ និង​ចាប់​ទាំង​មនុស្ស​ ចាប់​ទាំង​វត្ថុតាងជា​មិន​ខាន។

ប្រ​ជា​ពលរដ្ឋ​នៅ​តំ​បន់​ព្រៃ​ស្អា​ក​ដែល​ជា​អ្នក​ប្រ​កប​របរ​ធ្វើ​ស្រែ​ចំ​ការឆ្ងល់​ថា តើ​ថ្ងៃ​ណា​ទើ​ប​ ឯក​ឧត្ត​ម​ ម៉ុក​-ម៉ារ៉េត រដ្ឋ​មន្រ្តី​ក្រ​សួង​បរិស្ថាន ដាក់​វិធាន​ការ​បញ្ឈប់​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើនៅ​​តំ​បន់​ព្រៃ​ស្អាក​នេះ ដើម្បី​ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់​ក្រោយ​បាន​ស្គាល់ព្រៃ​នេះខ្លះ ឬឯក​ឧត្តមចង់​បើក​​ភ្នែក​ម្ខាង បិទ​ភ្នែក​ម្ខាងអោយ​កូន​ចៅសន្សំ​លុយ​វេ​ជូន​ក្រាន់​ចាយ​វាយ​ខ្លះ​ដែរទេ​ដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1815ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1593ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1801ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន2189ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1815ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1511ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1856ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2481ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1808ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1636ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      478នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6468នាក់
ខែនេះ    76180នាក់
ឆ្នាំនេះ   473188នាក់
សរុប   57824584នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:53