បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1673

លោក​ សួង សុភ័ណ្ឌ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ មាន​ក្រុម​យុវជន​គណបក្ស សកម្មជន​ការពារ​សិទ្ធិមនុស្ស តំណាង​ក្រុម​និសិត្ស និង​តំណាង​កម្មករ​សរុប​ប្រមាណ ១០០០ នាក់​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ធ្វើ​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី និង​បន្ទាប់​មក​ទៅ​ដាក់​ញត្ដិ ជូន លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

លោក​បាន​បញ្ជាក់​ថា ការ​ដើរ​ក្បួន​នេះ ក៏​ដើម្បី​អបអរ​សាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​មាន​តម្លៃ​របស់​សម្តេចឪ​ព្រះវររាជបិតា​ជាតិ​ក្នុង​ការ​ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង​នា​ឆ្នាំ ១៩៥៣។ លោក​បញ្ជាក់​ថា៖«ញតិ្ត​ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​មាន​គោលបំណង​សំខាន់ គឺ​ទូល​សុំ​ឲ្យ​ព្រះអង្គ ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ដោយ​អ្នក​មាន​អំណាច»។

លោក សុភ័ណ្ឌ​ក៏​បាន​បន្ត​ថា ញតិ្ត​ក៏​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ​ក្នុង​គោលបំណង ទាមទារ​មាន​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិធម៌ ផង​ដែរ។

លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ក្រុម​យុវជន របស់​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នោះ វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​កំណត់។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ហើយ​ថា ក្រុម​ទាំង​នោះ គឺជា​ក្រុម​ឆ្លៀត​ឱកាស ដូច​ត្រីងៀត​ឆ្លៀត​ពង។ ពួក​គេ​ធ្វើ​អ្វី​មួយ​គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ»។

លោក សួង សុភ័ណ្ឌ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង ទៅ​សាលា​រាជធានី​ម្តង​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​លិខិត​នោះ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ផ្តល់​ហេតុផល​ថា ខ្លឹម​សារ​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ដាក់​លិខិត​ជូន​ដំណឹង​អំពី​ការ​ជួប​ជុំ និង​ការ​ដង្ហែ​ក្បួន​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន4129ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2055ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2541ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2739ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1993ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1622ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1868ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1696ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1788ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1613ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      648នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6809នាក់
ខែនេះ    6809នាក់
ឆ្នាំនេះ   289461នាក់
សរុប   57640857នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:06