CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

ដោយៈ កម្ពុជា ថ្ងៃទី 31 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1619

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ចុង​ខែ​តុលា បាន​ចេញ​កំណត់ត្រា​សង្ខេប​ក្នុង​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ទាំង​បំពាន​ក្នុង​ការ​បង្ក្រាប​សំឡេង​ជំទាស់។

ដោយ វណ្ណ វិចារ
2012-10-30
វិទ្យុ​អាស៊ីសេរី

CCHR Website: www.cchrcambodia.org

CCHR Website: www.cchrcambodia.org (Photo: RFA)

http://www.rfa.org/khmer/indepth/indepth/cchr_releases_about_cam_freedom_of_expression-10302012234741.html/sv.mp3 &skin=http://www.rfa.org/khmer/multimedia/skinb1.jpg&showvolume=1" wmode="transparent" data="http://flash-mp3-player.net/medias/player_mp3_maxi.swf" type="application/x-shockwave-flash">

របាយការណ៍​កម្រាស់ ១៩​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែ​តុលា ឆ្នាំ​២០១២។

មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

កញ្ញា​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​មនុស្ស​មិន​អាច​និយាយ​ស្តី​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​បាន បាន​ន័យ​ថា ជីវិត​រស់​នៅ​របស់​ពួកគេ​មិន​មាន​ន័យ​ឡើយ។

កញ្ញា សន រ៉ាមណា បញ្ជាក់​ថា និន្នាការ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​គាប​សង្កត់​ដោយ​ច្បាប់ មិន​មែន​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ពួកគាត់​និយាយ​ហើយ​ត្រូវ​បាន​គេ​គំរាម និង​ប្រឈម​មុខ​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​គេ​មើល​ឃើញ​ហ្នឹង ប្រឈម​មុខ​នឹង​ការ​និយាយ​ស្តី ដូច​នេះ​ពួកគេ​នឹង​ស្ងាត់​មាត់។ រដ្ឋាភិបាល​បាន​ចុះ​អនុសញ្ញា​ជា​ច្រើន​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​តែ​គាត់​មិន​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ព្រមព្រៀង​នោះ​ទេ»

កញ្ញា សន រ៉ាមណា បន្ត​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​កែប្រែ​រាល់​កំហុស​ឆ្គង​ឈាន​ទៅ​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​តុលា លោក កែវ រ៉េមី បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដើម្បី​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​តែង​លើក​ឡើង​ជា​ញយ​ដង​ថា ពួកគេ​ធ្វើ​ការ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស បើ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ ពួកគេ​ក៏​សរសេរ​របាយការណ៍​ល្អ​ទៅ​តាម​នោះ​ដែរ។

នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ច្បាប់​បាំង​មុខ​ដើម្បី​ការពារ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ របាយការណ៍​បន្ត​ថា ក្នុង​ករណី​មាន​អំពើ​ឃាតកម្ម និង​ហិង្សា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​យ៉ាង​ស្ងប់ស្ងាត់ និង​ខ្លាំងក្លា តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ធ្វើ​ឲ្យ​មាន​វប្បធម៌​ស្ងៀមស្ងាត់ និង​ភ័យ​ខ្លាច​នៅ​កម្ពុជា។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​យក​ករណី​សិក្សា​ចំនួន ១០ ដែល​រដ្ឋាភិបាល​បាន​ចាត់ការ​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២។ ករណី​ទី​១ គឺ​ការ​ដាក់​ទោស​អ្នកស្រី មូរ សុខហួរ ឲ្យ​ចាញ់​ក្ដី​លោក​នាយករដ្ឋមន្ត្រី។ ករណី​ទី​២ ការ​ដាក់​ទោស​និពន្ធ​នាយក​កាសែត កម្ពុជា ដេលី និង​អ្នក​យក​ព័ត៌មាន​ម្នាក់ ក្នុង​បទ​ចោទ​បរិហារកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ ករណី​ទី​៣ ការ​ដាក់​ទោស​លោក សម រង្ស៉ី ពី​បទ​ញុះញង់ ក្នុង​ចំណោម​បទ​ចោទ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​គុក ១២​ឆ្នាំ។ ករណី​ទី​៤ ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ឲ្យ​ជាប់​គុក ៦​ខែ ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ញុះញង់។ ករណី​ទី​៥ កាត់​ទោស​លោក សំ ចាន់គា បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​កំពង់ឆ្នាំង ដោយសារ​បញ្ចេញ​មតិ​រិះគន់​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល តាម​វិទ្យុ​អាស៊ីសេរី។

របាយការណ៍​ក៏​បាន​បង្ហាញ​ករណី ៥​ទៀត ដូចជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ហ៊ិន ពិសិដ្ឋ ស្ត្រី​បឹង​កក់ ១៣​នាក់ ព្រះតេជគុណ លួន សុវ៉ាត លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2655ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1862ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1742ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1823ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3645ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1584ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1762ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1696ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1838ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2294ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:56