ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្នេហ៍​ញៀន​ថ្នាំ​

ដោយៈ ជាស្រស់ សៀមរាប ថ្ងៃទី 01 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:44 នាទី ចំនួនអានៈ 1848

ប្អូនស្រី​របស់​នាយិកា​រទូ​ទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ខេត្តសៀមរាប​ បាន​ចុះ​ចោល​កូន​ និង​ប្តី​ទៅ​តាម​ប្រុស​ស្នេហ៍​របស់​នាង​ បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​ ហើយ​ប្តី​បាន​វាយ​ទះតប់​នាង​។​ការ​ចុះ​ចោល​នោះ​បាន​ធ្វើ​ឲ្យ​ម្តាយ​នាង​មានការ​ព្រួយបារម្ភ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា​មាន​គេ​បង្ខាំង​កូនស្រី​។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១២​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មានការ​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​ សំ​រិ​ទ្ធ​ សុ​ខុន​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះសំណាក់​យីហោ​ ភូមិ​គ្រឹះ​សាគូ​រ៉ា​ លេខ​២២២​និង​២២៣​ ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៏​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

​ជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ដូរ​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ ចក​ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​កែវ​ ពុធ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្រុក​កំណើត​ ក្រុងភ្នំពេញ​ មុន​ចាប់ខ្លួន​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​,​ ៣-​ឈ្មោះ​តាប់​ មេត្តា​ ហៅ​លី​គឹ​ម​ហុង​ ហៅ​ម៉ា​ប់​ ប្រុស​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​,​ ៤-​ឈ្មោះ​ប៉ោ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ និង​៥-​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ ស្រី​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ជា​ប្អូនស្រី​នាយក​ ទូរ​ទស្ស​ន៏​ខ្សែកាប​រស្មី​ស្តារ​ ហើយ​ក៏​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ដែរ​។​

​លោក​វរ​សេនី​យ៏​ត្រី​ អ៊ូ​ សុផល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ តាម​ស៊ើបអង្កេត​និង​ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ខាងលើ​ គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ស្ត្រី​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ (​ប្អូនស្រី​លោកស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​)​បាន​រត់​ចាក​ចេញពីផ្ទះ​ ចោល​ប្តី​និង​កូន​ពីរ​នាក់​ ដែល​កូន​ម្នាក់​ទើបតែ​មាន​អាយុ​០៤​ខែ​ ទៅ​តាម​បុរស​ ឈ្មោះ​ តាប់​ មេត្តា​។​ លុះ​ថ្ងៃ​ទី​២៦​ខែតុលា​ បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​រត់​ទៅ​នៅ​ជាមួយ​គ្នា​ ស្ត្រី​ឈ្មោះ​ សាំង​ ស៊ី​ហោ​ ដែល​ជា​ម្តាយ​សាំង​ ម៉ា​លី​កា​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក​ ពី​បទ​បង្ខាំង​មនុស្ស​ ខុសច្បាប់​ ។​

​លោក​បន្ត​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ ខាង​លោក​បាន​តាម​អង្កេត​តែ​ពួក​គេ​(​ជន​ស្ស័​យ​)​ បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​រហូត​ ដំបូង​ទៅ​នៅ​ស្រុក​ពួក​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​និក​ដែល​មាន​ទីតាំង​ទល់មុខ​ក្លិប​ខា​រា​អូ​ខេ​ ញូ​ស្តារ​ លុះ​ពេល​បែកការ​ក៏​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​ភូមិ​គ្រិះ​សាគូ​រ៉ា​ខាងលើ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​

​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ សាំង​ សុ​ហោ​ ថា​កូនស្រី​សាំង​ ម៉ា​លី​កា​ របស់​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ចេញ​ទៅ​ណា​មក​ណា​។​ ប៉ុន្តែ​តាម​ប្រភព​ពី​មន្ត្រី​ប្រតិបត្តិការ​និយាយ​ថា​ នៅ​ពេល​នគរបាល​ចាប់ខ្លួន​ គេ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ឬ​ក៏​ជា​អ្នក​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ផង​​ ព្រោះ​ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​បន្ទប់​នោះ​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទៅ​ចាក់​ចូល​បង្គន់​អស់​នៅ​សល់​តែ​ថង់​សម្រាប់​វេច​ខ្ចប់​ប៉ុណ្ណោះ​ ប្រដាប់ប្រដា​សម្រាប់​ជក់​ថ្នាំ​ញៀន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​សួ​ដេញដោល​ជន​ទាំង​៥​នាក់​ជា​បន្ត​ទៀត​ ដើម្បី​ រក​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ សាំង​ ម៉ា​លី​កា​  បាន​ប្រាប់​អ្នកកាសែត​ថា​ មិន​មាន​អ្នក​ណា​ចាប់បង្ខំ​ ហើយ​បង្ខាំង​រូប​នាង​ទេ​ គឺ​នាង​សម្រេចចិត្ត​រត់​តាម​ បុរស​ឈ្មោះ​តាប់​ មេត្តា​ ដោយ​ខ្លួនឯង​ ។​ នាង​និយាយ​ថា​ ការ​ដែល​នាង​រត់​នេះ​ដោយសារ​តែ​ប្តី​របស់​នាង​បាន​វាយ​នាង​នៅ​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ទ​ង្វើ​នេះ​ នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​ ទើប​បង្ខំ​ឲ្យ​រូប​នាង​ រត់​តាម​គេ​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​០៤​ខែ​យ៉ាងនេះ​។​

​ក្រុម​អ្នក​តាមដាន​សាច់​រឿង​នេះ​បាន​និយាយ​ថា​ រឿង​ក្តី​មួយ​នេះ​កំពុង​មានការ​ស្មុគស្មាញ​ ព្រោះថា​ម្តាយ​ខាង​ស្រី​អះអាង​ថា​ កូន​ត្រូវ​គេ​បង្ខាំង​ ប៉ុន្តែ​សាមី​ខ្ឡួ​ន​ងះ​អាង​ថា​ គ្មាន​អ្នក​បង្ខំ​ទៅ​វិញ​។​ ដូច្នេះ​រឿង​នេះ​នគរបាល​ត្រូវ​តែ​ សាកសួរ​ឲ្យ​ច្បាស់លាស់​ មុន​នឹង​សម្រេច​ថា​ ចោទប្រកាន់​ពួក​គេ​ពី​បទ​អ្វី​នោះ​ ៕​ប្រភព​ នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2426ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1877ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2381ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1856ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1902ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2651ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1636ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1687ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2454ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1713ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:04