មន្ត្រីនគរបាលពាក់ផ្កាយបីម្នាក់ ជាអតីតទីប្រឹក្សាក្រសួងមហាផ្ទៃ គឺលោក ឌឿន សុវណ្ណ ត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់កាលពីថ្ងៃអង្គារ ពីបទគំរាមក្រុមនិស្សិតស្ម័គ្រចិត្តនិងក្រុមបច្ចេកទេសវាស់វែងដី ធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងខេត្តពោធិ៍សាត់ កាលពីខែតុលា។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងភ្នំពេញ បានបាននិយាយថា នៅថ្ងៃម្សិលមិញថា លោកឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ ត្រូវតុលាការចោទប្រកាន់ពីរករណី ពាក់ព័ន្ធនឹងការគំរាមក្រុមនិស្សិតស្ម័គ្រចិត្ត និងក្រុមបច្ចេកទេសវាស់វែងដីធ្លីនៅក្នុងខេត្តពោធិ៍សាត់ កាលពីពាក់កណ្ដាលខែតុលាមុននេះ។
លោកចៅក្រមបានប្រាប់ថា៖ «គាត់ត្រូវតុលាការចោទប្រកាន់ពីរករណី គឺពីបទគំរាមតាមមាត្រា៦០៧ និងពីបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌថ្មី»។
លោកចៅក្រមថ្លែងថា៖ «ខ្ញុំចេញដីកាកោះឲ្យលោក ឌឿន សុវណ្ណ ចូលមកបំភ្លឺនៅតុលាការរួចហើយ ប៉ុន្តែ គាត់មិនបានចូលខ្លួនតាមដីកាកោះទេ។ ឥឡូវនេះ ខ្ញុំកំពុងរៀបចំចេញដីកាកោះជាលើកទី២ទៀតឲ្យគាត់មកបំភ្លឺ តុលាការនៅសប្ដាហ៍ក្រោយ»។
លោកចៅក្រមបន្តថា បើទោះជាលោក ឌឿន សុវណ្ណ ត្រូវបានតុលាការចោទប្រកាន់រួចហើយក៏ដោយ ក៏ប៉ុន្តែលោកនៅតែមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ តុលាការនឹងសម្រេចពីជោគវាសនាគាត់ បន្ទាប់ពីបញ្ចប់ការសាកសួរនិងស៊ើបអង្កេតរួច។
លោក គង់ សំអាត មន្ត្រីនគរបាលបម្រើការនៅស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងដែរថា តាមមាត្រាទាំងពីរនេះ បើលោក ឌឿន សុវណ្ណ ត្រូវបានរកឃើញថា មានកំហុសលើករណីនេះមែន លោកអាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី៣ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី៤-១០លានរៀល៕






ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

