តារាសម្ដែងកែភេទពីប្រុសមកជាស្រី ប៉ុប ពី បានចេញមុខបកស្រាយចំពោះការ ធ្លាយចេញរូបភាពអាក្រាតកាយរបស់នាង បន្ទាប់ពីរូបនោះត្រូវបានគេ បង្ហោះ ពេញបណ្ដាញសង្គម Facebook។
ការ ចេញមុខបកស្រាយក្នុងពេលនេះ របស់តារាសម្ដែង និងជាពិធីករ ប៉ុបពី នាពេលនេះ ក្រោយរូបថតអាក្រាតកាយរបស់នាង បានលេចធ្លាយលើបណ្ដាញ Facebook កាលពីពាក់កណ្ដាលខែមុន(តុលា)នេះ ធ្វើទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ កើតរឿងក្ដីក្រហាយ ប្រើពាក់អសុរោះមួយចំនួន ព្រោះតែគេយល់រូបស្រាតននលគកនោះរបស់នាង ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហា នេះ តារាសម្ដែងកែភេទ និងជាពិធីកររូបនេះ បានអះអាងថា រូបភាពដែលគ្មានសំលៀកបំពាក់ក្រាលគ្រងសូម្បីតែបន្តិចនោះ ជារូបភាពយូរមកហើយ ដែលនាងបានឲ្យបងស្រីរបស់នាងថតយ៉ាងអាថ៌កំបាំងនៅប្រទេសថៃឡង់ដ៍ កាលពីជាង៣ឆ្នាំមុន។
តែទោះជាយ៉ាងណា នាងគ្មានបំណងផ្សព្វផ្សាយដើម្បីបានល្បីនោះឡើយ គឺនាងឲ្យបងស្រីរបស់នាងថត គ្រាន់តែចង់ទុកមើលរាងរៅរបស់នាង ដើម្បីប្រៀបធៀបភាពខុសប្លែកគ្នា នៅពេលមុន និងក្រោយការវះកាត់ប្ដូរភេទពីប្រុសមកជាស្រី ថាតើមានភាពខុសគ្នាកម្រិតណាប៉ុណ្ណោះ។តែគួរស្ដាយព្រោះតែរូប អាក្រាតនេះរបស់នាង ត្រូវបែកធ្លាយបែបនេះ ព្រោះតែនាងធ្វេសប្រហែសបានធ្វើឲ្យជ្រុះបាត់ទូរស័ព្ទទំនើបផ្ទុក រូបអាថ៌កំបាំងនោះទៅវិញ។
ប៉ុប ពី លើកឡើងថា “ខ្ញុំសោកស្ដាយ តែអ្វីៗហួសអស់ហើយ…”។ ជាមួយនឹងការសោកស្ដាយនេះ ប៉ុបពី ស្នើសុំការលើកលែងទោស និងអត់ឱនឲ្យនាងផង ត្បិតអ្វីៗដែលបានបែកធ្លាយនោះ មិនមែនជាការតាំងចិត្តទេ សំខាន់រូបភាពដែលគេយកទៅបង្ហោះចែកចាយបន្តគ្នានោះ វាហួសពីការពិតទៀតផង។
ប៉ុបបី ថ្លែងថា “រូបនេះ ជារូបគេយកទៅកែ ព្រោះខ្ញុំបានស្លៀកខោខ្លី(ខោលីអូ) ដែរ មិនមែនគ្មានអ្វីសោះអីចឹងទេ”។
ទោះ បីជាយ៉ាងណា គេមិនបានដឹងថា ការបកស្រាយប៉ុន្មានម៉ាត់របស់ ប៉ុប ពី អាចស្រាយកំហឹងនៃសុភាពបុរស និងសុភាពស្ត្រីដែលឲ្យតម្លៃស្ត្រី និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរកម្រិតណានោះទេ ខណៈពួកបានធ្វើការរិះគន់យ៉ាងចាស់ដៃរួចហើយ ក្រោយធ្លាយចេញរូបភាពអាក្រាតតាមបណ្ដាញសង្គម និងការចុះផ្សាយមួយប្រាវនៃសារព័ត៌មានមួយចំនួនរួចមកនោះ។
យ៉ាង ណា ក៏ដោយ ប៉ុបពី បញ្ជាក់ថា អ្វីគ្រប់យ៉ាង ស្រេចទៅលើការគិតរបស់មហាជនប៉ុណ្ណោះ ព្រោះនៅក្នុងបណ្ដាញសង្គមមួយនេះមិនមែនមានតែនាងនោះទេ សូម្បីឥស្សរជនសំខាន់ៗដទៃទៀត ក៏គេអាចយករូបភាពទៅកាត់តតាមចិត្តនឹកឃើញរបស់គេដែរ។
ជា ថ្មីម្ដងទៀត បានជាធ្លាយព័ត៌មាននោះ ទាំងមិនបានតាំងចិត្ត ប៉ុប ពី បានសម្ដែងការសោកស្ដាយ និងសុំការលើកលែងទោសពីមជ្ឈដ្ឋានទូទៅ ចំពោះនាងផង។ បន្ថែមពីលើនេះ តារាកែភេទពីប្រុសមកជាស្រីស្ទើរគ្រប់លក្ខណៈ ប៉ុបពី ស្នើសុំឲ្យមានការជឿជាក់លើបុគ្គល ជាជាងការជឿជាក់លើរូបភាពបង្ហោះលើបណ្ដាញអ៊ីនធើណែតទាំងស្រុងខ្លាំង ពេកផងដែរ៕
អត្ថបទ៖ សំ ជំនាញ
Sabay






ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
| ថ្ងៃនេះ | 304 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6294 | នាក់ |
| ខែនេះ | 76006 | នាក់ |
| ឆ្នាំនេះ | 473014 | នាក់ |
| សរុប | 57824410 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

