បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 1846

នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ចប់សព្វគ្រប់​ពីបទ​អំពើពុករលួយ​កាង​ឈើ​រួចមក អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូន​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទៅ​តុលាការខេត្ត ពោធិ៍សាត់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

យោងតាម​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោយពី​បាន​ព័ត៌មាន មាន​រថយន្ត​មួយចំនួន​បើក​ដឹកឈើ​គ្រញូង កាត់​តាម​ផ្លូវជាតិ​លេខ​៥ ពី​លិចទៅ​កើត ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ពោធិ៍សាត់ បាន​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ទប់ស្កាត់​។​

​អនុប្រធាន​ផ្នែក​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចន្ថា និង​កម្លាំង​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា បានរួម​គ្នា​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​។​

​តាម​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ២២ និង​១៥ នាទី យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្បួន​រថយន្ត​លុច​ស៊ី​ស ៤​គ្រឿង បានមក​ដល់​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​រាំង​ស្ទាក់​ស្រាប់ តែ​លោក បោង ពុទ្ធា​រិ​ទ្ធ ដែល​អាង​អំណាច​ខ្លួន និង​បាន​ផលប្រយោជន៍​ពី​អ្នកដឹកឈើ បានមក​គម្រាម និង​បាន​ជេរប្រមាថ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច  មិន​ឲ្យ​ឃាត់​រថយន្ត​លុច​ស៊ី​សទាំង ៤ គ្រឿង​នោះ ហើយ​លោក បោង ពុទ្ធ រិ​ទ្ធ បាន​នាំ​រថយន្ត​ទាំងនោះ​ចេញទៅ​។​ ​លោក បោង ពុទ្ធា​រិ​ទ្ធ បានទទួល​ផលប្រយោជន៍ (​លុយកាក់​) ពី​អំពើ​ខុសច្បាប់​នេះ​។​

​កន្លងមក ផ្លូវជាតិ​លេខ​៥ ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ការបង្ក្រាប​បទល្មើស​តែងមាន​ការលំបាក ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត ឧបសគ្គ​ដល់​សមត្ថកិច្ច​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ក្រោយ​ស្តាប់​ចម្លើយ​សាក្សី ៧ រូប និង​ក្រោយ ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ និង​បាន​ផ្ទៀងផ្ទាត់​ភស្តុតាង ចម្លើយ​នានា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ ៖

​ទី​១. គំរាមកំហែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ដល់​ការបំពេញភារកិច្ច ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ (​មាត្រា​១០០ នៃ​ច្បាប់​ព្រៃឈើ​)​។​

​ទី​២. ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់ នូវ​អត្ថប្រយោជន៍ (​មាត្រា​៣៥​បទ​រំលោភ​អំណាច​នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​)​។​

ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ​ព្រមទាំង​មាន​សាក្សី​ដាក់បន្ទុក​គ្រប់គ្រាន់​ផង​នោះបាន​សម្រេច​កសាង​សំណុំ​រឿងនេះ​ទៅ​តុលាការខេត្ត​ពោធិ៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គង្គារ ប្រភព វរជនខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2622ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1619ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2481ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2828ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1756ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3362ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1984ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1781ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1848ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2334ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      724នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8931នាក់
ខែនេះ    78643នាក់
ឆ្នាំនេះ   475651នាក់
សរុប   57827047នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:18