អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារពាក់ព័ន្ធនឹងការជួយសង្គ្រោះកម្មករខ្មែរចំណាកស្រុក បានឱ្យដឹងថា ពេលបច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានទីផ្សារការងារតិចតួចនៅឡើយ។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែមានចំនួនច្រើនឡើងៗ។
ក្នុងចំណោមពលករចំណាកស្រុកទាំងនោះ គឺមានតិចតួច ដែលចាកចេញទៅស្របច្បាប់ ចំណែកឯមួយចំនួនធំ គឺនាំគ្នាឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង។
នៅតាមបណ្ដាស្រុកភាគខាងលិចមួយចំនួនរបស់ខេត្តសៀមរាប គឺមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចាកចោលផ្ទះសម្បែង ទៅរកការងារធ្វើនៅឯប្រទេសថៃ។
យុវជនឈ្មោះ ថាប់ ថៃ អាយុ ២៥ឆ្នាំ ជាអ្នកភូមិគោកចាស់ នៃឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប គាត់បានមានប្រសាសន៍ថា បច្ចុប្បន្នអ្នកភូមិរបស់គាត់ជាច្រើនបានចាកចេញទៅរកការងារធ្វើនៅឯប្រទេសថៃ។ បុរសដដែលបានមានប្រសាសន៍ថា ឪពុកក្មេករបស់គាត់បានទៅធ្វើការនៅប្រទេសថៃ ជាច្រើនខែមកហើយ។ ចំណែកឯរូបគាត់ ក៏ទើបតែវិលត្រឡប់មកពីប្រទេសថៃ ដែរ។ គាត់មានគម្រោងវិលទៅធ្វើការនៅឯប្រទេសថៃ វិញ នៅពេលឆាប់ៗ ពីព្រោះតែនៅភូមិរបស់គាត់មិនមានការងារធ្វើដើម្បីបានកម្រៃជួយគ្រួសារទេ ចំណែកឯដីធ្វើស្រែក៏មានតិចតួច៖ «នៅទីនេះ ក៏គ្មានធ្វើការអីដែរ។ ភាគច្រើន ស្រុកនេះទូទៅហើយទៅធ្វើការនៅថៃ។ ម្នាក់ ៣ពាន់បាត ទៅដល់កន្លែងធ្វើការ ទៅដល់កន្លែងក៏មានថៅកែគេធានារ៉ាប់រង អត់ពិបាកភ័យខ្លាចរឿងតម្រួតចាប់ទេ។ ប្រសិនបើយើងធ្វើម៉ៅកម្លាំងយើងថ្ងៃណាបាន ៣០០-៤០០បាត ផុតពីនោះ ប្រសិនបើយើងធ្វើការថ្ងៃ ក៏បាន ១៥០-២០០បាត ដែរ»។
ចំណែកយុវជនឈ្មោះ យី យន អាយុ ២៣ឆ្នាំ ជាអ្នកភូមិព្រៃអារ នៃឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែរ គាត់បានមានប្រសាសន៍ថា គាត់បានបង្ខំចិត្តឈប់រៀនតាំងពីថ្នាក់ទី៤ម្ល៉េះ ដោយសារតែម្តាយរបស់គាត់មេម៉ាយ ហើយមានជីវភាពក្រីក្រពុំមានលុយកាក់រៀនសូត្រ និងស្បៀងអាហារគ្រប់គ្រាន់។ យី យន បានបញ្ជាក់ថា គាត់បានចាកចេញពីផ្ទះឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ឯខេត្តរ៉ាក់យ៉ង រយៈពេល ៥ឆ្នាំមកហើយ ទើបតែត្រឡប់មកភូមិវិញ កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ។ នៅឯប្រទេសថៃ គាត់បានធ្វើការជាអ្នកស៊ីឈ្នួលជម្រះស្មៅ ឬជួនកាលស៊ីឈ្នួលកាច់ម្នាស់ ជាដើម។ ការឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនេះ បានធ្វើឱ្យគាត់មានការប្រឈមមុខជាច្រើន ក៏ប៉ុន្តែគាត់ត្រូវតែតស៊ូដោយសារតែភាពក្រខ្សត់។
លោក យី យន៖ «ឆ្លងតាមមាត់ទ្វារអត់ប្រាក់ រួចទៅលួចឆ្លងព្រំដែនតាមព្រៃ។ សន្សំលុយជួនកាលបាន ៥ពាន់បាត ៣-៤ពាន់បាត មកផ្ទះម្ដង។ បើជិះឡានឈ្នួល គេឆែកយកលុយអស់ នៅសល់ ១ពាន់ ឬក៏ ៧០០បាតប៉ុណ្ណោះពេលមកដល់ផ្ទះ។ វេទនាណាស់ ពេលដែលតម្រួតមកម្ដងៗ ថៅកែប្រាប់ ក៏រត់ពួនក្នុងព្រៃ។ ជួនកាលពេលយប់ថៅកែដឹកយកទៅពួនក្នុងព្រៃ ហាលភ្លៀងក៏មាន។ ផ្សងទៅធ្វើយ៉ាងម៉េចបើយើងអត់ ជួនកាលគេដេញបាញ់ ជួនកាលតម្រួតចាប់ដាក់គុក លំបាកជាងស្រុកយើង តែស្រុកយើងអត់មានការងារធ្វើ»។
ក្រុមអ្នកភូមិដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានឱ្យដឹងថា ពួកគេបានប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលដែលចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ដូចជាអាជ្ញាធរថៃ តាមចាប់ខ្លួន ការធ្វើការងារប៉ុន្តែដល់ពេលបើកលុយ គឺថៅកែខ្លះមិនបើកឱ្យជាដើម៕






យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
| ថ្ងៃនេះ | 772 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8979 | នាក់ |
| ខែនេះ | 78691 | នាក់ |
| ឆ្នាំនេះ | 475699 | នាក់ |
| សរុប | 57827095 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

