ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានសម្រេចលប់ឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតហើយនៅព្រលប់ថ្ងៃនេះ ដោយសំអាងលើសាលដីការរបស់តុលាការកំពូលដែលបានកាត់ទោសលោក សម រង្ស៊ី កំបាំងមុខ ឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ រីឯគ្រួសាររបស់លោកក៍ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតផងដែរដោយសារបានផ្លាស់ប្តូរទីលំនៅទៅរស់នៅទីកន្លែងថ្មី។
មិនត្រឹមតែលុបឈ្មោះលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ចេញពីបញ្ជីឈ្មោះបោះឆ្នោតប៉ុណ្ណោះទេ ក្រុមគ្រួសាររបស់លោក សម រង្ស៊ី ក៍ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតផងដែរ។
សេចក្តីសម្រេច របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. ដែលមានសមាសភាព ៩ រូបដែលទើបតែប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០១២ បានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត។ ការលុបឈ្មោះនេះ ដោយសំអាងលើសាលដីការរបស់តុលាការកំពូលទាក់ទិនទៅនឹងរឿងបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ទណ្ឌិតត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត។
រីឯសមាជិកគ្រួសាររបស់លោក សម រង្ស៊ីក៍ត្រូវបានចៅសង្កាត់បឹងរាំងលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតផងដែរ ដោយគ្រួសាររបស់លោកបានផ្លាស់ប្តូរទីលំនៅពីសង្កាត់បឹងរាំង ខណ្ឌដូនពេញ ទៅរស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាទីស្នាក់ការគណបក្ស សម រង្ស៊ី។
មេធាវីការពារក្តីឲ្យលោកសម រង្ស៊ីគឺលោកជួង ជូងី បានថ្លែងនៅក្នុងអង្គសវនាការថា ការសម្រេចលុបឈ្មោះកូនក្តីរបស់លោកចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះ គឺពុំបានអនុវត្តតាមច្បាប់ជាគតិយុត្តនោះទេ គឺអនុវត្តតាមការបង្គាប់បញ្ជាពីអ្នកនយោបាយតែប៉ុណ្ណោះ។
កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. ដែលមានសមាសភាព ៩ រូប ក៍បានសម្រេច លុបឈ្មោះអ្នកបោះឆ្នោតចំនួន ១១នាក់ក្នុងចំណោម៣៥៧នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតផងដែរ តាមពាក្យបណ្តឹងរបស់តំណាងគណបក្សសម រង្ស៊ីដែលបានដាក់ពាក្យបណ្តឹងស្នើឲ្យលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។ ការលុបឈ្មោះអ្នកទាំង១១នាក់នោះ ត្រូវបានគ.ជ.ប អះអាងថា ដោយសារ ២ នាក់ស្លាប់ និង ៩នាក់ ផ្សេងទៀតបានផ្លាស់ប្តូរទីលំនៅ។ រីឯអ្នកផ្សេងទៀតមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ស្របតាមច្បាប់ មិនអាចលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតបានទេ។
ដើមបណ្តឹងនៃគណបក្សសមរង្ស៊ី លោក តុល ប្រាសាទក៍មានប្រតិកម្មជំទាស់ថា លោកមិនអាចទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគ.ជ.ប បានឡើយ។ លោកនឹងបន្តដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀត។ ដើមបណ្តឹងរបស់គណបក្សសមរង្ស៊ី ដែលមាន លោក តុល ប្រាសាទ និងលោក លី សុភ័ណ្ឌ បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំលើកដែក ឃុំពោធិ៍បាន ឃុំព្រែកថ្មី និងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលទាមទារឲ្យលុប ឈ្មោះជនជាតិវៀតណាមចំនួន ៣៥៧ នាក់ នៅក្នុងបញ្ជីបោះឆ្នោត។ ពាក្យបណ្តឹងនេះដោយសម្អាងថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឈ្មោះជាជនជាតិវៀតណាម និយាយភាសាវៀតណាម ស្តាប់វិទ្យុវៀតណាម មើលទូរទស្សន៍វៀតណាម រស់នៅជាក្រុមនៅតាមទូក ដូចអ្នកនេសាទ និងសំលៀកបំពាក់វប្បធម៌វៀតណាម៕






ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

